បច្ចុប្បន្ន ថ្លៃស៊ុតបសុបក្សីឡើងថ្លៃពី៥០០ដល់១.០០០ដុង/គ្រាប់ បើប្រៀបជាមួយនឹង៣ខែមុននេះ បាននាំមកនូវប្រភពប្រាក់ចំណូលខ្ពស់ដល់អ្នកចិញ្ចឹម។ នេះជាដំណឹងល្អ មួយសម្រាប់មាមីងកសិករនៅស្រុកថើយឡាយ ក្រុងកឹងធើ។
បងស្រីដាវធីធ្វីនិងហ្វូងទាផ្តល់ប្រាក់ចំណូលពី២៥០-៣០០ពាន់ដុង/ថ្ងៃ។
បងស្រីដាវធីត្វៀន ឈ្មួញលក់ស៊ុត នៅផ្សារថើយឡាយ ក្រុងកឹងធើ ឲ្យដឹង៖ “បច្ចុប្បន្ន ឈ្មួញចុះមកដល់កន្លែង ដើម្បីទិញស៊ុតរបស់គ្រួសារអ្នកចិញ្ចឹម។ មានឈ្មួញខ្លះនៅទាំងកក់ប្រាក់មុនដើម្បីរក្សាម៉ូយ ប៉ុន្តែស៊ុតផ្គត់ផ្គង់មិនគ្រប់តាមតម្រូវការទីផ្សារ” ។ បច្ចុប្បន្ន ស៊ុតប្រភេទ១ ទិញនៅវាលស្រែតម្លៃ៣០.០០០ដុង/ដប់គ្រាប់ ស៊ុតមាន់ស្រុកតម្លៃ៤០.០០០ដុង/ដប់គ្រាប់។ ស៊ុតលក់ចេញទីផ្សារតម្លៃមធ្យមកើន១.០០០ដុង ឈ្មួញនិងកសិករនៅតែចំណេញខ្ពស់។ មូលហេតុពីតម្លែស៊ុតកើនខ្ពស់ព្រោះប្រភពផ្គត់ផ្គង់តិចបើប្រៀបនឹងឆ្នាំមុន។ អាស្រ័យអាកាសធាតុ រោគឆ្លងពិបាកចិញ្ចឹមម៉្លោះហើយធ្វើឲ្យគ្រួសារជាច្រើនឈប់ចិញ្ចឹមឬកាត់បន្ថយហ្វូង។ ឱកាសនេះ នៅតាមមូលដ្ឋាននានាតែងបម្រុងស៊ុតប្រៃ ដើម្បីផ្ដើមធ្វើនំលោកខែ ជាហេតុនាំឲ្យតម្លៃស៊ុត កើនយ៉ាងកំហុក។ តាមសម្ដីបងប្អូនអ្នកជំនួញតម្លៃស៊ុតនឹងកើនក្នុងរយៈពេលជិតៗនេះ អាស្រ័យទាអស់វាលរត់តម្លៃចំណី សត្វចិញ្ចឹមកំពុងឡើងថ្លៃ។
បងស្រីដាវធីធ្វី គ្រួសារចិញ្ចឹមទា នៅឃុំឌិញម៉ូង ស្រុកថើយឡាយ ឲ្យដឹងដោយក្ដីរីករាយ៖ “ប៉ុន្មានខែកន្លង តម្លៃចុះថោក ម៉្លោះហើយខ្ញុំគិតលក់ហ្វូងទាជិត១០០ក្បាល។ ប៉ុន្តែដោយឃើញប្រាក់ចំណាយក្នុងការចិញ្ចឹមតិច អាស្រ័យមាន អនុផលកសិកម្មទុកសម្រាប់ធ្វើចំណី ម៉្លោះហើយខ្ញុំចេះតែចិញ្ចឹមជាបណ្ដើរៗ។ ជិត១ខែនេះ ខ្ញុំលក់ស៊ុតទារកបានប្រាក់ចំណូលរៀងរាល់ថ្ងៃពី២០០-២៥០ពាន់ដុង ឈ្មួញមកទិញដល់ផ្ទះ យើងមិនចាំចាច់ដឹកជញ្ជូនទៅដល់ផ្សារនោះទេ”។ ទន្ទឹមជាមួយនឹងគ្រួសាររកបានប្រាក់ចំណេញខ្ពស់ នៅទាំងមានគ្រួសារដែលចិញ្ចឹមមាន់ ទា ជាច្រើននៅជួបលំបាក។ គ្រួសារខ្លះអាស្រ័យដោយរោគឆ្លងបង្កឲ្យងាប់ទាំងហ្វូង ទម្រង់ចិញ្ចឹមកាន់តែច្រើន មាមីងកាន់តែបង់ខាតច្រើន។ គ្រួសារចិញ្ចឹមជោគជ័យភាគច្រើន គឺគ្រួសារចិញ្ចឹមយូរឆ្នាំ វិនិយោគទុនទ្រុងស្របតាមបទដ្ឋាន។ បច្ចុប្បន្ន នៅភូមិភាគកំពុងមានស្ថានភាពតម្លើងថ្លៃលក់កូនទា ពីព្រោះផលចំណេញធ្វើឲ្យគ្រួសារជាច្រើនសម្រេចចិត្តចិញ្ចឹមដោយចំនួនច្រើន។
លោកង្វៀនវ៉ាន់ថឿ ប្រធានគណៈកម្មាធិការប្រជាជនឃុំឌិញម៉ូង ឲ្យដឹង៖ “តម្លៃស៊ុតឡើងខ្ពស់ជួយដល់មាមីងបង្កើនប្រាក់ចំណូល ថ្វីត្បិតតែភូមិភាគបានក្រើនរំលឹកមាមីងកុំគប្បីស្ទុះស្ទាបង្កើនហ្វូង។ វៀរលែងតែគ្រួសារដែលវិនិយោគទុន ក្ដាប់បាននូវបច្ចេកទេសចិញ្ចឹមដោយទ្រង់ទ្រាយធំ ម៉្លោះហើយមាមីងចាត់ទុកការចិញ្ចឹមនេះ ជាទម្រង់បង្កើននូវប្រាក់ចំណូលប្រើប្រាស់ឲ្យអស់នូវអនុផលកសិកម្ម។ ទន្ទឹមនឹងនោះ មាមីងត្រូវតែបង្កើនការអនាម័យទ្រុង និងបង្ការជំងឺឲ្យបសុសត្វ ពិសេសអាកាសធាតុឈានចូល រដូវក្ដៅខ្លាំង ភ្លៀងច្រើន ដូចជាសព្វថ្ងៃនេះ”៕
ថាញ់ភូ-ទីទុយ