07/08/2018 - 09:55

អភិ​វឌ្ឍ​សេដ្ឋ​កិច្ច​ជាល​ក្ខណៈ​គ្រួ​សារ​

អា​ស្រ័យ​ដោយ​គោល​ន​យោ​បាយ​ឧបត្ថម្ភ​ពិ​សេស​ដោយ​ឡែក​របស់​រដ្ឋ ម៉្លោះ​ហើយ ជន​រួម​ជាតិ​ភាគ​តិច​នៅ​អាន​យ៉ាង​ បាន​អភិ​វឌ្ឍ​សេដ្ឋ​កិច្ច​គ្រួ​សារ​ មាន​ជីវ​ភាព​លំ​នឹង​។

ដង​ផ្លូវ​គមនា​គមន៍​ជួយ​ប្រ​ជា​ជន​អភិ​វឌ្ឍ​សេដ្ឋ​កិច្ច​បាន​ងាយ​ស្រួល​។

បង​ចៅ​ឃញ អនុ​ប្រ​ធាន​គណៈ​កម្មា​ធិ​ការ​ប្រ​ជា​ជន​ឃុំ​អាន​ហាវ​ ស្រុក​ទិញ​បៀន​ ឲ្យ​ដឹង​៖ អាន​ហាវ​ ជា​ឃុំ​មាន​ជន​​រួម​ជាតិ​ខ្មែរ​រស់​នៅ​ច្រើន​កុះ​ករ​របស់​ស្រុក​ព្រំ​ដែន ទិញ​បៀន​ ខេត្ត​អាន​យ៉ាង​។ ទូ​ទាំង​ឃុំ​មាន​ជន​រួម​ជាតិ​ខ្មែរ​រស់​នៅ​ជាង​៥២​% ប្រ​មូល​ផ្ដុំ នៅ​ភូមិ​ចំ​នួន​៣ ដូច​៖ អាន​ឡើយ អាន​ទាញ​និង​អាន​ថាញ់​។ ជន​រួម​ជាតិ​ច្រើន​តែ​​រស់​នៅ​តាម​ជើង​ភ្នំ ការ​ធ្វើ​ដំ​ណើរ​មាន​ការ​​លំ​បាក ម៉្លោះ​ហើយ​ជីវ​ភាព​របស់​មា​មីង​ជួប​លំ​បាក​ខ្លាំង​។ អា​ស្រ័យ​ហេតុ​នោះ ពេល​បាន​ផ្សព្វ​ផ្សាយ​នូវ​កម្ម​វិ​ធី​គម្រោង​ពិ​សេស​ដោយ​ឡែក​របស់​រដ្ឋ​សម្រាប់​ជន​រួម​ជាតិ​ភាគ​តិច​ ឃុំ​បាន​ដំ​ណើរ​ការ​ពិ​និត្យ​មើល​ និង​ក​សាង​ផែន​ការ​ឧបត្ថម្ភ​សម​​ស្រប​ ដើម្បី​កម្ម​វិ​ធី គម្រោង​ពង្រីក​បាន​ប្រ​សិទ្ធ​ភាព​។ ក្នុង​នោះ លេច​ធ្លោគឺ​កម្ម​វិ​ធី​ឥណ​ទាន​ជួយ​ដល់​គ្រួ​សារ​ ប្រ​ជា​ជន​អភិ​វឌ្ឍ​សេដ្ឋ​កិច្ច​។ យោង​តាម​ស្ថិ​តិ​របស់​ឃុំ​អាន​ហាវ​ គិត​មក​ដល់​បច្ចុប្បន្ន ធ​នា​គារ​គោល​ន​យោ​បាយ​សង្គម​ខេត្ត​អាន​យ៉ាង​មាន​កម្ម​វិ​ធី​ឥណ​ទាន​ចំ​នួន​១០​ ផ្សព្វ​ផ្សាយ​ឲ្យ​បុល​ទុន​នៅ​លើ​ភូមិ​សាស្រ្ត​។ ក្នុង​នោះ ធនា​គារ​ប្រ​មូល​ផ្ដុំ​ចំ​ពោះ​គ្រួ​សារ​ក្រី​ក្រ​បុល​ទុន​ដើម្បី​អភិ​វឌ្ឍ​ចិញ្ចឹម​សត្វ​ ផ​លិត​ក​សិ​កម្ម​លក់​ដូរ​កំ​ប៉ិក​កំ​ប៉ុក​ ពង្រីក​សេដ្ឋ​កិច្ច​ដើម្បី​​បម្រើ​ទេស​ចរណ៍​។ល។ បង​ស្រី​នាង​ធី​សា​ណេន នៅ​ភូមិ​អាន​ថាញ់​ បាន​ប្រើ​ប្រាស់​ទុន​បុល​អនុ​គ្រោះ​រួម​នឹង​ប្ដី​លក់​ដូរ​កំ​ប៉ិក​កំ​ប៉ុក​។ បង​ស្រី​សា​ណេន​ ឲ្យ​ដឹង​៖ “ជា​រៀង​រាល់​ថ្ងៃ ប្ដី​ប្រ​ពន្ធ​ខ្ញុំ​ជិះ​ម៉ូ​តូ​ទៅ​ដល់​រាល់​គ្រួ​សារ​ដើម្បី​ទិញ​បន្លែ​ព្រៃ​ ស៊ូ​ហាវ ​​ស្វាយ​។ល។ ដឹក​ពី​ភ្នំ​ចុះ​ទៅ​លក់​នៅ​ទី​ផ្សារ​អាន​ហាវ​ឬ​លក់​ឲ្យ​ភ្ញៀវ​ទេស​ចរ​។ ពិ​សេស​ ផ្លែ​ស៊ូ​ហាវ​ខ្ចី ភ្ញៀវ​ទេស​ចរ​ចូល​ចិត្ត​ទិញ​ណាស់​ម៉្លោះ​ហើយ​នាំ​មក​ប្រាក់​ចំ​ណេញ​គ្រាន់​បើ​។ ពេល​ខ្លះ​លក់​​ស្វាយ ពេល​ខ្លះ​លក់​ទៀប​ ខ្នុរ ។ល។ ម៉្លោះ​ហើយ ប្ដី​ប្រ​ពន្ធ​ខ្ញុំ​មាន​ទំ​និញ​លក់​ជា​រឿយ​ៗ​”។​

