10/07/2018 - 15:05

អនុ​វត្ត​ម៉ឺង​ម៉ាត់ ដោយ​ប្រ​សិទ្ធ​ភាព​សេច​ក្តី​សម្រេច​មជ្ឈិម​៧ នី​តិ​កាល​១២​ របស់​បក្ស​

គណៈ​កម្មា​ធិ​ការ​បក្ស​ក្រុង​កឹង​ធើ ទើប​រៀប​ចំ​សន្និ​បាត​លើ​ប្រ​ព័ន្ធ​ ផ្សព្វ​ផ្សាយ​កម្ម​វិ​ធី​អនុ​វត្ត​សេច​ក្តី​សម្រេច​ចិត្ត​មជ្ឈិម​​៧ នី​តិ​កាល​១២ របស់​បក្ស​ ។ ចូល​រួម​អង្គ​សន្និ​បាត​មាន​កម្មា​ភិ​បាល​ស្នូល​គ្រប់​លំ​ដាប់​ថ្នាក់​ និង​បក្ខ​ជន​ជាង​១១.០០០​នាក់ ដោយ​មាន​ដំ​ណរ​អា​សយ​ដ្ឋាន​ចំ​នួន​១០១ ក្នុង​ទូ​ទាំង​ក្រុង​កឹង​ធើ​។ សម​មិត្ត ត្រឹង​ក្វឹ​ក​ទ្រុង សមា​ជិក​មជ្ឈិម​បក្ស​ លេ​ខា​គណៈ​កម្មា​ធិ​ការ​បក្ស​ក្រុង​កឹង​ធើ ជា​អធិប​តី​អង្គ​សន្និ​បាត​ ។

 កម្មា​ភិ​បាល​បក្ខ​ជន ចូល​រួម​អង្គ​សន្និ​បាត​លើ​ប្រ​ព័ន្ធ​តាម​រយៈ​ដំ​ណរ​អា​ស​យដ្ឋាន​
នៃគណៈកម្មាធិការបក្សក្រុង ។

ក្នុង​អង្គ​សន្និ​បាត សម​មិត្ត ត្រឹង​វៀត​ទ្រឿង ស​មាជិ​ក​គណៈ​អចិន្ត្រៃយ៍​បក្ស​ក្រុង​ ប្រ​ធាន​គណៈ​ឃោ​សនា​អប់​រំ​បក្ស​ក្រុង​ រៀប​រាប់​បទ​បង្ហាញ​សេច​ក្ដី​ព្រាង​​កម្ម​វិ​ធី​អនុ​វត្ត​សេច​ក្តី​សម្រេច​ចិត្ត​លេខ​២៦-NQ/TW ស្តីពី​​ការ​ផ្តុំ​កម្លាំង​​ក​សាង​កង​ជួរ​កម្មា​ភិ​បាល​ នៅ​គ្រប់​លំ​ដាប់​ថ្នាក់ ជា​ពិ​សេស​​គឺ​ថ្នាក់​យុទ្ធ​សាស្ត្រ មាន​គុណ​សម្បត្តិ​ ស​មត្ថ​ភាព​និង​កិត្យា​នុ​ភាព​ស្មើ​នឹង​ភារ​កិច្ច​។ សម​មិត្ត ង្វៀន​ហ្វាង​បា ស​មា​ជិក​គណៈ​កម្មា​ធិ​កា​បក្ស​ក្រុង​ នា​យក​មន្ទីរ​ម​ហា​ផ្ទៃ​ក្រុង​កឹង​ធើ បាន​រៀប​រាប់​បទ​បង្ហាញ​ សេច​ក្ដី​ព្រាង​កម្ម​វិ​ធី​អនុ​វត្ត​សេច​ក្តី​សម្រេច​ចិត្ត​​លេខ​២៧-NQ/TW ស្តី​ពី​ការ​កែ​ទម្រង់​គោល​ន​យោ​បាយ​ប្រាក់​បៀ​វត្សរ៍​សម្រាប់​កម្មា​ភិ​បាល​ អ្នក​រដ្ឋ​ការ​ បុគ្គ​លិក​រដ្ឋ​ កម្លាំង​ប្រ​ដា​ប់​អា​វុធ និង​ពល​ករ​​ធ្វើ​ការ​នៅ​ក្នុង​​អា​ជីវ​កម្ម​។ សម​មិត្ត​ ត្រឹង​វ៉ាន់​កៀក​ អនុ​ប្រ​ធាន​គណៈ​ឃោស​នា​អប់​រំ​នៃ​គណៈ​កម្មា​ធិ​ការ​បក្ស​ក្រុង​ រៀប​រាប់​បទ​បង្ហាញ​សេច​ក្ដី​ព្រាង​ កម្ម​វិ​ធី​អនុ​វត្ត​សេច​ក្តី​សម្រេច​លេខ ១៨-NQ /TW ស្តី​ពី​ការ​កែ​ទម្រង់​គោល​ន​យោ​បាយ​ ធា​នា​រ៉ាប់​រង​សង្គម​។ ទន្ទឹម​នឹ​ង​នោះ អង្គ​សន្និ​បាត​ក៏​បាន​ឆ្លៀត​ពេល​ជូន​ជា​ព័ត៌​មាន​អំ​ពី​ស្ថាន​ភាព​សន្តិ​សុខ​​ន​យោ​បាយ​-សណ្តាប់​ធ្នាប់​សុ​វត្ថិ​ភាព​សង្គម​ នៅ​លើ​ភូមិ​សាស្រ្ត​​ក្រុង​ក្នុង​រយៈ​ពេល​កន្លង​។

