30/10/2018 - 09:03

លោក​ឡេ​សឺន​ហាយ​ អនុ​រដ្ឋ​មន្រ្តី ​អនុ​ប្រ​ធាន​គណៈ​កម្មា​ធិ​ការ​ជន​ជាតិ​៖

នឹង​មាន​ប្រ​ព័ន្ធ​គោល​ន​យោ​បាយ​ជន​ជាតិ​ថ្មី ជំ​រុញ​ល្បឿន​អភិ​វឌ្ឍ​កាន់​តែ​មាន​ភាព​ទម្លុះ​ទម្លាយ​​

ជំ​រុញ​ការ​អនុ​វត្ត​បទ​បញ្ជា​លេខ​១៩-CT/TW ចុះ​ថ្ងៃ​ទី​១០ ខែ​មក​រា ឆ្នាំ​២០១៨ របស់​គណៈ​លេ​ខា​ ស្តី​ពី​បង្កើន​ការ​ងារ​នៅ​តំ​បន់​ជន​រួម​ជាតិ​ខ្មែរ​ក្នុង​ស្ថាន​ភាព​ថ្មី​ រដ្ឋា​ភិ​បាល​បាន​ប្រ​គល់​ឲ្យ​គណៈ​កម្មា​ធិ​ការ​ជន​ជាតិ​ទទួល​រ៉ាប់​រង​ម្ចាស់​ការ​សហ​ការ​ជា​មួយ​ក្រ​សួង ផ្នែក​ពាក់​ ព័ន្ធ​រៀប​ចំ​ពិ​និត្យ​ឡើង​វិញ​នូវ​ប្រ​ព័ន្ធ​គោល​ន​យោ​បាយ​ជន​ជាតិ​បាន​និង​កំ​ពុង​ផ្សព្វ​ផ្សាយ​។  លទ្ធ​ផល​ដំ​បូង​នៃ​ការ​ពិ​និត្យ​ខាង​លើ ដោះ​ដូរ​ជា​មួយ​កា​សែត​កឹង​ធើ​ភា​សា​ខ្មែរ​ លោក​ឡេ​សឺន​ហាយ​ អនុ​រដ្ឋ​មន្រ្តី​ អនុ​ប្រ​ធាន​គណៈ​កម្មា​ធិ​ការ​ជន​ជាតិ​ ឲ្យ​ដឹង​៖ 

 កម្មា​ភិ​បាល​គណៈ​ជន​ជាតិ​តំ​បន់​ណាម​បូ ​ចូល​រួម​សន្និ​បាត​ហ្វឹក​ហ្វឺន ការ​ងារ​របាយ​ការណ៍​និង​អនុ​វត្ត​បច្ចេក​វិជ្ជា​ព័ត៌​មាន​

លើ​សេចក្តី​បូក​ស​រុប​ទិន្ន​ន័យ​នៃ​កម្ម​វិ​ធី​១៣៥​។

- ​ឆ្លង​តាម​ការ​ត្រួត​ពិ​និត្យ​ បច្ចុ​ប្បន្ន​ មាន​គោល​ន​យោ​បាយ​និង​លិ​ខិត​បទ​ដ្ឋាន​ប្រ​មាណ​ ១០០ ស្តី​ពី​ជន​ជាតិ​ បាន​និង​កំ​ពុង​ផ្សាព្វ​​ផ្សាយ​ អ​នុ​វត្ត​នៅ​តំ​បន់​វាល​រាប​ទន្លេ​គឺវ​ឡុង​។ ដូច្នេះ ប្រ​ព័ន្ធ​គោល​ន​យោ​បាយ​ទាំង​នេះ ប្រ​មូល​​ផ្តុំ​ទៅ​លើ​ការ​អប់​រំ និង​បណ្តុះ​បណ្តាល​សុ​ខា​​ភិ​​បាល​ គមនា​គមន៍​ ធា​រា​សាស្រ្ត​និង​ប្រ​ព័ន្ធ​ហេដ្ឋា​រចនា​សម័្ពន្ធ​ជា​ចាំ​បាច់​ អភិ​វឌ្ឍ​ការ​ បង្ក​បង្កើន​ផល​និង​លុប​បំ​បាត់​ភាព​អត់​ឃ្លាន​ កាត់​បន្ថ​យ​ភាព​ក្រី​ក្រ រក្សា​អត្ត​សញ្ញាណ​វប្ប​​ធម៌​ប្រ​វេ​ណី​របស់​បណ្តា​ជន​ជាតិ​។ល។ ក្រៅ​ពី​នេះ  ភូមិ​ភាគ​នី​មួយ​ៗ​នៅ​តំ​បន់​វាល​រាប​​ទន្លេ​គឺវ​ឡុង​ ក៏​បាន​ដាក់​ឲ្យ​ប្រើ​ប្រាស់​លិ​ខិត​បទ​ដ្ឋាន​ចំ​នួន​៣៤ ដើម្បី​អនុ​វត្ត​នូវ​គោល​​ន​យោ​បាយ​ជាក់​ស្តែង​សម្រាប់​ជន​រួម​ជាតិ​​ខ្មែរ​លើ​ភូមិ​សាស្រ្ត​។

