បញ្ជាការដ្ឋានយោធាខេត្តសុកត្រាំង ទើបរៀបចំមហាសន្និបាតប្រឡងប្រណាំងប្តេជ្ញាឈ្នះរបស់កម្លាំងប្រដាប់អាវុធ ខេត្ត ដំណាក់កាល២០១៣-២០១៨។
វរសេនីយ៍ឯក ត្រឹងវ៉ាន់លូវ មេបញ្ជាការដ្ឋានយោធាខេត្ត ជូនលិខិតសរសើរដល់សមូហភាពដែលមាន
ស្នាដៃឆ្នើមក្នុងចលនាប្រឡងប្រណាំងប្តេជ្ញាឈ្នះ។
រយៈពេល៥ឆ្នាំកន្លង កម្មាភិបាល យុទ្ធជន នៃបញ្ជាការដ្ឋានយោធាខេត្តសុកត្រាំងបានសាមគ្គី ច្បាមបធានបទប្រឡងប្រណាំង ផ្សព្វផ្សាយអនុវត្តប្រកបដោយប្រសិទ្ធភាពការងារប្រឡងប្រណាំង និងចលនាប្រឡងប្រណាំងប្តេជ្ញាឈ្នះ រួមចំណែកអនុវត្តជោគជ័យទិសដៅនៃការអភិវឌ្ឍសេដ្ឋកិច្ច-សង្គម សន្តិសុខ-ការពារប្រទេសលើភូមិសាស្រ្ត។ ការងារលេចធ្លោ ដូចជា៖ ធ្វើសេនាធិការជូនគណៈចង្អុលការហ្វឹកហ្វឺនខេត្ត រៀបចំការហ្វឹកហ្វឺន សម្រេចជោគជ័យតាមអនុក្រឹត្យលេខ៣០របស់នាយករដ្ឋមន្រ្តីនៃរដ្ឋាភិបាល បាន១លើក សម្រេចបានលទ្ធផលឆ្នើម; ចង្អុលការបណ្តាស្រុក ទីរួមខេត្ត ក្រុង រៀបចំហ្វឹកហ្វឺនតំបន់ការពារបាន១២អង្គភាព សម្រេចបានលទ្ធផលពូកែ; ហ្វឹកហ្វឺនថ្នាក់ឃុំ សង្កាត់ ទីប្រជុំជនបាន១០១អង្គភាព សម្រេចបានលទ្ធផលគ្រាន់បើ។ល។ សហការជាមួយនឹងផ្នែកសមត្ថកិច្ច រៀបចំដោយជោគជ័យ “បុណ្យចូលឆ្នាំកងទ័ព-ប្រជាជន” ជាមួយនឹងថវិកាជាង២៨ពាន់លានដុង; សង់ផ្ទះបាន៧៤ខ្នងជូនគ្រួសារក្រីក្រ គ្រួសារគោលនយោ បាយ។ ក្រៅពីនោះ ការងារបង្កបង្កើនផលសុទ្ធសឹងតែសម្រេចនិងសម្រេចលើសពីភាគ កម្រិត បើប្រៀបនឹងផែនការដាក់ចេញ និងប្រមូលបាន២៣,១ពាន់លានដុង សម្រេចអត្រា១១១% (កើន១០,៤ពាន់លានដុង បើបៀបនឹងរយៈពេលដូចគ្នា)។
មានប្រសាសន៍ក្នុងអង្គសន្និបាត វរសេនីយ៍ ឯកហោវ៉ាន់ថាយ ស្នងការនយោបាយរងនៃស្នងការនយោបាយយោធភូមិភាគ៩ បានស្ងើចចំពោះលទ្ធផលដែលកម្លាំងប្រដាប់អាវុធសុកត្រាំងសម្រេចបាន។ ទន្ទឹមនឹងនោះ សំណូមពរដល់កម្លាំងប្រដាប់អាវុធខេត្តសុក ត្រាំង គប្បីបន្តការលើកកម្ពស់សមត្ថភាព កម្លាំងប្រយុទ្ធរបស់អង្គការបក្សក្នុងបក្ខភាគផ្សារភ្ជាប់ជាមួយនឹងការអនុវត្តសេចក្តីសម្រេចមជ្ឈិម៤ (នីតិកាលXII) ស្តីពីកសាងកែលម្អបក្ស បទបញ្ជា០៥របស់ការិយាល័យនយោបាយស្តីពី”ជំរុញការរៀនសូត្រនិងធ្វើតាមសតិអារម្មណ៍ សីលធម៌ ឥរិយាបទហូជីមិញ” ការចលនា “ពង្រីកប្រពៃណី រួមវិភាគទានសមត្ថភាព សក្តិសមជាកងទ័ពអ៊ំហូ”។ គប្បីធ្វើឲ្យបានល្អការងារប្រជាចលនាអនុវត្តល្អគោលនយោបាយសមរភូមិក្រោយនៃកងទ័ព; ចូលរួមរក្សាខ្ជាប់សន្តិសុខនយោបាយ សណ្តាប់ធ្នាប់ សុវត្ថិភាពសង្គម អភិវឌ្ឍសេដ្ឋកិច្ច លុបបំបាត់ភាពអត់ឃ្លានកាត់បន្ថយភាពក្រីក្រ រួមចំណែកកសាងមូលដ្ឋាននយោបាយភូមិភាគ រឹងមាំគ្រប់ជ្រុងជ្រោយ៕
លីធាន-ធី