សម​មិត្ត ត្រឹង​ក្វឹក​ទ្រុង ស​មា​ជិក​គណៈ​កម្មា​ធិ​ការ​មជ្ឈិម​បក្ស​ លេ​ខា​គណៈ​កម្មា​ធិ​ការ​បក្ស​ បាន​សម្តែង​នូវ​ការ​ស្ងើច​សរ​សើរ​ចំ​ពោះ​ស្មារ​តីរៀនសូត្រ​នូវ​សេច​ក្តី​សម្រេច​ចិត្ត​ដោយ​ការ​យក​ចិត្ត​ទុក​ដាក់​របស់​កម្មា​ភិ​បាល​ បក្ខ​ជន​នៅ​ក្រុង​កឹង​ធើ​ទាំង​មូល​​។ លោក​លេ​ខា​នៃ​គណៈ​កម្មា​ធិ​ការ​បក្ស​ក្រុង​ បាន​ស្នើ​គណៈ​កម្មា​ធិ​ការ​បក្ស​គ្រប់​លំ​ដាប់​ថ្នាក់​និង​ស្ថា​ប័ន អង្គ​ភាព​នា​នា គប្បី​ផ្តុំ​ក​​ម្លាំង​រៀប​ចំ​ធ្វើ​ការ​បញ្ជ្រប​នូវ​ខ្លឹម​សារ សេច​ក្តី​សម្រេច​ដល់​កម្មា​ភិ​បាល​និង​បក្ខ​ជន​​។ បន្ត​អនុ​វត្ត​ប្រ​កប​ដោយ​ប្រ​សិទ្ធ​ភាព​នូវ​សេច​ក្តី​សម្រេច​មជ្ឈិម​៦ នី​តិ​កាល​១២ ធ្វើ​ជា​មូល​ដ្ឋាន​​ដ៏​សំ​ខាន់​សម្រាប់​អនុ​វត្ត​ជោគ​ជ័យ​​សេច​ក្តី​​សម្រេច​មជ្ឈិម​៧ នី​តិ​កាល​១២​​។ អង្គ​ការ​​បក្ស ​បក្ខ​ជន ដំ​បូង​គឺ​កម្មា​ភិ​បាល​ស្នូល​ ថ្នាក់​ដឹក​នាំ​នៃ​គណៈ​កម្មា​ធិ​ការ​បក្ស​ ភូមិ​ភាគ​និង​អង្គ​ភាព​​ត្រូវ​យល់​ច្បាស់​គ្រប់​ជ្រុង​ជ្រោយ​ទទួល​ខុស​ត្រូវ​នូវ​តួ​នា​ទី​របស់​ខ្លួន​ចំ​ពោះ​មុខ ប្រ​ជា​ជន​និង​បក្ស​ជា​គំ​រូក្នុង​ការ​អនុ​វត្ត​សេច​ក្តី​សម្រេច​។ ទន្ទឹម​នឹង​នោះ ​ផ្តុំ​កម្លាំង​ចង្អុល​ការ​យក​ចិត្ត​ទុក​ដាក់​កសាង​កម្ម​វិ​ធី​ ស​កម្ម​​ភាព​ ផែន​ការ​អនុ​វត្ត​សេច​ក្តី​សម្រេច​មជ្ឈិម​៧ នី​តិ​កាល​១២​ និង​កម្ម​វិ​ធី​អនុ​វត្ត​ទាំង​ឡាយ​​របស់​គណៈ​កម្មា​ធិ​ការ​បក្ស​នៅ​ថ្នាក់​ផ្នែក​​របស់​ខ្លួន ជិត​ដិត​ជា​មួយ​មុខ​ងារ​ តួ​​នា​ទី​របស់​ខ្លួន​សម​ស្រប​ជា​មួយ​ភាព​ជាក់​ស្តែង​នៃ​ភូមិ​ភាគ​ អ​ង្គ​ភាព​ធា​នា​បាន​ភាព​ជាក់​​ស្តែង និង​ប្រ​សិទ្ធ​ភាព​។