* មាន​គោល​នយោ​បាយ​ជន​ជាតិ​ជា​ច្រើន​ ត្រូវ​បាន​អនុ​វត្ត​នាំ​មក​នូវ​ប្រ​សិទ្ធ​ភាព​ជា​វិជ្ជ​មាន​។ ថ្វី​ត្បិត​ដូច្នោះ​ក្តី បច្ចុ​ប្បន្ន អត្រា​គ្រួ​សារ​ក្រី​ក្រ​ក្នុង​តំ​បន់​ជន​រួម​ជាតិ​ខ្មែរ​ណា​ម​បូ នៅ​មាន​ជីវ​ភាព​ក្រ លំ​បាក​ចំ​នួន​ច្រើន​។ តើ​មក​ពី​មូល​ហេតុ​អ្វី​ខ្លះ​? ជម្រាប​ប្រ​សាសន៍​លោក​ !

-​ប្រ​ព័ន្ធ​គោល​ន​យោ​បាយ​ជន​ជាតិ​ផ្សព្វ​ផ្សាយ​រយៈ​ពេល​កន្លង បាន​រួម​ចំ​ណែក​យ៉ាង​ ធំ​ធេង​ក្នុង​ការ​អភិ​វឌ្ឍ​សេដ្ឋ​កិច្ច​-សង្គម តំ​បន់​ជន​រួម​ជាតិ​ខ្មែរ​ណាម​បូ​។ ទោះ​បី​ដូច្នោះ​ក្តី មាន​គោល​ន​យោ​បាយ​ខ្លះ​អស់​សុ​ពល​ភាព​​ឬ​គ្រាន់​តែ​អនុ​វត្ត​ពិសោធន៍។ មាន​គោល​ន​យោ​បាយ​ខ្លះ​ទៀត​ពិ​បាក​ ឬ​ក៏​មិន​អាច​ផ្សព្វ​ផ្សាយ​អនុ​វត្ត​បាន​ ដោយ​សារ​ខ្វះ​ប្រ​ភព​កម្លាំង​ពិ​សេស​គឺ​ទុន​វិ​និ​យោគ​។ល។ បើ​តាម​ការ​អះ​​អាង​ពី​អ្នក​វិ​ទ្យា​សាស្រ្ត ក្រុម​ជន​ជាតិ​ភាគ​តិច​ ក្នុង​នោះ មាន​ជន​ជាតិ​ខ្មែរ​ជា​ដើម​ គឺ​ជា​ក្រុម​ជន​ជាតិ​ដែល​មាន​ចំ​ណុច​រ​សើប​បំ​ផុត រង ផល​ប៉ះពា​ល់​យ៉ាង​ធ្ងន់​ធ្ងរ​ពី​ភាព​បម្រែ​បម្រួល​​អា​កាស​ធាតុ ដែល​នឹង​កើត​ឡើង​ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ​កាន់​តែ​ខ្លាំង​ក្លា។​ ម្យ៉ាង​ទៀ​ត ដំ​ណាក់​កាល​សមា​ហរណ​កម្ម​ ក៏​រង​ផល​ប៉ះ ពាល់​ជា​អវិជ្ជ​មាន​ ផ្តើម​ចេញ​ពី​ផល​វិ​បាក​នៃ​ខឿន​សេដ្ឋ​កិច្ច​ទី​ផ្សារ​ បាន​ជះ​ឥទ្ធិ​ពល​មក​ លើ​ដំ​ណើរ​ជី​វិត​របស់​ជនរួម​ជាតិ​ខ្មែរ​។

