អនុសេនីយ៍ត្រីហូវ៉ាន់កុក ជាជនជាតិវ៉ឹនកេវ នៅឃុំយ៉ឹនហ្វា ស្រុកមិញហ្វា ខេត្តក្វាងប៊ិញ។ ក្បាច់គុនដែលអនុសេនីយ៍ត្រីហូវ៉ាន់កុក ចេះជំនាញនោះគឺ៖ កីឡាប្រដាល់ក្បាច់គុនសៅលិញ ប្រើប្រាស់បានសស្រ្តាវុធគ្រប់ប្រភេទហើយពូកែខាងក្បាច់គុនដំបងពីរកំណាត់និងក្បាច់គុនដំបងទៀតផង។
អនុសេនីយ៍ត្រីហូវ៉ាន់កុក បញ្ចេញនូវក្បាច់គុនដំបងពីកំណត់។
ឆ្នាំ១០១២ ហូវ៉ាន់កុក (អាយុ២៥ឆ្នាំ) បានស្ម័គ្រចិត្តចូលបម្រើកងទ័ព។ ក្រោយមកបងបានបញ្ជូនមកបម្រើការក្នុងកងទ័ពការពារព្រំដែនខេត្តកៀនយ៉ាង។ ជាមួយនឹងការចូលចិត្តខាងក្បាច់គុនប្រពៃណីរបស់ជនជាតិ ជាច្រើនឆ្នាំកន្លង អនុសេនីយ៍ត្រី ហូវ៉ាន់កុក យុទ្ធជនប៉ុស្ដិ៍ការពារព្រំដែនណាមយូចំណុះកងទ័ពការពារព្រំដែនកៀនយ៉ាង តែងស្រាវជ្រាវ អត់ធ្មត់ហ្វឹកហាត់ក្បាច់គុនដោយខ្លួនឯង។ ទោះបីជាប់រវល់នឹងការងារយ៉ាងណាក៏ដោយ ហើយគ្មានសាលាបណ្ដុះបណ្ដាលត្រឹមត្រូវ សំខាន់គឺរៀនដោយខ្លួនឯងប៉ុន្តែមកទល់ពេលនេះ ឆ្លងកាត់៦ឆ្នាំហ្វឹកហាត់ ឃើញថាក្បាច់គុនរបស់បងមានភាពស្ទាត់ជំនាញ។ ក្នុងនោះ បងអាចប្រើប្រាស់សស្រ្តាវុធបានជាច្រេីនប្រភេទ ក្រោយមកបងក៏ខ្នះខ្នែងបង្រៀនដល់បងប្អូនក្នុងអង្គភាពផងដែរ។
មកកាន់ប៉ុស្តិ៍កងទ័ពការពារព្រំដែនកៀនយ៉ាង ពេលរំលឹកដល់អនុសេនីយ៍ត្រីហូវ៉ាន់កុក អ្នកទាំងឡាយតែងនឹកដល់យុទ្ធជនវ័យក្មេងមានភាពរហ័សរហួន រឹងមាំ ជាមួយនឹងទឹកមុខរាងកាយស័ក្ដិសមជាអ្នកប្រដាល់។ ប៉ុន្មានឆ្នាំនេះ បងកាន់តែបានមិត្តភ័ក្ដិ មិត្តរួមកងទូទាំងប្រទេសដឹងឮ ឆ្លងតាមរយៈការធ្វើសមយុទ្ធកីឡា ពិធីប្រឡងដែលបានរៀបចំឡើងនៅក្នុងនិងក្រៅកងទ័ព។ ក្នុងនោះ បងចូលរួមវិញ្ញាសាប្រដាល់សេរី។ ទន្ទឹមនឹងការហ្វឹតហាត់ បងនៅទាំងស្វែងយលបន្លែមតាមរយៈកាសែត បណ្ដាញសង្គម អំពីក្បាច់គុន យុទ្ធវិធី។ល។ “កាលនៅរៀនវិទ្យាល័យ ខ្ញុំចូលចិត្តក្បាច់គុន ពិសេសគឺក្បាច់គុនប្រពៃណី។ ខ្ញុំមានបំណងប្រាថ្នាជាអត្តពលិកជំនាញក្បាច់គុនប្រដាល់។ ក្នុងនាមខ្ញុំជាយុទ្ធជនការពារព្រំដែនត្រូវតែចេះក្បាចគុនដើម្បីបម្រើក្នុងការងារយាមល្បាត ត្រួតពិនិត្យ ចាប់រត់គយ។ ក្រៅពីនោះ ហាត់គុននៅទាំងជំនួយ ឲ្យយើងមានភាពរហ័សរហូន សុខភាពល្អដើម្បីអនុវត្តភារកិច្ច។ យ៉ាងណាមិញក្បាច់គុនជាវិញ្ញាសាកីឡាត្រូវតែព្យាយាមមែនទែន។ គ្រាន់តែឈប់សម្រាកហាត់ពត់មួយថ្ងៃធ្វើឲ្យជះឥទ្ធិពលដល់ការប្រតិកម្មនៃអ្នកប្រដាល់ ដូច្នោះ គ្មានពេលណាដែលខ្ញុំឈប់សម្រាកហាត់ពត់នោះទេ”- អនុសេនីយ៍ត្រីហូវ៉ាន់កុក ឲ្យដឹងដូច្នេះ។
វរសេនីយ៍ឯកបម្រុងឡេវ៉ាន់តៀន មេបញ្ជាការកងវរសេនាតូចហ្វឹកហ្វឺនចល័តកងទ័ពការពារព្រំដែន ឲ្យដឹង អនុសេនីយ៍ត្រីហូវ៉ាន់កុក បានថ្នាក់លើទំនុកចិត្ត ចាត់បញ្ជូនមកបម្រើការក្នុងកងវរសេនាតូចចាប់តាំងពីថ្ងៃទទួលកងទ័ពថ្មី។ សព្វថ្ងៃ អនុសេនីយ៍ត្រីហូវ៉ាន់កុក បានគណៈបញ្ជាការដ្ឋានប្រគល់ឲ្យហាត់ក្បាច់គុន និងអមដល់ក្រុមក្បាច់គុន។ ពិតមែនតែមិនបានរៀននៅសាលាជំនាញក៏ដោយ ហើយគ្មានគ្រូ ប៉ុន្តែឆ្លងកាត់ការតាមដាន ឃើញថាបងក្ដាប់បានល្អបង្គួរអំពីយុទ្ធវិធី និងរបៀបប្រើប្រាស់។ ចេះមុខវិជ្ជាគុនច្រើន ពិសេសបងតែងឧស្សាហ៍ហាត់ពត់និងបង្រៀនក្បាច់គុនដល់កងទ័ពថ្មីដោយអស់ពីចិត្តពីថ្លើម។ បច្ចុប្បន្ន អនុសេនីយ៍ត្រីហូវ៉ាន់កុក កំពុងបង្រៀនក្បាច់គុននិងត្រៀមបម្រុងសម្ដែងបម្រើក្នុងទិវាសមោសរផ្សេងៗ៕
ឡេស៊ាន-ទីទុយ