លោក​លេ​ខា​នៃ​គណៈ​កម្មា​ធិ​ការ​បក្ស បាន​រំ​ឭក​ថា គណៈ​កម្មា​ធិការ​រណ​សិរ្ស​មាតុ​ភូមិ​វៀត​ណាម និង​អង្គ​ការ​ន​យោ​បាយ-សង្គម​ គ្រប់​លំ​ដាប់​ថ្នាក់ គប្បី​កសាង​ផែន​ការ​ដើម្បី​ចង្អុល​ការ និង​ផ្សព្វ​ផ្សាយ​ឲ្យ​ទូ​លំ​ទូលាយ​នូវ​ខ្លឹម​សារ​នៃ​សេច​ក្តី​សម្រេច​មជ្ឈិម​៧ នី​តិ​កាល​១២ និង​កម្ម​វិ​ធី​ស​កម្ម​ភាព​របស់​គណៈ​កម្មា​ធិ​ការ​បក្ស​ក្រុង​ អ​នុ​វត្ត​សេច​ក្តី​ សម្រេច​ដល់​ទូ​ទាំង​សម្ពន្ធ​យុវ​ជន​ សម​ជិក​ដោយ​រូប​ភាព​សម​ស្រប​។  បណ្តា​ស្ថា​ប័ន​សារ​ពត៌​មាន វិ​ទ្យុ ត្រូវ​បង្កើត​ទំ​ព័រ​ពិ​សេស មា​តិ​ការ​ឯក​ទេស​ បង្កើន​ពេល​ផ្សាយ​នូវ​ខ្លឹម​សារ​សំ​ខាន់​​ៗ​នៃ​សេច​ក្តី​សម្រេចនិងកម្មវិធីអនុវត្តរបស់គណៈកម្មាធិការបក្សក្រុង។

គណៈកម្មាធិការបក្សគ្រប់លំដាប់ថ្នាក់ រដ្ឋ អំណាច គណៈកម្មាធិការរណសិរ្សមាតុភូមិ វៀតណាម និង​អង្គ​ការ​ន​យោ​បាយ​-សង្គម​ បន្ត​បង្កើន​ការ​ផ្សព្វ​ផ្សាយ​ ដោះ​ស្រាយ​​ជួយ​ប្រ​ជា​ជន​ក្តាប់​ និង​យល់​ច្បាស់​អំ​ពី​គោល​​ការណ៍ គោល​ន​យោ​បាយ​របស់​បក្ស និង​​រដ្ឋ ជា​ពិ​សេស​គឺ​គោល​ការណ៍​ទាក់​ទង​នឹង​​គម្រោង​ច្បាប់​មណ្ឌល​រដ្ឋ​បាល​-សេដ្ឋ​កិច្ច ពិ​សេស​និង​ច្បាប់​សន្តិ​សុខ​បណ្តាញ​។ ប្រុង​​ប្រ​យ័ត្ន​ជា​មួយ​នឹង​ឧ​បាយ​កលរ​បស់​អា​នុ​ភាព ​អ​មិត្ត​ប្រតិ​កិ​រិ​យា​ឆ្លៀត​ឱ​កាស​មួល​បង្កាច់​ បញ្ចុះ​បញ្ចូល​ដើម្បី​អូស​ទាញ​ ប្រ​ឆាំង​បក្ស​និង​រដ្ឋ​យើង​។ កម្លាំង​នគរ​បាល និង​កម្លាំង​​ប្រ​ដាប់​អា​វុធ បង្កើន​ផែន​ការ​ស្ទាប​ស្ទង់​ស្ថាន​ការណ៍ ពង្រាយ​វិ​ធាន​ការ​ដោះ​ស្រា​យ ស្ថាន​ការណ៍​ស្មុគ​ស្មាញ​ មិន​ទុក​ឲ្យ​កើត​មាន​ករណី​អ​ស​កម្ម​ ចៃ​ដន្យ​ឡើយ​។ សហ​​ការ​យាម​ល្បាត​និង​ត្រួត​ពិ​និត្យ​ រក្សា​លំ​នឹង​សន្ដិ​សុខ​សណ្ដាប់​ធ្នាប់​លើ​ភូមិ​សាស្រ្ត​។ ផ្នែក​​អប់​រំ​និង​បណ្តុះ​បណ្តាល​ក្រុង ត្រូវ​ពង្រឹង​ការ​គ្រប់​គ្រង​គ្រូ​បង្រៀន​ សិស្ស​ និង​និស្សិត​។ លោក​លេ​ខា​គណៈ​កម្មា​ធិ​ការ​បក្ស​ក្រុង​ បាន​សង្កត់​ធ្ងន់​ថា ប្រ​សិន​បើ​ភូមិ​ភាគ​ណា​កើត​មាន​ចំ​ណុច​ក្តៅ លេ​ខា​គណៈ​កម្មា​ធិ​ការ​បក្ស ប្រ​ធាន​គណៈ​កម្មា​ធិ​ការ​ប្រ​ជា​ជន​នោះ​ត្រូវ​ទទួល​ខុស​ត្រូវ​ចំ​ពោះ​មុខ​នៃ​គណៈ​ប្រ​ចាំ​​ការ​បក្ស​ក្រុង​ និ​ង​គណៈ​កម្មា​ធិ​ការ​ប្រ​ជា​ជន​​ក្រុង​។                            

                        អាញ់​យ៉ុង​-វ៉ាន់​តឹន

ចែករំលែកអត្ថបទ