11/09/2018 - 09:45

ភាព​អ៊ូ​អរ​នៃ​ពិ​ធី​ប​វេស​ន​កាល​ឆ្នាំ​សិក្សា​ថ្មី​

ព្រ​ម​​ជា​​មួយ​នឹង​ទូ​ទាំង​ប្រ​ទេស​ សិស្សា​នុ​សិស្ស​បណ្តា​ខេត្ត​ក្រុង​នៅ​​​តំ​បន់​​វា​ល​រាប​ទន្លេ​គឺវ​ឡុង​ ខ្ញៀវ​ខ្ញារ​រីក​រាយ​ចូល​រួម​ពិធី​បវេស​ន​កាល​ឆ្នាំ​សិក្សា​២០១៨-២០១៩​ នៅ​ថ្ងៃ​ទី​៥​ ខែ​កញ្ញា​ ឆ្នាំ​២០​១៨​។

ព្រះឧបជ្ឈាយ៍​ថាច់​សុខ​សាន្ត​ នា​យក​សា​លា​មធ្យម​សិក្សាបាលី​-ខ្មែ​រ ខេត្ត​ត្រា​វិញ ទូង​ស្គរ​បើក​ប​វេស​ន​កាល​ឆ្នាំ​សិក្សា​ថ្មី​ ។

សម​មិត្ត ផាម​វ៉ាន់​ហីវ អនុ​លេ​ខា​ប្រ​ចាំ​ការ​នៃ​គណៈ​កម្មា​ធិ​ការ​បក្ស​ក្រុង​ ប្រ​ធាន​ក្រុម​ប្រឹក្សា​ប្រ​ជា​ជន​ជូន​អំ​ណោយ​ដល់​សិស្សា​នុសិស្ស​។

ទិដ្ឋ​ភាព​នៃ​ពិ​ធី​បើក​បវេសន​កាល​នៅ​សា​លា​ចំ​ណេះ​ទូ​ទៅ​ជន​ជាតិ​អន្តេ​វា​សិក​ ហ្វឹញ​កឿង​ ខេត្ត​សុក​ត្រាំង​។

សិស្សា​នុសិស្ស​នៅ​ក្រុង​កឹង​ធើ ជាង​​២៣៦.​៩០០​រូប ឈាន​ចូល​ឆ្នាំ​សិក្សា​ថ្មី​។ ក្នុង​នោះ សិស្ស​កម្រិត​មតេ្តយ្យ​សិក្សា​ជាង​៣៩.២០០​រូប​;សិស្ស​កម្រិត​បឋម​​សិក្សា​៩៨.​៣០០​រូប និង​កម្រិត​មធ្យម​សិក្សា​មូល​ដ្ឋាន​-​មធ្យម​សិក្សា​ចំ​ណេះ​ទូ​ទៅ​ស​រុប​ជាង​៩៩.​៣៥០​រូប​។ ដើ​ម្បី​​ សិស្សា​នុសិស្ស​គ្រប់​លក្ខណ​សម្បត្តិ​ចូល​រៀន​​ថ្នាក់​ដឹក​នាំ​ក្រុង​បាន​ចង្អុល​ការ​ផ្នែក​​អប់​រំ សហ​ការ​ជា​មួយ​នឹង​អង្គ​​ភាព​ ភូមិ​ភាគ​នា​នា​ត្រៀម​បម្រុង​បាន​ល្អ​នូវ​មូល​ដ្ឋាន​ សម្ភារៈ​ បន្ទប់​រៀន​ជំ​រុញ​ការ​ងារ​សង្គមូ​ប​នី​យ​កម្ម​។ល។ ដើម្បី​រួម​ចំ​ណែក​ជួយ​ឧបត្ថម្ភ​ប្អូន​ៗ​ក្នុង​ការ​សិក្សា​ នគរ​បាល​ក្រុង​​កឹង​ធើ ជូន​អំ​ណោយ​៤០០​ចំ​ណែក​ដល់​សិស្សា​នុសិស្ស​ជន​ជាតិ​ខ្មែរ​ក្រី​ក្រ​សង្វាត​រៀន​សូត្រ​ លើ​ភូមិ​សាស្រ្ត​ខ័ណ្ឌ​អូរ​ម៉ូង​ ស្រុក​ថើយ​ឡាយ​ និង​ស្រុក​កើ-​ដ​ ។ល។​

យោង​តាម​មន្ទីរ​អប់​រំ​និង​បណ្តុះ​ប​ណ្តាល​ ខេត្ត​សុក​ត្រាំង​ ទូ​ទាំង​ខេត្ត​បាន​កៀរ​គរ​ សិស្សា​នុសិស្ស​គ្រប់​កម្រិត​ចូល​រៀន​ជាង​២៧០​.៤៥០​រូប (​ក្នុង​នោះ​សិស្ស​ជន​ជាតិ​​ខ្មែរ​ស្រូប​អត្រា​ជាង​៣០​%​) សម្រេច​អត្រា​៩៩,​៩៣​%នៃ​ផែន​កា​រ​។ សា​លា​រៀន​គ្រប់​កម្រិត​ក្នុង​ខេត្ត​ចំ​នួន​៥៤៩​សា​លា​ សុទ្ធ​សឹង​​រៀប​ចំ​បើក​ប​វេស​ន​កាល​ឆ្នាំ​សិក្សា​ថ្មី​នៅ​​ថ្ងៃ​ទី​៥​ ខែ​កញ្ញា​។ នៅ​ខេត្ត​ត្រា​វិញ​ មាន​សិស្សា​នុសិស្ស​ចំ​នួន​៥៤.​០០០​រូប​ បាន​ចូល​រួម​ពិ​ធីប​វេ​ស​ន​កាល​នៅ​មណ្ឌល​​សា​លា​ទាំង​៤៨៦​កន្លែង​។ ក្នុង​នោះ មាន​សិស្សា​នុសិស្ស​ជន​ជាតិ​ខ្មែរ​ជាង​៣៣​%។ ដោយ​ឡែក​សា​លា​មធ្យម​សិក្សា​បា​លី​-ខ្មែរ​ខេត្ត​ត្រា​វិញ​ មាន​សមណ​សិស្ស​ និង​សិស្ស​ចំ​នួន​៤០​អង្គ​និង​រូប​ទើប​ឈាន​ចូល​ឆ្នាំ​សិក្សា​ថ្មី ​បង្កើន​ចំ​នួន​សិស្ស​របស់​សាលា​ឡើង​១០៤​អង្គ​និង​រូប នៅ​ឆ្នាំ​សិក្សា​ ២០១៨​-២០១៩​៕

                                                                                    ក្រុម​អ្នក​យក​ព័ត៌​មាន  ប្រែ​សម្រួល​៖ ថាច់ធី

ចែករំលែកអត្ថបទ