13/11/2018 - 10:38

ហ្វា​តឹងផ្តុំ​កម្លាំង​សម្រេច​ទិស​ដៅ​ក​សាងឃុំ​វប្ប​ធម៌​ជន​បទ​ថ្មី

លោក​ត្រឿង​វ៉ាន់​ដែ អនុ​លេ​ខា​ប្រ​ចាំ​ការ​នៃ​គណៈ​កម្មា​ធិ​ការ​បក្ស​ឃុំ​ហ្វា​តឹ​ង ស្រុក​កូវ​កែ ខេត្ត​ត្រា​វិញ ឲ្យ​ដឹង​៖ “ហ្វា​តឹង​ ជា​ឃុំ​មួយ​ក្នុង​ចំ​ណោម​ឃុំ​ទាំ​ង​ពីរ​ត្រូវ​បាន​គណៈ​កម្មា​ធិ​ការ​​បក្ស​ស្រុក​កូវ​កែ​ ជ្រើស​ក​សាង​ឃុំ​វប្ប​ធម៌​-ជន​បទ​ថ្មី សម្រេច​នៅ​ចុង​ឆ្នាំ​២០១៩​។ លុះ​ដល់​ដំ​​ណាច់​ខែ​កញ្ញា​ ឆ្នាំ​២០១៨ ហ្វា​តឹង​សម្រេច​១២​/១៩​លក្ខ​ឋាន​យោង​តាម​ក្រម​លក្ខ​ឋាន​ជន​បទ​ថ្មី​។​ ម្យ៉ាង​ទៀត​ ឃុំ​កំ​ពុង​ផ្តុំ​កម្លាំង​យ៉ាង​ប្តូរ​ផ្តាច់​អនុ​វត្ត​កសាង​ឃុំ​វប្ប​ធម៌​-ជន​បទ​ថ្មី​ត្រូវ​តាម​ផែន​ការ​ដាក់​ចេញ​”។

ទម្រង់​ចិញ្ចឹម​សត្វ​ប្រើ​សរ​បស់​គ្រួ​សារ​បង​យ៉ាង​វ៉ាន់​ទ្រុង​ងៀ នៅ​ភូមិ​អាង​ប៊ិញ​ ឃុំ​ហ្វា​តឹង​ ស្រុក​កូវ​កែ ខេត្ត​ត្រា​វិញ​។

ហ្វា​តឹង​ នៅ​លក្ខ​ឋាន​មិន​ទាន់​សម្រេច​ចំ​នួន​៧​នោះ​គឺ​៖ លក្ខ​ឋាន​ទី​៥ (សា​លា​រៀន)​លក្ខ​ឋាន​ទី​៦ (អា​គារ​វប្ប​ធម៌​); លក្ខ​ឋាន​ទី​៩ (លំ​នៅ​ឋាន​); លក្ខ​ឋាន​ទី​១១​ (គ្រួ​សារ​ក្រី​ក្រ​); លក្ខ​ឋាន​ទី​១៤​ (អប់​រំ​និង​បណ្តុះ​បណ្តាល​); លក្ខ​ឋាន​ទី​១៦ (វប្ប​ធម៌​) និងលក្ខ​ឋាន​ទី​១៧ (បរិ​ស្ថាន​និង​សុ​វត្ថិ​ភាព​ចំ​ណី​អា​ហារ​)។

