ឆ្នាំ២០១៨នេះ ទូទាំងប្រទេសមានបណ្ដុំប្រឡងមធ្យមសិក្សាចំណេះទូទៅជាតិ ចំនួន៦៣។ មកទល់ពេលនេះ ទូទាំងប្រទេសបានចាត់ចែងការចុះឈ្មោះប្រឡងជូនបេក្ខជនសម្រេចរួចរាល់។ ឆ្លងតាមរយៈនោះ សម័យប្រឡងនឹងប្រព្រឹត្តឡើងក្នុងអំឡុង៣ ថ្ងៃ ចាប់ពីថ្ងៃទី២៥-២៧ ខែមិថុនា ឆ្នាំ២០១៨។
ជាមូលដ្ឋានសម័យប្រឡងមធ្យមសិក្សាចំណេះទូទៅឆ្នាំនេះ បានរក្សាលំនឹងដូចឆ្នាំកន្លង
មានតែការផ្លាស់ប្តូរមួយចំនួនខាងបច្ចេកទេសប៉ុណ្ណោះ។
ក្រសួងអប់រំនិងបណ្ដុះបណ្ដាល អំណះអំណាង បច្ចុប្បន្នវិញ្ញាសាប្រឡងបានត្រៀមបម្រុងជាស្រេចដើម្បីបម្រើជូនសម័យប្រឡង។ រាល់បែបបទចុះឈ្មោះប្រឡងរបស់បេក្ខជនត្រូវបានបញ្ចូលក្នុងមូលដ្ឋានទិន្នន័យផ្នែកទន់គ្រប់គ្រងសម័យប្រឡង; អង្គភាពនានាអនុវត្តសម្រេចរួចរាល់ការពិនិត្យផ្ទៀងផ្ទាត់យ៉ាងលំអិត និងកែតម្រូវកំហុសទិន្នន័យចុះឈ្មោះប្រឡង។ លោកណាមញ៉ឹកមិញ នាយអធិការកិច្ចរងនៃការិយាល័យ គ្រប់គ្រងការប្រឡង (នាយកដ្ឋានគ្រប់គ្រង គុណភាពក្រសួងអប់រំនិងបណ្ដុះបណ្ដាល) ឲ្យដឹង៖ “ជាមូលដ្ឋាន របៀបចាត់ចែងការប្រឡងនៃសម័យប្រឡងមធ្យមសិក្សាចំ ណេះទូទៅជាតិ ត្រូវបានរក្សាលំនឹងដូចឆ្នាំ ២០១៧ និងបានសង្គមគាំទ្រ ខណៈពេលប្អូនៗទៅកាន់មណ្ឌលប្រឡង មានភាពជិតដិតដូចជាទៅរៀនជារៀងរាល់ថ្ងៃអ៊ីចឹង។ ទូទាំងប្រទេសមានបន្ទប់ប្រឡងចំនួន៣៩.៦៨៩បន្ទប់។ តាមរបាយការណ៍របស់ភូមិភាគ និងការត្រួតពិនិត្យជាក់ស្ដែង នៅតាមបន្ទប់ប្រឡងតែងចាត់ចែងបានល្អតាំងពីអគ្គិសនីបំភ្លឺ តុតាំង និងកង្ហារជាដើម។
ក្រសួងអប់រំនិងបណ្ដុះបណ្ដាល បានចាត់ចែងការហ្វឹកហ្វឺនជាច្រើនលើកជូនមន្ទីរអប់រំ និងបណ្ដុះបណ្ដាល សាលាមហាវិទ្យាល័យ អនុមហាវិទ្យាល័យនិងកម្មាភិបាលចូលរួមការងារប្រឡងនៅតាមភូមិភាគ។ គណៈចង្អុលការប្រឡងជាតិនិងជម្រើសសិស្សឆ្នាំ ២០១៨ បានបង្កើតក្រុមត្រួតពិនិត្យការប្រឡងនិងជម្រើសសិស្សរបស់គណៈចង្អុលការ ដើម្បីផ្សព្វផ្សាយសកម្មភាពត្រួតពិនិត្យការងារត្រៀមបម្រុងឲ្យការប្រឡង ក៏ដូចជាការងារអនុរក្ស កែវិញ្ញាសានៅតាមភូមិភាគ។ ដូច្នេះ ការបម្រុងបានសម្រេចរួចរាល់និងស្ថិតក្នុងលក្ខណៈត្រៀមបម្រុងដល់សម័យប្រឡងមធ្យមសិក្សាចំណេះទូទៅជាតិ ប្រព្រឹត្តឡើងក្នុងពេលខាងមុខ”។
