យោងតាមរបាយការណ៍របស់គណៈកម្មាធិការប្រជាជនស្រុកយ៉ាងថាញ់ ខេត្តកៀនយ៉ាង តាំងពីដើមឆ្នាំ២០១៨ រហូតមកទល់នឹងបច្ចុប្បន្ន ជីវភាពរបស់ប្រជាជននិយាយរួម ជនរួមជាតិខ្មែរនិយាយដោយឡែក លើភូមិសាស្រ្តមានភាពលំនឹងនិងរីកចម្រើនបង្គួរ។
សិស្សជនជាតិខ្មែរ មានស្ថានភាពលំបាក បានទទួលអំណោយនិងអាហារូបករណ៍។
ស្រុកយ៉ាងថាញ់ បានអនុវត្តមានប្រសិទ្ធភាពបណ្តាគោលនយោបាយរបស់រដ្ឋ សម្រាប់តំបន់មានជនជាតិភាគតិចរស់នៅកុះករ។ នៅពេលអនុវត្តសេចក្តីសម្រេចចិត្តលេខ១០២/QĐ-TTg របស់នាយករដ្ឋមន្រ្តីនៃរដ្ឋាភិបាល ឆ្នាំ២០១៧-២០១៨ ស្រុកយ៉ាងថាញ់មាន៤/៥ឃុំ ដែលមានជនជាតិភាគតិច ត្រូវបានទទួលផលពីគោលនយោបាយ រួមមានឃុំវិញភូ វិញដេវ តឹនខាញ់ហ្វានិងភូឡើយ។ ស្រុកក៏បានចង្អុលការដល់អង្គភាពនានា សហការជាមួយធនាគារគោលនយោបាយសង្គមរៀបចំពិនិត្យឡើងវិញ និងត្រួតពិនិត្យបណ្តាប្រភពទុនបុលរបស់គ្រួសារជាជនជាតិខ្មែរ។ ទន្ទឹមនឹងនេះ ត្រូវមានផែនការក្នុងការចែកចាយឲ្យបុលបន្ទាន់ដល់គ្រួសារដែលត្រូវការដើមទុនសម្រាប់អភិវឌ្ឍផលិតកម្ម។ បងស្រីធីចឿន នៅភូមិតាទាន ឃុំភូឡើយ ឲ្យដឹង: “ឆ្នាំនេះ ឮព័ត៌មានថាទឹកធំម៉្លោះហើយប្តីប្រពន្ធខ្ញុំក៏ស្នើសុំបុលថវិកាជំនួយ ដើម្បីទិញឧបករណ៍នេសាទ។ បានភូមិភាគជំនួយ ទើបប្តីប្រពន្ធខ្ញុំមានមធ្យោបាយដើម្បីទាញយកជលផលក្នុងរដូវទឹកជន់។ អាស្រ័យហេតុនោះ ប៉ុន្មានខែកន្លងមកនេះ គ្រួសារខ្ញុំរកបានប្រាក់ចំណូលលំនឹងបង្គួរ។ “
លោកតៀនគុល កម្មាភិបាលទទួលបន្ទុកការងារជនជាតិ ស្រុកយ៉ាងថាញ់ បានឲ្យដឹង គណៈជនជាតិ ក្រុមប្រឹក្សាប្រជាជនស្រុក បានរៀបចំក្រុមប្រតិភូចុះទៅត្រួតពិនិត្យការអនុវត្តកម្មវិធីឧបត្ថម្ភទឹកស្អាត តាមសេចក្តីសម្រេចលេខ៧៧៥/TTg របស់នាយករដ្ឋមន្រ្តីនៃរដ្ឋាភិបាលនៅឃុំទាំងពីរគឺ ភូម៉ី និងភូឡើយ។ ក្រុមប្រតិភូ បានឲ្យតម្លៃខ្ពស់ចំពោះការអនុវត្ត ហើយសំណូមពរដល់ភូមិភាគនានា គប្បីសហការស្អិតល្មួតជាមួយនឹងការិយាល័យសេដ្ឋកិច្ចហេដ្ឋារចនាសម្ព័ន្ធស្រុក ដើម្បីផ្សព្វផ្សាយអនុវត្តបន្តកម្មវិធីនេះ នៅតំបន់ដែលមានជនរួមជាតិខ្មែររស់នៅកុះករ ធានាមិនទុកឲ្យគ្រួសារជនជាតិភាគតិចណាមួយ កង្វះប្រភពទឹកស្អាតប្រើប្រាស់ឡើយ។
លោកង្វៀនថាញ់ហា ប្រធានគណៈកម្មាធិការប្រជាជន ស្រុកយ៉ាងថាញ់ មានប្រសាសន៍បន្លែមទៀតថា ដោយសារយ៉ាងថាញ់ជាស្រុកទើបបង្កើតថ្មីៗ ម៉្លោះហើយការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធមូលដ្ឋាន តែងបានភូមិភាគផ្តោតការយកចិត្តទុកដាក់។ ក្នុងនោះ ស្រុកផ្តល់អាទិភាពលើការអភិវឌ្ឍ មូលដ្ឋាន សម្ភារអគារសិក្សានិងបណ្តាដំណាក់សុខាភិបាលទាំងអស់។ ស្រុកក៏បានចង្អុលការដល់អង្គភាពនានា ត្រូវបង្កើនការងារសង្គមដើម្បីគាំទ្រដល់សិស្សានុសិស្សជួបការលំបាក។ ទន្ទឹមនឹងនោះ ចាត់តាំងកម្មវិធីនានាដូចជាៈ “ដើម្បីសូរសំណើចរបស់ក្មួយៗ” “ជួយមិត្តទៅសាលា រួមគ្នាឆ្ពោះទៅអនាគត”។ល។ ដើម្បីសិស្សានុសិស្សមានលក្ខណៈ លេងកម្សាន្ត ជួបជុំសំដៅអភិវឌ្ឍលើគ្រប់វិស័យ។ ព្រមជាមួយនោះ សហការជាមួយសាលាជនជាតិអន្តេវាសិកទីរួមខេត្តហាតៀន ជ្រើសតាំងសិស្សជាជនជាតិខ្មែរ។ ជារៀងរាល់ឆ្នាំ ស្រុកបានចង្អុលការការិយាល័យអប់រំ សហការរៀបចំការបង្រៀន និងរៀនអក្សរខ្មែរនៅរដូវវិស្សមកាលសម្រាប់សិស្សជនជាតិភាគតិច នៅទីតាំងសាលាវត្តចំនួន៣ លើភូមិសាស្រ្តទៀតផង៕
ហាថាញ់ - វ៉ាន់តឹន