ឃុំ​ហ្វា​តឹង​មាន​ជន​រួម​ជាតិ​ខ្មែរ​រស់​នៅ​ជាង​៤៦,​៥​% ជីវ​ភាព​សំ​ខាន់​គឺ​ពឹង​លើ​របរ​ក​សិ​កម្ម​ ម្ល៉ោះ​ហើយ​គណៈ​កម្មា​ធិ​ការ​បក្ស​ឃុំ​បាន​ជម្រើស​អភិ​វឌ្ឍ​សេដ្ឋ​កិច្ច​ធ្វើ​ជា​”ស្នូល”​​ដើម្បី​អនុ​វត្ត​សម្រេច​រួច​រាល់​អំ​ពី​លក្ខ​ឋាន​គ្រួ​សារ​ក្រី​ក្រ​ បង្កើន​ប្រាក់​ចំ​ណូល​និង​ដោះ​ស្រាយ​ការ​ងារ​​ធ្វើ​។ ឆ្លង​តាម​រយ​នោះ​ ឃុំ​ផ្តុំ​កម្លាំង​ផ្សព្វ​ផ្សាយ​អនុ​វត្ត​គម្រោង​បង្វែរ​រចនា​សម័្ពន្ធ​សេដ្ឋ​កិច្ច​ ចំ​ណុច​សំ​ខាន់​គឺ​បង្វែរ​រចនា​សម្ព័ន្ធ​ក​សិ​កម្ម​តាម​ទិស​ដៅ​បង្កើន​ទិន្ន​ផល​គុណ​ភាព​ផលិត​ផល​​ទំ​និញ​ និង​អភិ​វឌ្ឍ​ប្រ​កប​ដោយ​ចីរ​ភាព​។ ពិ​សេស ឃុំ​រៀប​ចំ​គម្រោង​ផែន​ការ​ បែង​តំ​បន់​​ផលិត​កម្ម​ ជំ​រុញ​ការ​ផ្លាស់​ប្តូរ​ផ្ទៃ​ដី​ដាំ​ដំ​ណាំ​ផ្តល់​ទិន្ន​ផល​ទាប​ផ្ទៃ​ដី​ចម្ការ​ចាស់​ឲ្យ​ទៅ​ជា​ចម្ការ​ជំ​នាញ​ផ​លិត​កម្ម​ មាន​តម្លៃ​សេដ្ឋ​កិច្ច​ខ្ពស់​ផ្សារ​ភ្ជាប់​ជា​មួយ​ផលិត​ផល​ចម្បង​ ពិ​សេស​ដោយ​ឡែក​របស់​ភូមិ​ភាគ​ ដូច​ជា​៖ ដំ​ណាំ​ស្វាយ​ ដូង​ខ្ទិះ​ជា​ដើម​។ ឆ្នាំ​២០១​៧ និង​៩​ខែ​ដើម​ឆ្នាំ​២០១៨ ឃុំ​ហ្វា​តឹង​បាន​បង្វែរ​រចនា​សម្ព័ន្ធ​ចម្ការ​ចាស់​ចំ​នួន​១៤០​ហិ​ក​តា​ ងាក​មក​ដាំ​ស្វាយ​ និង​ដូង​ខ្ទិះ​វិញ​; លើក​កម្ពស់​គុណ​ភាព​ក្រុម​សហ​ការ​ផ​លិត​ដាំ​ដំ​ណាំ​រួម​ផ្សំ​លើ​ភូមិ​សាស្រ្ត​ ឈាន​ទៅ​រក​ការ​កសាង​យី​ហោ​សុ​វត្ថិ​ភាព​សម្រាប់​ដំ​ណាំ​ស្វាយ​ និង​ដូង​ខ្ទិះ​។ ពិ​សេស គឺ​ហ្វា​តឹង​មាន​សហ​ករណ៍​ចំ​នួន​២ (គឺ​សហ​ករណ៍​ដូង​ខ្ទិះ​និង​សហ​ករណ៍​ស្វាយ​) ត្រូវ​​បាន​ជ្រើស​រើស​កសាង​សហ​ករណ៍​បែប​ថ្មី​។