តាមការធ្វើបច្ចុប្បន្នភាពថ្មីៗនេះរបស់ក្រសួងអប់រំនឹងបណ្ដុះបណ្ដាល ឆ្នាំនេះមានបេក្ខជនចុះឈ្មោះប្រឡងសរុប៩២៥.៧៩២នាក់ (ឆ្នាំ២០១៧ មានបេក្ខជនជាង៨៦៦ពាន់នាក់) ក្នុងនោះ បេក្ខជនកំពុងរៀនថ្នាក់ទី១២ ឆ្នាំសិក្សា២០១៧-២០១៨ ជាង៨៧២.០០០នាក់ បេក្ខជនស្វៃរិនជាង៥៣.០០០នាក់។ ចំនួនបេក្ខជនចុះឈ្មោះប្រឡងដើម្បីពិនិត្យទទួលស្គាល់បញ្ចប់កម្រិតមធ្យមសិក្សាចំណេះទូទៅជាង២៣៧.០០០នាក់, ចំនួន បេក្ខជនចុះឈ្មោះប្រឡងដើម្បីពិនិត្យទទួលស្គាល់បញ្ចប់កម្រិតមធ្យមសិក្សាចំណេះទូ ទៅផង និងពិនិត្យជម្រើសចូលមហាវិទ្យាល័យ ឬអនុមហាវិទ្យាល័យផងជាង៦៤២ពាន់នាក់, ចំនួនបេក្ខជនចុះឈ្មោះប្រឡងដើម្បីពិនិត្យជម្រើសចូលមហាវិទ្យាល័យឬអនុមហាវិទ្យាល័យជាង៤៦.០០០នាក់។ សរុបចំនួនបេក្ខជនចុះឈ្មោះប្រឡងដើម្បីបានពិនិត្យទទួលស្គាល់បញ្ចប់កម្រិតមធ្យមសិក្សាចំណេះទូទៅជិត៨៨០.០០០នាក់ សរុបចំនួនបេក្ខជនចុះឈ្មោះពិនិត្យជម្រើសចូលមហាវិទ្យាល័យ ឬអនុមហាវិទ្យាល័យជាង៦៨៨.៤០០នាក់ ស្រូបអត្រា៧៤,៣% (ឆ្នាំ២០១៧ ចំនួន៦៤០.៤៧១នាក់ ស្រូបអត្រាជិត៧៥%)។ ទូទាំងប្រទេសមានមណ្ឌល ប្រឡង២.១៤៤កន្លែង ដោយមានបន្ទប់ប្រឡង៣៩.៦៨៩បន្ទប់។
តំណាងក្រសួងអប់រំនិងបណ្ដុះបណ្ដាល អំណះអំណាង៖ ផ្នែកទន់បម្រើការងារគ្រប់គ្រងនិងចាត់ចែងការប្រឡងត្រូវបានដំណើរការអនុវត្ត។ ជាក់ស្តែងគឺផ្នែកទន់គ្រប់គ្រង ធនាគារសំណួរប្រឡងបានសុក្រឹត ងាយស្រួលប្រើប្រាស់បម្រើការបានល្អសម្រាប់កសាងធនាគារសំណួរប្រឡង និងការចេញវិញ្ញាសាប្រឡង។ ផ្នែកទន់ឲ្យពិន្ទុវិញ្ញាសាប្រឡងសំណួរចម្លើយជ្រើសរើស បានប្រគល់និងពិនិត្យទទួលយកនៅតាមមន្ទីរអប់រំ និងបណ្ដុះបណ្ដាលបានប្រើសាកល្បង ទទួលបានលទ្ធផលល្អ មកទល់ពេលនេះត្រៀមបម្រុងជាស្រេចសម្រាប់ប្រើប្រាស់។ ប្រព័ន្ធផ្នែកទន់គ្រប់គ្រងសម័យប្រឡងមធ្យមសិក្សាចំណេះទូទៅជាតិដំណើរការល្អ មកទល់ពេលនេះ ផ្នែកទន់ដំណើរការយ៉ាងរលូន គ្មានឧបសគ្គអ្វីឡើយ។
