អគ្គលេខា ង្វៀនភូត្រុង និងសមាជិករដ្ឋសភា នីតិកាលXIV អង្គភាពបោះឆ្នោតលេខ៣ ក្រុងហាណូយ ទើបជួបសំណេះសំណាលជាមួយម្ចាស់ឆ្នោតនៅខណ្ឌថាញ់ស្វឹង ហាដុងនិងកូវយ៉ៃ របាយការណ៍ពីលទ្ធផលនៃកិច្ចប្រជុំលើកទី៥ រដ្ឋសភា នីតិកាល XIV; ខ្លឹមសារនៃការឆ្លើយសំណួររបស់ស្ថាប័នសមត្ថកិច្ច អំពីសំណើរបស់ម្ចាស់ឆ្នោតនៅក្នុងជំនួបលើកមុនៗ។
អគ្គលេខា ង្វៀនភូត្រុង ថ្លែងការណ៍ក្នុងឱកាសជួបសំណេះសំណាលជាមួយនឹងម្ចាស់ឆ្នោតនៅខណ្ឌកូវយ៉ៃ
(ហាណូយ)។ (រូបថតៈ ឌាំងខ្វា)
មានប្រសាសន៍ក្នុងឱកាសជួបសំណេះសំណាល អគ្គលេខា ង្វៀនភូត្រុង ថ្លែងអំណរគុណនិងស្វាគមន៍ចំពោះម្ចាស់ឆ្នោត ដែលបានយកចិត្តទុកដាក់តាមដានយ៉ាងដិតដល់ព្រឹត្តិការណ៍នៃកិច្ចប្រជុំ ក្ដាប់ច្បាស់នូវខ្លឹមសារដែលរដ្ឋសភាពិភាក្សា; មានមតិយោបល់ជាច្រើនលើកឡើងដោយមុឺងម៉ាត់ ប្រាកដប្រជា ផ្ដោតចំបញ្ហាយ៉ាងច្បាស់លាស់ ភាពជាក់ស្ដែងរបស់ប្រទេសជាតិនិងទីក្រុង; លើកឡើងយ៉ាងច្បាស់ចំពោះការងារដែលធ្វើបាន និងការងារដែលត្រូវដកបទពិសោធន៍។ សមាជិករដ្ឋសភា នឹងទទួលយកនូវមតិយោបល់របស់ម្ចាស់ឆ្នោត ដើម្បីរបាយការណ៍ជូនរដ្ឋសភា ស្ថាប័នជាប់ពាក់ព័ន្ធ ផ្ដើមពីនោះ នឹងមានបទពិសោធន៍បន្ថែម ខិតខំអនុវត្ត សម្រេចល្អភារកិច្ច តួនាទីដែលម្ចាស់ឆ្នោតទំនុកចិត្តនិងប្រគល់ឲ្យ។
លោកអគ្គលេខា បានបញ្ជាក់ ម្ចាស់ឆ្នោត និងសមាជិករដ្ឋសភាពីមួយថ្ងៃទៅមួយថ្ងៃកាន់តែមានភាពជិតស្និទ្ធ។ លោកអគ្គលេខា វែកញែកបន្ថែមពីគ្រោងច្បាប់ចំនួនពីរគឺ ច្បាប់អង្គភាពរដ្ឋបាល-សេដ្ឋកិច្ចពិសេស និងច្បាប់សន្តិសុខប្រព័ន្ធអីនធឺណែត។ នេះគឺជាបញ្ហាដែលសាធារណមតិ និងសារព័ត៌មានក្នុងប្រទេសតែងលើកឡើង; អានុភាពអមិត្ត បុគ្គលប្រឆាំងមួយចំនួនបានឆ្លៀតឱកាសចំពោះទឹកចិត្តសេ្នហាជាតិរបស់ប្រជាជនដើម្បីអុជអាល បង្កអុកឡុក និងបំផ្លិចបំផ្លាញ។ ស្ថាប័នមានសមត្ថកិច្ច បានផ្ដុំកម្លាំង រៀបចំឡើងវិញទប់ស្កាត់នូវផលវិបាកនិងវិនិច្ឆ័យយ៉ាងមុឺងម៉ាត់ចំពោះមេខ្លោង និងបុគ្គលប្រឆាំងដែលមានបំណងអាក្រក់។ ក្នុងគ្រោងច្បាប់នៅមានមួយចំណុច មានមតិជាច្រើននៅពិភាល់ នោះគឺការផ្ដល់សម្បទានដី៩៩ឆ្នាំ នេះមិនមែនជាការប្រគល់ដីឲ្យទៅប្រទេស A ឬប្រទេស B ណាមួយ ឬក៏ឲ្យពួកគេចូលមកតាមសេរីនោះទេ។ ច្បាប់ជាធរមានបានកំណត់ ការផ្ដល់សម្បទានដីមិនលើសពី៧០ឆ្នាំ ពីព្រោះនេះគឺជាតំបន់ពិសេស ម្ល៉ោះហើយតាមការគ្រោងទុកជាបឋម