លោក​ង្វៀន​ឡេ​វិញ​ ប្រ​ធាន​គណៈ​កម្មា​ធិ​ការ​ប្រ​ជា​ជន​ឃុំ​ហ្វា​តឹង​ ឲ្យ​ដឹង​៖ បច្ចុប្បន្ន​ ភូមិ​ភាគ​​នៅ​មាន​គ្រួ​សារ​ក្រី​ក្រ​៥,៤៦​% (ប្រ​ហែល​១៧៤​គ្រួ​សារ​)​និង​គ្រួ​សារ​ប្រ​កៀក​ក្រ​មាន​៩,១៤​% (ប្រ​មាណ​ជិត​២៩១​គ្រួ​សារ​)។​ តាម​ផែន​ការ​ដល់​ដំ​ណាច់​ឆ្នាំ​២០១៨ មាន​ប្រ​ជា​ជន​ចាក​ផុត​ពី​ភាព​ក្រី​ក្រ​២៨​គ្រួ​សារ និង​អត្រា​គ្រួ​សារ​ក្រី​ក្រ​កាត់​បន្ថយ​នៅ​ក្រោម​៤%​ប៉ុណ្ណោះ។​ ចុង​ឆ្នាំ​២០១៧ ប្រាក់​ចំ​ណូលម​ធ្យម​ភាគ​លើ​មនុស្ស​ម្នាក់​ៗ​របស់​ឃុំ​សម្រេច​៣៧,៥៩​លាន​​ដុង​/ម្នាក់​។ តាម​ការ​គ្រោង​ទុក​ដល់​ដំ​ណាច់​ឆ្នាំ​២០១៨ សម្រេច​ជាង​៤២​លាន​ដុង​/ម្នាក់​/ឆ្នាំ​។ បច្ចុ​ប្បន្ន ប្រាក់​ចំ​ណូល​មធ្យ​ម​ភាគ​លើ​ផ្ទៃ​ដី​តែ​មួយ​ក្នុង​ការ​បង្ក​បង្កើន​ផល​កសិ​កម្ម​​របស់​ឃុំ​សម្រេច​ពី​១០០​-២០០​លាន​ដុង​/ហិក​តា។​ ក្នុង​ការ​កសាង​ហេដ្ឋា​រចនា​សម្ព័ន្ធ​ ឃុំ​បាន​ផ្តុំ​កម្លាំង​រាល់​ប្រ​ភព​ដើម​ទុន​ដើម្បី​ផ្សព្វ​ផ្សាយ​កសាង​សម្រេច​ជា​ស្ថា​ពរ​ផ្លូវ​បេ​តុង​៣​ខ្សែ​​ ប្រ​វែង​២,៧​គី​ឡូ​ម៉ែត្រ​ គិត​ជា​តម្លៃ​ទឹក​ប្រាក់​៣,៥៩​ពាន់​លាន​ដុង​។ ក្រៅ​ពី​នេះ ឃុំ​ក៏​បាន​ចលនា​សង្គ​មូប​នី​យ​កម្ម​ក​សាង​ស្ពាន​ជន​បទ​៣​ខ្សែ (នៅ​ភូមិ​អាង​ហោយ​ អាង​ប៊ិញ​ និង​ភូមិ​ចុង​ផ្នោ​ទី​១​) គិត​ជា​តម្លៃ​ទឹក​ប្រាក់​ជាង​៣៧០​លាន​ដុង​។ល។​ ជា​មួយ​លទ្ធ​ផល​សម្រេច​បាន​គួប​ផ្សំ​នឹង​ការ​ខិត​ខំ​ប្រឹង​ប្រែង​របស់​ភូមិ​ភាគ​​ សង្ឃឹម​​ថា​ ហ្វា​តឹង​នឹង​សម្រេច​ទិស​ដៅ​ក្នុង​ការ​ក​សាង​ឃុំ​វប្ប​ធម៌​-ជន​បទ​ថ្មី​នៅ​ដំ​ណាច់​ឆ្នាំ​២០១៩​នេះ​៕

     សឺន​ម៉ា​ល័យ​-លី​សៀ

ចែករំលែកអត្ថបទ
ពាក្យគន្លឹះ
លោក​ត្រឿង​វ៉ាន់​ដែ