ចំណុចថ្មីមួយចំនួនបានបន្ថែម ដើម្បីធានាសន្តិសុខគ្រប់ផ្នែក។ តួយ៉ាងដូចការងារ អនុរក្សវិញ្ញាសាប្រឡងតាមបែបសំណួរ ចម្លើយធ្វើតេស្ដ ត្រូវបានយកចូលកាន់បន្ទប់ប្រឡងលើមូលដ្ឋានធានាបេក្ខជនម្នាក់ៗមានក្រដាសសំណួរចម្លើយជ្រើសរើសធ្វើ តេស្ដតែមួយគត់ មិនទុកឲ្យលើសពេលយកទៅបន្ទប់ប្រឡង។ ក្នុងករណីក្រដាសចម្លើយធ្វើតេស្តត្រូវដាច់ ញក់ញី បើបេក្ខជនចង់ប្តូរ ចាំបាច់ត្រូវសងក្រដាសចម្លើយ ចាស់និងផ្លាស់ថ្មីដោយក្រដាសចម្លើយធ្វើតេស្ដបម្រុង អាស្រ័យប្រធានមណ្ឌលប្រឡងគ្រប់គ្រង។ រវាងវិញ្ញាសាប្រឡងដោយឡែកនៃវិញ្ញាសាសមាយោគ អនុរក្សក៏ត្រូវប្រមូលយកនូវក្រដាសសំណៅវិញ្ញាសាប្រឡង និងក្រដាសផ្សេងៗទៀតដែលបេក្ខជនកត់ត្រាក្នុងពេលប្រឡងវិញ្ញាសាមុននោះ។
ដំណឹងអំពីបញ្ហាអធិការកិច្ចធានាសត្យានុម័ត យុត្តិធម៌នៃការប្រឡង លោកង្វៀនយ្វីបាំង នាយអធិការកិច្ចនៃក្រសួងអប់រំនិងបណ្ដុះបណ្ដាល ដោះដូរបន្ថែម៖ “យើងខ្ញុំកំណត់ធ្វើអធិការកិច្ចរាល់មណ្ឌលប្រឡង ដើម្បីកម្មាភិបាល អនុរក្សគ្រប់រូបធ្វើត្រឹមត្រូវតាមតួនាទីដែលបានប្រគល់ឲ្យ។ អធិការកិច្ចរបស់ក្រសួងនឹងអនុវត្តការងារធ្វើអធិការកិច្ចនៅតាមមណ្ឌលប្រឡងនិងរាល់ផ្នែក។ មានចំណុចថ្មីៗ គឺក្រសួងចង្អុលការឲ្យធ្វើអធិការកិច្ចការងារកែវិញ្ញាសាមានកងកម្លាំងអធិការកិច្ចច្បាមនៅបណ្ដុំប្រឡងទាំង៦៣។ យើងខ្ញុំក៏មានទូរស័ព្ទបន្ទាន់ ក្រុមការងារអធិការកិច្ចតែងចល័តក្នុងអំឡុងពេលប្រព្រឹត្តឡើងនៃសម័យប្រឡង៕
ទីភ្នាក់ងារសារព័ត៌មានវៀតណាម-វិមាន
ចែករំលែកអត្ថបទ |
|
អគ្គនិពន្ធនាយក: ត្រឿងវ៉ាំងច្វៀន អគ្គនិពន្ធនាយករងទទួលបន្ទុកភាសាខ្មែរ: ង្វៀងថាញត្វឹង
លិខិតអនុញាតលេខ៧៨៩/GP-BTTTT អាស្រ័យក្រសួងពត៌មាននិងសារគមនាគមន៍ផ្តល់ថ្ងៃទី០២-១២-២០២១។លេខ២៤ ត្រឹងវ៉ាំងហ្វាយ ទីក្រុងកឹងធើ - ទូរស័ព្ទ: (០២៩២) ៣៨៣០០៩៨
ទូរសារ: (០២៩២) ៣៨៣០៥៦១។ អ៊ីម៉ែល: toasoan@baocantho.com.vn
ទំនាក់ទំនងផ្សាយពាណិជ្ជកម្ម : quangcao@baocantho.com.vn
សរសេរច្បាស់ប្រភព"សារព័ត៌មានអេឡិចត្រូនិកកឹងធើ" នៅពេលផ្សាយបន្តពីwebsite នេះ។