តាម​ប្រ​សាសន៍​លោក​ចៅ​គឹម​បា ប្រ​ធាន​កា​រិ​យា​ល័យ​ជន​ជាតិ​ស្រុក​ទិញ​បៀន​ អា​ស្រ័យ​ដោយ​កម្ម​វិ​ធី​ឥណ​ទាន​នេះ មាន​គ្រួ​សារ​ជា​​ច្រើន​បាន​អភិ​វឌ្ឍសេដ្ឋ​កិច្ច ឈាន​ឡើង​ចាក​ផុត​ពី​ភាព​ក្រី​ក្រ​។ ជាក់​ស្ដែង​ដូច​គ្រួ​សារ​លោក​ចៅ​សិញ នៅ​ភូមិ​អាន​ថាញ់​ ឃុំ​អាន​ហាវ ដោយ​បាន​ឧបត្ថម្ភ​បុល​ទុន​ចិញ្ចឹម​គោ​បន្ត​ពូជ​។ ដំ​បូង​ផ្ដើម​ពី​គោ​១​ក្បាល មក​ដល់​បច្ចុប្បន្ន​ គ្រួ​សារ​លោក​មាន​គោ​បន្ត​ពូជ​៣​ក្បាល​  រាល់​ឆ្នាំ​លោក​លក់​កូន​គោ​ចំ​នួន​៣​ក្បាល​។ បច្ចុ​ប្បន្ន លោក​សង​រួច​បំ​ណុល​បុល​ពី​ធនា​គារ​ ហើយ​សាង​សង់​បាន​ផ្ទះ​ថ្មី​សម​រម្យ​។​ អា​ស្រ័យ​ដោយ​ប្រ​ភព​ទុន​បុល​អនុ​គ្រោះ​ពី​ធនា​គារ​គោល​ន​យោ​បាយ​សង្គម​ បង​ស្រី​នាង​ថា​រ៉ាយ​ នៅ​ភូមិ​មាំង​រ៉ ឃុំ​វ៉ាន់​យ៉ាវ ដាក់​លក់​ផ្លែ​ឈើ​តាម​​ចិញ្ចើម​ថ្នល់​។ បង​ស្រី​ ឲ្យដឹង៖ អា​ស្រ័យ​ដោយ​ភ្ញៀវ​ទេស​ចរ​មក​ទស្សន​កិច្ច​នៅ​ភ្នំ​កឹម​ ព្រៃ​ស្មាច់​ត្រា​សឺ វត្ត​ធម្ម​និ​មិត្ត​ វត្ត​តា​ប៉ា​។ល។ ឬ​មក​ទស្សន​កិច្ច​ភូមិ​របរ​តម្បាញ​ចរ​បាប់​វ៉ាន់​យ៉ាវ ម៉្លោះ​ហើយ​កន្លែង​លក់​ផ្លែ​ឈើ​របស់​បង ស្រី​តែង​មាន​ភ្ញៀវ​ជា​ប្រ​ចាំ​ នាំ​មក​នូវ​ប្រាក់​ចំ​ណូល​គ្រាន់​បើ​៕

ហា​ថាញ់​-ទី​ទុយ

ចែករំលែកអត្ថបទ
ពាក្យគន្លឹះ
បង​ចៅ​ឃញ