ឃុំហាមយ៉ាង ស្រុកថ្កូវ ខេត្តត្រាវិញ បានជំរុញយ៉ាងខ្លាំងក្លានូវការបង្វែររចនាសម្ព័ន្ធពូជដំណាំ លើកទឹកចិត្តប្រជាជនអភិវឌ្ឍកសិកម្មតាមទិសដៅសុវត្ថិភាព។ ឆ្លងតាមរយៈនោះ កសាងបានទម្រង់ផលិតកម្មជាច្រើនប្រកបដោយសុវត្ថិភាព បង្កើតតំបន់ដែលជំនាញដាំបន្លែបង្ការ ដំណាំរួមផ្សំផ្តល់ប្រាក់ចំណេញខ្ពស់ជូនកសិករ។
មាមីងកសិករខ្មែរនៅឃុំហាមយ៉ាងកំពុងប្រមូលផលដំណាំរួមផ្សំ។
លោកត្រឹមថាញ់កឹន កម្មាភិបាលកសិកម្មឃុំហាមយ៉ាង ឲ្យដឹង៖ ឃុំបានអនុវត្តនូវគោលការណ៍បង្វែរផ្ទៃដីដែលផលិតស្រូវ អំពៅមិនសូវមានប្រសិទ្ធភាពមកដាំដំណាំរួមផ្សំ នាំមកប្រសិទ្ធភាពសេដ្ឋកិច្ចខ្ពស់។ ចាប់ពីដើមឆ្នាំមកនេះ ឃុំបានផ្ដុំកម្លាំងបង្វែរផ្ទៃដីផលិតស្រូវជាង៣០ហិកតាផ្ទៃដីដាំអំពៅជិត៤០ហិកតា មកដាំដំណាំរួមផ្សំគ្រប់ប្រភេទ។ ថ្វីបើរងផលប៉ះពាល់ពីលក្ខណៈនៃអាកាសធាតុ ប៉ុន្តែគិតតាមសរុបផ្ទៃដីដែលបង្វែរពូជដំណាំរបស់ឃុំ សុទ្ធតែសម្រេចនិងសម្រេចលើសផែនការប្រគល់ជូន។ ជាក់ស្តែងចាប់ពីដើមឆ្នាំមកទល់ឥឡូវ ឃុំបានបង្វែរពីផ្ទៃដីដែលផលិតស្រូវដាំអំពៅមិនសូវមានប្រសិទ្ធភាពមកដាំដំណាំ រួមផ្សំបានចំនួន៥១៩,៧៥ហិកតា កើន៨០ហិកតាបើប្រៀបនឹងរយៈពេលដូចគ្នា សម្រេច១០២%ផែនការ។ ក្នុងនោះ ដំណាំបន្លែបង្ការ គឺ២៦៥,៤ហិកតា សេសក្រៅពីនោះគឺដំណាំធញ្ញជាតិ។
តាមសម្តីរបស់លោកត្រឹងក្វឹកមិញ កសិករនៅឃុំហាមយ៉ាង យល់ឃើញថា ដំណាំរួមផ្សំគ្រប់ប្រភេទសុទ្ធតែសមស្របជាមួយនឹងដី អាកាសធាតុនៅភូមិភាគ។ មានកសិករជាច្រើនលើភូមិសាស្រ្តឃុំ មិនអល់អែកក្នុងការបង្វែរផ្ទៃដីផលិតស្រូវអំពៅមិនសូវមានប្រសិទ្ធភាពមកដាំដំណាំរួមផ្សំ មានដូច៖ ល្ពៅ ឪឡឹក ត្រសក់ សណ្តែកដី និងបន្លែបង្ការគ្រប់ប្រភេទ។ លោកត្រឹងក្វឹកមិញ ថែមទាំងបានកម្មាភិបាលកសិកម្ម ចលនាដាំបន្លែជ្រះស្អាត កាត់បន្ថយការប្រើប្រាស់ ថ្នាំការពាររុក្ខជាតិ សំដៅធានាសុវត្ថិភាពម្ហូបអាហារជូនអ្នកប្រើប្រាស់។ល។ លោកត្រឹងក្វឹកមិញ អំណះអំណាង៖ “តាមគំនិត ខ្ញុំនេះជាទិសដៅមួយដ៏សមស្រប ជួយកសិករកើនប្រាក់ចំណូល។ ដោយឡែកគ្រួសារខ្ញុំ បានរដ្ឋអំណាចភូមិភាគបង្កលក្ខណៈឲ្យបុលទុនអភិវឌ្ឍផលិតកម្ម ណែនាំវិទ្យាសាស្រ្តបច្ចេកទេសដាំបន្លែបង្ការផ្សេងៗ ក្នុងនោះ មានដាំបន្លែសុវត្ថិភាពជាដើម។ អាស្រ័យហេតុនោះ ខ្ញុំមិនអល់អែក វិនិយោគទុនដាំដំណាំរួមផ្សំចំនួន៤កុង (ដាំសណ្តែកដីនិងបន្លែបង្ការផ្សេងៗ)។ ក្រោយពីទូទាត់ចំណូលចំណាយរួចខ្ញុំរកបានប្រាក់ចំណេញជិត៥០លានដុងក្នុងមួយឆ្នាំ។ កាលពីមុន ខ្ញុំ ផលិតស្រូវនៅលើផ្ទៃដីនេះដែរ ក្រោយពីទូទាត់ចំណូលចំណាយរួច នៅចំណេញជិត១០លានដុងក្នុងមួយឆ្នាំប៉ុណ្ណោះ”។
លោកត្រឹងថាញ់កឹន ឲ្យដឹងបន្ថែម៖ “ចំពោះប្រជាជនដែលផលិតស្រូវ អំពៅមិនសូវមានប្រសិទ្ធភាព ភាគច្រើនមិនអល់អែកបង្វែរមកដាំដំណាំរួមផ្សំ ហើយក៏ជាផ្ទៃដីដែលរដ្ឋអំណាចឃុំកំពុងលើកទឹកចិត្តប្រជាជនធ្វើការបង្វែរផ្ទៃដីផងដែរ។ ដ្បិតអី ប៉ុន្មានឆ្នាំជិតៗនេះ ការដាំអំពៅមិនសូវចំណេញទៀត ដោយសារទិន្នផលទាប ប្រាក់ចំណាយក្នុងការប្រមូលផលនិងដឹកជញ្ជូនច្រើន ប្រជាជនបង់ខាតធ្ងន់ធ្ងរ។ ការបង្វែរផ្ទៃដីមកដាំដំណាំរួមផ្សំ មិនត្រឹមតែនាំមកប្រសិទ្ធភាពខ្ពស់ជូនដល់ប្រជាជនប៉ុណ្ណោះទេ នៅទាំងរួមចំណែកការពារបរិស្ថាន កាត់បន្ថយការបម្រែបម្រួលអាកាសធាតុលើភូមិសាស្រ្តទៀតផង”៕
សឺនម៉ាល័យ – សេរី