បញ្ហា​ខាង​លើ​នេះ​ បាន​ជះ​ឥទ្ធ​ពល​ដ៏​ធំ​មក​ លើ​ជីវ​ភាព​រស់​នៅ​ប្រ​ចាំ​ថ្ងៃ​របស់​ប្រ​ជា​ជន​ខ្មែរ ណាម​បូ។​ ប៉ុន្តែ​បើ​តាម​គំ​និត​ខ្ញុំ ហេតុ​ផល​​ដើម គឺ​ផ្តើម​ចេញ​ពី​គុណ​ភាព​ធន​ធាន​មនុស្ស​ចាប់​ពី​អប់​រំ​និង​បណ្តុះ​បណ្តាល​ ក៏​ដូច​ជា​កង​ជួរ​កម្មា​ភិ​បាល​ក្នុង​ជន​រួម​ជាតិ​ខ្មែរ មិន​ទាន់​ឆ្លើយ​ តប​ទៅ​នឹង​តម្រូវ​ការ​នៅ​ឡើយ​។ អា​ស្រ័យ​​ហេតុ​នោះ ទោះ​បី​បក្ស​ រដ្ឋា​ភិ​បាល​យក​ចិត្ត​ទុក​ដាក់​ប្រ​កាស​ឲ្យ​ប្រើ​នូវ​គោល​ន​យោ​បាយ​ ច្រើន​យ៉ាង​ណា​ក៏​ដោយ ប៉ុន្តែ​អត្រា​គ្រួ​សារ​​ក្រី​ក្រ​ក្នុង​តំ​បន់​ជន​រួម​ជាតិ​ខ្មែរ​នៅ​វាល​រាប​​ទន្លេ​គឺវ​ឡុងនៅ​តែ​មាន​ចំ​នួន​ច្រើន ជីវ​ភាព​​គ្រួ​សារ​មាន​ការ​លំ​បាក​ជា​ដ​ដែល​។

*តើ​ប្រ​ព័ន្ធ​គោល​ន​យោ​បាយថ្មី​ដូច​ម្តេច​ខ្លះ ធ្វើ​យ៉ាង​ណា​ដើម្បី​គោល​ន​យោ​បាយ​ទាំ​ង​នោះ​ ខណៈ​ពេល​ប្រ​កាស​ឲ្យ​ប្រើ​​ ផ្សព្វ​ផ្សាយ​អនុ​វត្ត​នឹង​មាន​ប្រ​សិទ្ធ​ភាព​ក្នុង​ជីវ​ភាព​ជាក់​ស្តែង​ ជម្រាប​ប្រ​សា​សន៍​លោក​?

- យើង​ខ្ញុំ​នឹង​ធ្វើ​ការ​បូក​ស​រុប​ រួច​លើក​ជូន​រដ្ឋា​ភិ​បាល​ នា​យក​រដ្ឋ​មន្រ្តី​នៃ​រដ្ឋា​ភិ​បាល​ នៅ​ពេល​ខាង​មុខ​ ដើម្បី​ប្រ​កាស​ឲ្យ​ប្រើ​នូវ​គោល​ន​យោ​បាយ​ណា​ដែល​បង្រួម​; សង្ខេប​ខ្លី ដូច្នេះ រាល់​វិ​ធាន​ការ​អនុ​វត្ត​ត្រូវ​ធ្វើ​ព្រម​ៗ​គ្នា ដើម្បី​រៀប​ចំ​ការ​ងារ​ផ្សព្វ​ផ្សាយ​ប្រ​កប​ដោយ​ប្រ​សិទ្ធ​ភាព ដោះ​ស្រាយ​ដាច់​ស្រ​ឡះ​អ្វី​ដែល​ជាប់​​ជំ​ពាក់​ជំ​ពិន​។ ជា​មួយ​លទ្ធ​ផល​សម្រេច​ បាន​ពី​ប្រ​ព័ន្ធ​គោល​ន​យោ​បាយ​ជន​ជាតិ​ ការ​យក​ចិត្ត​ទុក​ដាក់ ការ​ប្តូរ​ផ្តាច់​របស់​រដ្ឋា​ភិ​បាល នា​យក​រដ្ឋ​មន្រ្តី​នៃ​រដ្ឋា​ភិ​បាល​ រដ្ឋ​ស​ភា​ពិ​សេស​គឺ​ជំ​រុញ​ការ​ផ្សព្វ​ផ្សាយ​អនុ​វត្ត​បទ​បញ្ជា​​លេខ​១៩ ខ្ញុំ​សង្ឃឹម​ថា​រយៈ​ពេល​ខាង​មុខ នឹង​មាន​ប្រ​ព័ន្ធ​គោល​ន​យោ​បាយ​ជន​ជាតិ​ថ្មី​ ជំ​រុញ​ល្បឿន​អភិ​វឌ្ឍ​កាន់​តែ​មាន​ភាព​ទម្លុះ​ទម្លាយ​ជាង​ទៀត​ក្នុង​ការ​អភិ​វឌ្ឍន៍​សម្រាប់​ជន​រួម​ជាតិ​ជា​ជន​ជាតិ​ខ្មែរ​ណាម​បូ​ជា​មិន​ខាន​៕

*សូម​ថ្លែង​អំ​ណរ​គុណ​លោក​ !

                               ថាញ់​ឡុង​-លី​សៀ

​ 

 

ចែករំលែកអត្ថបទ
ពាក្យគន្លឹះ
លោក​ឡេ​សឺន​ហាយ​