នាយករដ្ឋមន្រ្តីនៃរដ្ឋាភិបាល បានចុះហត្ថលេខាលើសេចក្ដីសម្រេច២៥/២០១៨/QĐ-TTg លុបចោលសេចក្ដីសម្រេច១០២/២០០៩/QĐ-TTg ថ្ងៃ៧ ខែសីហា ឆ្នាំ២០០៩ ស្ដីពីគោលនយោបាយឧបត្ថម្ភផ្ទាល់ដល់ប្រជាជនឋិតក្នុងក្របខ័ណ្ឌគ្រួសារក្រីក្រនៅតំបន់លំបាក។ ជាមួយនឹងសេចក្ដីសម្រេចនេះ នៅមានគោលនយោបាយជាច្រើនត្រូវបានអនុវត្តនៅពេលខាងមុខ ឈានដល់ការកាត់បន្ថយគោលនយោបាយ ឧបត្ថម្ភដោយទទេ បង្កើនគោលនយោបាយ ឧបត្ថម្ភមានលក្ខខ័ណ្ឌជំរុញភាពម្ចាស់ការខ្នះខ្នែងរបស់អ្នកក្រមានឆន្ទៈឈានឡើង។
យោងតាមទិន្នន័យរបាយការណ៍ពីគណៈកម្មាធិការជនជាតិ ចាប់ពីអនុវត្តសេចក្ដីសម្រេច១០២ ភូមិភាគទាំងឡាយបានប្រើប្រាស់ប្រភពថវិកាដែលរៀបចំឲ្យមានភាពលំនឹងក្នុងគ្រោងចំណាយប្រចាំដំណាក់កាលលំនឹងថវិកា ភូមិភាគ២០១៧-២០២០សម្រាប់ចំណាយជំនួសផ្នែកថវិកាមជ្ឈិមឧបត្ថម្ភ ដើម្បីអនុវត្តគោលនយោបាយសុខុមាលភាពសង្គមលើភូមិសាស្រ្ត។ ជាមួយនឹងប្រភពថវិកាបានប្រគល់ឲ្យ ភូមិភាគទាំងឡាយបានផ្សព្វផ្សាយចុះទៅមូលដ្ឋាន ដើម្បីឧបត្ថម្ភផ្ទាល់ដល់ជនរួមជាតិ (រូបភាពឧបត្ថម្ភដោយសាច់ប្រាក់)។ ផ្ដើមពីប្រភពប្រាក់ឧបត្ថម្ភគ្រួសារក្រីក្របានទិញឧបករណ៍ សម្ភារៈសម្រាប់បម្រើផលិតកម្ម។ ចំពោះខេត្តដែលជ្រើសយករូបភាពឧបត្ថម្ភផ្ទាល់ដោយវត្ថុ ភាគច្រើនបានឧបត្ថម្ភ ស្របតាមបញ្ជីរាយឈ្មោះវត្ថុ មានដូច៖ ពូជដំណាំ សត្វចិញ្ចឹម ថ្នាំបសុពេទ្យ អំបិលអុីយ៉ូដ។
ឆ្លងកាត់រយៈពេល៨ឆ្នាំ អនុវត្តគោលនយោបាយឧបត្ថម្ភផ្ទាល់ដល់ប្រជាជនចំណុះគ្រួសារក្រីក្រនៅតំបន់លំបាក មានប្រជាជន៤០លានលើកនាក់បានទទួលឧបត្ថម្ភ រួមចំណែកជាក់ស្តែងក្នុងការកែលម្អជីវភាពរបស់ប្រជាជន ចំណុះគ្រួសារក្រីក្រនិងអភិវឌ្ឍសេដ្ឋកិច្ច-សង្គមនៅតំបន់លំបាក។ លទ្ធផលសម្រេចបានក្នុងដំណើរការអនុវត្តគោលនយោបាយ ប្រកបដោយអត្ថន័យជ្រាលជ្រៅ មានឥទ្ធិពលយ៉ាងសកម្មទៅលើការអភិវឌ្ឍសេដ្ឋកិច្ច-សង្គមតំបន់ជនជាតិភាគតិចរស់នៅកុះករនិងតំបន់ភ្នំនិយាយរួម តំបន់លំបាកនិយាយដោយឡែក។ ថ្វីបើដូច្នោះក្តី ដោយសារការផ្លាស់ប្តូរអំពីយន្តការគោលនយោបាយការរើ បម្រះខឿនសេដ្ឋកិច្ចចំពោះគោលនយោបាយ តាមសេចក្ដីសម្រេច១០២លែងមានភាពសមស្រប។ ការលុបចោលសេចក្ដីសម្រេច១០២ ក្នុងដំណាក់កាលនេះគឺជាការចាំបាច់ ដើម្បីគួបផ្សំរាល់ប្រភពកម្លាំងអនុវត្តកម្មវិធីគោល នយោបាយជនជាតិផ្សេងទៀត ពិសេសគឺកម្មវិធីគោលនយោបាយកំពុងអនុវត្តក្នុងតំបន់លំបាកពិសេសដែលមិនទាន់បានរៀបចំទុន។
គោលការណ៍របស់រដ្ឋាភិបាលសព្វថ្ងៃគឺពិនិត្យឡើងវិញ ប្រមែប្រមូល លុបចោលគោលនយោបាយកាត់បន្ថយភាពក្រីក្រដំណាក់កាល២០១៧-២០២០ សំដៅកាត់បន្ថយគោលនយោបាយឧបត្ថម្ភដោយទទេ បង្កើនគោលនយោបាយឧបត្ថម្ភមានលក្ខខ័ណ្ឌ ផ្សារភ្ជាប់ជាមួយមុខសញ្ញាភូមិសាស្រ្ត និងរយៈពេលបានទទួលផលប្រយោជន៍ បង្កើនឱកាសខិតជិតគោលនយោបាយនិងលើកទឹកចិត្ត ការខ្នះខ្នែងម្ចាស់ការចូលរួមរបស់អ្នកក្រ។ អាទិភាពបង្កើនរាល់ប្រភពកម្លាំងវិនិយោគទុន អភិវឌ្ឍតំបន់មានជនជាតិភាគតិចរស់នៅកុះករ ស្រុកក្រីក្រ ឃុំក្រីក្រ ឃុំលំបាកពិសេស។ល។៕
តាមក្រាំងព័ត៌មានរដ្ឋាភិបាល