សម័យប្រឡងមធ្យមសិក្សាចំណេះទូទៅជាតិឆ្នាំ២០១៨ សិស្សត្រូវប្រឡង៥វិញ្ញាសា ក្នុងនោះ មានសមាយោគវិញ្ញាសាចំនួន២ដែលសិស្សជ្រើសដោយខ្លួនឯង។ ដើម្បីជួយឲ្យបេក្ខសិស្សធ្វើមេរៀនប្រឡងសម្រេចបានប្រសិទ្ធភាព លោកគ្រូ អ្នកគ្រូ សិស្សប្រឡងជាប់ពិន្ទុខ្ពស់បំផុតក្នុងវគ្គប្រឡងឆ្នាំ២០១៧ បានចែករំលែកបទពិសោធន៍ធ្វើលំហាត់ រំលឹកមេរៀន ដូចខាងក្រោម។
អ្នកគ្រូហ្វិញធីថូនយ៉ា ប្រធានក្រុមគ្រូបង្រៀនវិញ្ញាសាគីមីវិទ្យានៃសាលាមធ្យមសិក្សាចំណេះទូទៅយ៉ាយស្វឹន៖
ខ្លឹមសារនៃវិញ្ញាសាប្រឡងគីមីវិទ្យាឆ្នាំនេះ គឺមានពាក់ព័ន្ធបន្ថែមផ្នែកចំណេះដឹងនៃកម្មវិធីសិក្សាថ្នាក់ទី១១ ប៉ុន្តែធាតុពិតខ្លឹមសារប្រឡងប៉ុន្មានឆ្នាំជិតៗនេះ ប្រសិនសិស្សចង់ធ្វើមេរៀនបានល្អ គួរតែអនុវត្តចំណេះដឹងចាប់ពីថ្នាក់ទី១០,១១និង១២។ បេក្ខសិស្សគប្បីពង្រឹងសមត្ថភាពឲ្យបានហ្មត់ចត់ និងត្រៀមឧបករណ៍រៀនសូត្រឲ្យបានគ្រប់សព្វខណៈពេលចូលប្រឡង។ ក្នុងពេលដែលគណៈមេប្រយោគចែកសំណួរវិញ្ញាសាប្រឡងផ្នែកសមាយោគវិញ្ញាសាវិទ្យាសាស្រ្តធម្មជាតិ បេក្ខសិស្សមិនគួរចេញទៅក្រៅហើយតាំងស្មារតីឲ្យរឹងប៉ឹង។ នៅពេលទទួលបានសំណួរវិញ្ញាសាប្រឡង បេក្ខសិស្សគប្បីអានមួយទ្រួស រួចទើបជ្រើសសំណួរស្រណុកចម្លើយធ្វើមុន (ធម្មតាសំណួរមានប្រហែល៣០ខ) បន្ទាប់មកទើបដោះស្រាយ សំណួរដែលពិបាក; ត្រូវចេះគិតគូរលំដាប់រាល់ជំហានទើបបាន។ មានសំណួរពិបាកខ្លះ ច្បាស់ជាទាមទារត្រូវមានចំណេះដឹង ចម្រុះនិងវីធីដោះស្រាយឆាប់ជាដើម។
អ្នកគ្រូង្វៀនធីយ៉ីម គ្រូបង្រៀនវិញ្ញាសា ប្រវត្តិវិទ្យា សាលាមធ្យមសិក្សាចំណេះទូទៅប៊ុយហ៊ឺវងៀ៖
វិញ្ញាសាប្រឡងតេស្ត ភាគច្រើនគឺវិសាលភាពចំណេះដឹងយ៉ាងទូលាយ ទាមទារបេក្ខសិស្សត្រូវមានសមត្ថភាពច្រើនទើបបាន។ល។ អាស្រ័យហេតុនោះ សិស្សគប្បីត្រៀមបម្រុងមេរៀនឲ្យបានហ្មត់ចត់ ឧស្សាហ៍អានឯកសារ ធ្វើលំហាត់។ ប្អូនៗគប្បីឧស្សាហ៍លើកឡើងជាសំណួរ ចម្លើយជាមួយនឹងគ្រូបង្រៀន ដើម្បីឲ្យដឹងថា ខ្លួននៅខ្វះចំណេះដឹងអ្វីខ្លះ។ ចំណែកគ្រូបង្រៀន គប្បីមានគម្រោងរំលឹកមេរៀនតាមបធានបទដើម្បីផ្តល់ចំណេះដឹងដល់សិស្សឲ្យបានល្អផងដែរ ។ល។
