នៅមូលដ្ឋានអប់រំវិជ្ជាជីវៈទាំង៨ ដែលបានក្រសួងការងារ-យុទ្ធជនពិការនិងសង្គមកិច្ច ប្រគល់ភារកិច្ចបណ្ដុះបណ្ដាលមុខរបរសំខាន់ៗ គ្រប់លំដាប់ថ្នាក់សាលាអនុមហាវិទ្យាល័យសេដ្ឋកិច្ច-បច្ចេកទេសកឹងធើ( CTEC) បានបណ្ដុះបណ្ដាលមុខវិជ្ជាថ្នាក់ជាតិចំនួន៥។ នេះជាគ្រឹះធារជំនួយសាលាបង្កើនគុណភាពបណ្ដុះបណ្ដាលធនធានមនុស្សជូនក្រុងនិងតំបន់វាលរាបទន្លេគឺវឡុង។
សិស្ស និស្សិតចូលរួមតាំងពិព័រណ៍ផលិតផលចាប់ផ្ដើមអាជីព។
ក្នុងឱកាសចុះហត្ថលេខាលើកិច្ចសហការបណ្ដុះបណ្ដាលសិក្សា-ស្រាវជ្រាវវិទ្យាសាស្រ្ត ជម្រើសសិស្ស និស្សិតរវាងសាលា អនុមហាវិទ្យាល័យសេដ្ឋកិច្ច-បច្ចេកទេសកឹងធើ និងក្រុមហ៊ុនចំកាត់ ចិញ្ចឹមសត្វហ្វាផឿក-ចំណុះសម្ពន្ធហ្វាផាកនៅដើមខែឧសភា បើកបន្ថែមប្រព័ន្ធបង្កើនការបណ្ដុះបណ្ណាលជូនសាលាយ៉ាងប្រសិទ្ធភាព។ តាមប្រសាសន៍បណ្ឌិតឌោ ធីត្វៀកញ៉ុង នាយិការងសាលាអនុមហាវិទ្យាល័យសេដ្ឋកិច្ច-បច្ចេកទេសកឹងធើ ក្នុងរយៈពេលសហប្រតិបត្តិការ ក្រុមហ៊ុនជំនួយការហូបចុក កន្លែងស្នាក់នៅកន្លែងធ្វើការ ប្រជុំជីវភាពជូនសិស្ស និស្សិត ជំនាញខាងផ្នែកចិញ្ចឹមសត្វ ចិញ្ចឹមសត្វ-បសុពេទ្យ សេវាបសុពេទ្យ។ល។ ពេលហាត់ការជាក់ស្ដែងនៅអាជីវកម្ម។ គ្រូបង្រៀនមានឱកាសខិតជិតភាពជាក់ស្ដែងក្នុងការផលិតរបស់អង្គភាព បង្កើនចំណេះដឹងថ្មីៗក្នុងការបង្រៀន។ សាលានៅទាំងរួមជាមួយអង្គភាពកែទម្រង់កម្មវិធីឲ្យសមស្របជាមួយបទដ្ឋានរបស់ផ្នែកនិងភាពជាក់ស្ដែងក្នុងផលិតកម្ម។
ចាប់ពីដើមឆ្នាំ២០១៨មកដល់សព្វថ្ងៃ មានក្រុមហ៊ុន អាជីវកម្មបានចុះហត្ថលេខាសហការជាមួយនឹងសាលាអនុមហាវិទ្យាល័យសេដ្ឋកិច្ច-បច្ចេកទេសកឹងធើ យ៉ាងតិចចំនួន៣។ ក្នុងនោះ សាលាអនុមហាវិទ្យាល័យសេដ្ឋកិច្ច-បច្ចេកទេសកឹងធើ អនុវត្តតាមការប្រគល់សិទ្ធិរបស់គណៈកម្មាធិការប្រជាជនកឹងធើ ចុះហត្ថលេខាជាមួយក្រុមហ៊ុនVAIO របស់ជប៉ុន អនុវត្ត ”គម្រោងបណ្ដុះបណ្ដាលប្រភពធនធានមនុស្សក្នុងវិស័យកសិកម្ម បង្រៀនភាសាជប៉ុននិងកសាងកសិដ្ឋានគំរូ”។ តាមការគ្រោងទុកនៅខែសីហា ឆ្នាំ២០១៨ កសិដ្ឋាននឹងធ្វើការអនុវត្តសាកល្បងលើផ្ទែដីចំនួន១០ហិកតា