ការផ្ដល់សម្បទានដីគឺមិនលើសពី៩៩ឆ្នាំ ដើម្បីលើកទឹកចិត្ត ទន្ទឹមនឹងនោះ នៅមានដំណាក់ការជាច្រើនទៀតដែលត្រូវអនុវត្ត លុះត្រានាយករដ្ឋមន្រ្តីនៃរដ្ឋាភិបាល ផ្ដល់សច្ចាប័នទើបអនុវត្តទៅបាន។ល។ ប៉ុន្តែ បុគ្គលអាក្រក់ទាំងនោះ ឆ្លៀតយកចំណុចនេះដើម្បីឃោសនាថា ប្រទេសក្រៅចូលមក៩៩ឆ្នាំយើងនឹងបាត់បង់ទឹកដី អុជអាលធ្វើបាតុកម្មដើម្បីបង្ហាញពីទឹកចិត្តស្នេហាជាតិ។ ជាក់ស្ដែងទឹកចិត្តស្នេហាជាតិត្រូវបានគេ ឆ្លៀតឱកាសការពិតត្រូវបានគេបំផ្លើស ដោយការអុជអាល ដើម្បីប្រឆាំង បំផ្លិចបំផ្លាញ។ ឧបាយកលរបស់អានុភាពអមិត្តគឺដូច្នេះឯង ពួកគេអុជអាល បង្កអុកឡុងជាច្រើនលើកច្រើនគ្រា ដូចនៅតីង្វៀន ឆ្នាំ២០០១និង២០០៤ នៅមឿងញ៉េ (ដៀនបៀន) ឆ្នាំ២០១០។ អត្តចរិតរបស់សត្រូវគឺបំប្លែងការពិត អុជអាលឆ្លៀតយកទឹកចិត្តស្នេហាជាតិរបស់ប្រជាជនដើម្បីបង្កអុកឡុកក្នុងឧបាយកលផ្សេង។ លោកអគ្គលេខា សង្ឃឹមថា ម្ចាស់ឆ្នោតនិងប្រជាជនទូទាំងប្រទេស ជ្រាបច្បាស់ គប្បីនឹងនរមិនច្រឡោត ដាច់ខាតត្រូវជឿទៅលើការដឹកនាំរបស់បក្ស រដ្ឋ រដ្ឋាភិបាល រដ្ឋសភា។
ចំណែកច្បាប់សន្តិសុខប្រព័ន្ធអីនធឺណែត តាមប្រសាសន៍អគ្គលេខា នៅលើពិភពលោក មានប្រទេសជាច្រើនបានដាក់ចេញច្បាប់នេះដែរ។ ស្ថិតក្នុងស្ថានភាពនៃបរិបទ បច្ចុប្បន្ន ពិសេសគឺបដិវត្តន៍ឧស្សាហកម្ម៤.០ មានបញ្ហាវិជ្ជមានជាច្រើន វិទ្យាសាស្រ្ត អភិវឌ្ឍន៍ នឹងបញ្ហាដទៃទៀតមានភាពស្មុគស្មាញ ពិបាកគ្រប់គ្រង។ ប្រទេសណាក៏ដោយ តែងមានបុគ្គលប្រឆាំងឆ្លងតាមរយៈ នោះតែងឃោសនាអុជអាល អំពាវនាវបង្កអុកឡុក បាតុកម្មតាមផ្លូវសាធារណៈ ធ្វើបដិវត្តន៍ពណ៌ ផ្ដួលរលំរដ្ឋអំណាច។ ការកសាងច្បាប់សន្តិសុខប្រព័ន្ធអីនធឺណែត គឺដើម្បីការពាររបបដោយមិនទុកឲ្យពួកអមិត្តចង់និយាយ ចង់ជេរអ្នកណាតាមតែអំពើចិត្តមួលបង្កាច់គ្រប់យ៉ាង។ មួយផ្នែកទៀត គឺដើម្បីយើងទាញយកប្រើប្រាស់ ពង្រីកឲ្យអស់ពីលទ្ធភាពលក្ខណៈល្អប្រសើរនៃបច្ចេកវិទ្យាទំនើប ព័ត៌មានឆាប់រហ័សងាយស្រួល ចំពោះផ្នែកដទៃទៀត ឃើញថាវាមានគ្រោះថ្នាក់ណាស់បើមិនប្រុងប្រយ័ត្ន។ អាស្រ័យហេតុនេះ ត្រូវតែមានច្បាប់សន្តិសុខប្រព័ន្ធអីនធឺណែត ដើម្បីការពារសន្តិសុខ ការពារផលប្រយោជន៍របស់ប្រជាជន។ រដ្ឋសភា មានភាពវាងវៃពិភាក្សាយ៉ាងល្អិតល្អន់ និងអនុម័តដោយការបោះឆ្នោតគាំទ្រគឺ៨៦,៨៦%៕
យោងតាមកាសែតប្រជាជន- ប្រែសម្រួល ពេជ្រសឿន