ហូឡេថៀនញ៉ី សិស្សប្រឡងជាប់ពិន្ទុ ខ្ពស់បំផុតក្នុងសម័យប្រឡងមធ្យមសិក្សាចំណេះទូទៅជាតិឆ្នាំ២០១៧៖
ក្នុងវិញ្ញាសានីមួយៗ គឺប្អូនមានវិធានការរៀនខុសៗគ្នា។ ចំពោះវិញ្ញាសាអក្សរសាស្រ្តគឺរៀនតាមបធានបទ ពិនិត្យតាមលំដាប់ កថាខណ្ឌដែលត្រូវរៀនលើកឧទាហរណ៍រាល់កថាខណ្ឌដើម្បីងាយស្រួលយល់មេរៀន។ ចំពោះតែងសេចក្ដី ប្អូនច្រើនតែអានពាក្យស្លោកដែលល្បីៗដើម្បីលើកជាតួយ៉ាងឲ្យកាន់តែមានន័យខ្លឹមសារ និងរៀនចងក្រងខ្លឹមសារ ដើម្បីវិភាគសេចក្ដីឲ្យបានល្អ និងសេចក្ដីជាប់ពាក់ព័ន្ធ។ វិញ្ញាសាគណិតវិទ្យា ប្អូនឥតមានផ្ដុំកម្លាំងដោះស្រាយនូវសំណួរពិបាកនោះឡើយ ដើម្បីជៀសវាងខាតពេលវេលា គឺអាទិភាពដោះស្រាយសំណួរស្រណុកមុន។ ជាមួយនឹងវិញ្ញាសាអង់គ្លេស ប្អូនច្រើនមានទម្លាប់កត់ចូលក្នុងសៀវភៅបង្កាន់ដៃ ខណៈពេលគ្រូបង្រៀនពន្យល់វាក្យស័ព្ទ រចនាសម្ព័ន្ធប្រយោគ។ល។ នៅខែចុងក្រោយ ជំនួសឲ្យបង្កើនរៀនបន្ថែមផ្នែកដោះស្រាយលំហាត់ពិបាកស្មុគស្មាញ ប្អូនច្រើនតែរៀនធ្វើលំហាត់វិញ្ញាសាប្រឡង; ឲ្យពិន្ទុនិងពិនិត្យឡើងវិញហ្មត់ចត់ដើម្បីស្រង់បទពិសោធន៍។
ពេលចូលប្រឡង ខណៈពេលធ្វើវិញ្ញាសាតេស្ត ប្អូនអាននូវសំណួរយ៉ាងហ្មត់ចត់ គូសចំណាំនូវខ្លឹមសារដែលសំខាន់ ពាក្យពិបាក បន្ទាប់មកក៏សរសេររូបមន្តឬឆ្លើយនូវសំណួរដែលខ្លួននឹកឃើញ; បន្ទាប់មកទើបពិនិត្យមើលរកចម្លើយ។ វិញ្ញាសាអង់គ្លេសប្អូនក៏អាននូវសំណួរយ៉ាងហ្មត់ចត់ វិភាគនូវស្ថានភាពរបស់ឃ្លា រួចទើបជ្រើសនូវចម្លើយ។ ខណៈពេលប្រឡង ប្អូននឹងគូសចំណាំត្រង់សំណួរដែលពិបាករកចម្លើយដើម្បីក្រោយពីធ្វើសម្រេចសំណួរស្រណុក ទើបវិលមកវិភាគត្រិះរិះពីចំណេះដឹងដែលប្អូនចងចាំបានដើម្បីជម្រុះចោលចម្លើយ មិនសមស្រប។ ប្អូនចង់ចែករំលែកជាមួយមិត្តដែលត្រៀមបម្រុងឲ្យសម័យប្រឡងក្នុងពេលខាងមុខនេះថា កុំគប្បីរៀនផ្សងព្រេងឡើយ គប្បីឧស្សាហ៍ច្បាមតាមនូវអ្វីដែលលោកគ្រូអ្នកគ្រូបានពន្យល់។ ទន្ទឹមនឹងការសិក្សា សិស្សទាំងឡាយគប្បីឈប់សម្រាក ហូបចុក លំហែកម្សាន្តជាមួយគ្រួសារមិត្ត ភក្តិផងដែរ។ល។៕
ង៉ុកហាំង – សេរី