ជាកន្លែងសម្រាប់គ្រូនិងសិស្សសាលាអនុមហាវិទ្យាល័យសេដ្ឋកិច្ច-បច្ចេកទេសកឹងធើ បង្រៀននិងលំហាត់ជាក់ស្ដែង។ តាមប្រសាសន៍មហាបរិញ្ញាឡេហ្វាងថាញ់ ប្រធានផ្នែកបច្ចេកវិជ្ជា - ជលផលនៃសាលាអនុមហាវិទ្យាល័យសេដ្ឋកិច្ច-បច្ចេកទេសកឹងធើ ជារៀងរាល់ឆ្នាំ សាលាផ្នែក តែងរៀបចំដំណើរការផ្សារភ្ជាប់ជាមួយនឹងអាជីវកម្ម; ក្នុងនោះ ថ្ងៃជំរើសសិស្ស និស្សិតជាសកម្មភាព ប្រពៃណី បង្កលក្ខណសម្បតិ្តដើម្បីអ្នកជ្រើសរើសបុគ្គលិកបង្ខិតជិតជាមួយប្រភពធនធានមនុស្ស ដែលបានបណ្ដុះបណ្ដាលពីសាលា ដោះស្រាយការងារធ្វើ។
សាលាអនុមហាវិទ្យាល័យសេដ្ឋកិច្ច-បច្ចេកទេសកឹងធើ នៅទាំងបង្កើនវិនិយោគទុនប្រភពធនធានមនុស្ស អនុវត្តដំណោះស្រាយ បង្កើនប្រសិទ្ធភាពជំនាញ គួបផ្សំបណ្ដុះបណ្ដាលសមត្ថភាពផ្នែកទន់សិស្ស និស្សិត។ល។ រយៈពេល៥ឆ្នាំមកនេះ ជារៀងរាល់ឆ្នាំ សិស្ស និស្សិតរបស់សាលាពី៧៥-៩៤% តែងមានការងារធ្វើក្រោយពីបញ្ចប់ការសិក្សានៅផ្នែកមួយចំនួនសម្រេចអត្រា១០០%។
សាលាអនុមហាវិទ្យាល័យសេដ្ឋកិច្ច-បច្ចេកទេសកឹងធើ បានក្រសួងការងារ-យុទ្ធជនពិការនិងសង្គមកិច្ច ជ្រើសប្រគល់ការងារបណ្ដុះបណ្ដាលមុខវិជ្ជាជីវៈសំខាន់ៗ ថ្នាក់ជាតិអន្តរជាតិ តំបន់អាស៊ាន។ សាលាបណ្ដុះបណ្ដាលមុខវិជ្ជាចំនួន៥ថ្នាក់ជាតិ ដូច៖ជាច្នៃម្ហូបអាហារ ការពាររុក្ខជាតិ ចិញ្ចឹមបសុសត្វ បសុពេទ្យ គណនេយ្យ; ចំណុះ៣ផ្នែក៖ បច្ចេកវិជ្ជា-ជលផល; កសិកម្មនិងជីវសាស្រ្ត អនុវត្ត; គណនេយ្យ។ នេះជាផ្នែកដែលមានប្រៀបខ្លាំងក្នុងការបណ្ដុះបណ្ដាលរបស់សាលា អត្រានិស្សិតរកបានការងារធ្វើក្រោយពីបញ្ចប់ការសិក្សាមានកម្រិតខ្ពស់។
តាមប្រសាសន៍លោកឡេហ្វាងថាញ់ ប្រធានផ្នែកបច្ចេកវិជ្ជា-ជលផល ឲ្យដឹង៖ សាលាអនុមហាវិទ្យាល័យសេដ្ឋកិច្ច-បច្ចេកទេសកឹងធើ បណ្ដុះបណ្ដាលផ្នែកច្នៃម្ហូបអាហារចាប់ពីឆ្នាំ២០០៤; ជារៀងរាល់ឆ្នាំ ជ្រើសសិស្ស និស្សិតជាង៣០០នាក់; ក្រោយពីរៀនចប់សិស្ស និស្សិតរកបានការងារធ្វើជាង៩០%។ដោយឡែកឆ្នាំ២០១៧ រកបានការងារធ្វើទាំង១០០%។ បច្ចុប្បន្នផ្នែកនេះ មានសិស្ស និសិ្សត៩០០នាក់ ជាមួយនឹងកម្មាភិបាលគ្រូបង្រៀនរបស់សាលាចំនួន២៧នាក់ ភាគច្រើនមានកម្រិតវិជ្ជាថ្នាក់បរិញ្ញាឆ្លើយតបតាមតម្រូវការបណ្ដុះបណ្ដាល សិក្សាស្រាវជ្រាវវិទ្យាសាស្រ្ត។ ការងារច្នៃម្ហូបអាហារបានជម្រើសជាផ្នែកបណ្ដុះបណ្ដាលសំខាន់ថ្នាក់ជាតិ ជាឱកាសមួយដើម្បីផ្សារភ្ជាប់ការងារបណ្ដុះបណ្ដាលរវាងផ្នែក សាលាជាមួយនឹងអាជីវកម្មកាន់តែស៊ីជម្រៅនិងរឹងមាំ។ កម្មាភិបាលគ្រូបង្រៀនមានឱកាសរៀនសូត្រ បង្កើនមុខជំនាញ; សិស្សនិស្សិតតែងបានអនុវត្តជាក់ស្ដែងជាមួយគ្រឿងឧបករណ៍ទំនើបៗ ឆ្លើយតបតម្រូវការបទដ្ឋានផលិតកម្ម កែច្នៃក្នុងប្រទេស។
ប្ដូរដំណើរការសកម្មភាពក្រោមការគ្រប់គ្រងរបស់ផ្នែកការងារ-យុទ្ធជនពិការនិងសង្គមកិច្ច សាលាអនុមហាវិទ្យាល័យសេដ្ឋកិច្ច-បច្ចេកទេសកឹងធើ កែប្រែខ្លឹមសារកម្មវិធីបណ្ដុះបណ្ដាលជាសន្សឹមៗតាមទិសដៅអនុវត្តជាក់ស្ដែង (ចំនួនកម្មវិធីជាង៥០%) ផ្សារភ្ជាប់ជាមួយនឹងអាជីវកម្ម ជំនួយអ្នករៀនបង្ខិតជិតជាមួយនឹងបរិស្ថានធ្វើការឆ្លើយ តមតម្រូវការប្រើប្រាស់ពលកររបស់សង្គម។ល។ បណ្ឌិតឌោធីត្វៀកញ៉ុង ឲ្យដឹង៖ “សាលាអនុមហាវិទ្យាល័យសេដ្ឋកិច្ច-បច្ចេកទេសកឹងធើ បានធ្វើឲ្យសុក្រឹតគម្រោងបណ្ដុះបណ្ដាលផ្នែកសំខាន់ៗ ថ្នាក់ជាតិនិងកំពុងរង់ចាំការផ្ដល់សច្ចានុមតិ។ ការជម្រើសមុខវិជ្ជាបណ្ដុះបណ្ដាលសំខាន់ទាំង៥ ជួយឲ្យសាលាបង្កើនសមត្ថភាពបណ្ដុះបណ្ដាលសិក្សាស្រាវជ្រាវវិទ្យាសាស្រ្ត; ពីព្រោះសាលានឹងវិនិយោគទុនព្រមៗគ្នា នូវមូលដ្ឋានសម្ភារៈ ឧបករណ៍កងជួរគ្រូបង្រៀនកម្មាភិបាលគ្រប់គ្រងជាដើម៕
B.កៀន-ទីទុយ
ចែករំលែកអត្ថបទ |
|
អគ្គនិពន្ធនាយក: ត្រឿងវ៉ាំងច្វៀន អគ្គនិពន្ធនាយករងទទួលបន្ទុកភាសាខ្មែរ: ង្វៀងថាញត្វឹង
លិខិតអនុញាតលេខ៧៨៩/GP-BTTTT អាស្រ័យក្រសួងពត៌មាននិងសារគមនាគមន៍ផ្តល់ថ្ងៃទី០២-១២-២០២១។លេខ២៤ ត្រឹងវ៉ាំងហ្វាយ ទីក្រុងកឹងធើ - ទូរស័ព្ទ: (០២៩២) ៣៨៣០០៩៨
ទូរសារ: (០២៩២) ៣៨៣០៥៦១។ អ៊ីម៉ែល: toasoan@baocantho.com.vn
ទំនាក់ទំនងផ្សាយពាណិជ្ជកម្ម : quangcao@baocantho.com.vn
សរសេរច្បាស់ប្រភព"សារព័ត៌មានអេឡិចត្រូនិកកឹងធើ" នៅពេលផ្សាយបន្តពីwebsite នេះ។