នៅមជ្ឈមណ្ឌលសន្និបាតត្វងធ្វិន (ក្រុងសុកត្រាំង) មន្ទីរមហាផ្ទៃខេត្តសុកត្រាំង ទើបរៀបចំវគ្គហ្វឹកហាត់អំពីការងារសាសនាដល់កម្មាភិបាល អ្នករដ្ឋការចំនួន៣៥៣រូប ដែលកំពុងបំពេញការងារសាសនានៅមន្ទីរ គណៈ ផ្នែក ខេត្ត ស្រុក ទីរួមស្រុក ក្រុង ឃុំសង្កាត់ ទីប្រជុំជន។
អ្នកតំណាងចូលរួមវគ្គហ្វឹកហាត់។
វគ្គហ្វឹកហាត់ក្នុងរយៈពេល២ថ្ងៃ (ចាប់ពីថ្ងៃទី៣១ ខែឧសភាដល់ថ្ងៃទី០១ ខែមិថុនា) អ្នកតំណាងទាំងឡាយនឹងបានឧទ្ទេសនាមអំពីច្បាប់ជំនឿសាសនា ការងារចលនាអ្នកមុខអ្នកការសាសនា បុព្វជិត សាសនិកនិងសេចក្តីកំណត់មួយចំនួនស្តីពីច្បាប់ដីធ្លី សាងសង់ ដែលជាប់ពាក់ព័ន្ធដល់ជំនឿសាសនា មាគ៌ា ទស្សនទានរបស់បក្ស និងច្បាប់របស់រដ្ឋចំពោះសាសនា ខ្លឹមសារជាមូលដ្ឋាននៃអនុក្រឹត្យលេខ១៦២/NĐ-CP ចុះថ្ងៃទី ៣០ ខែធ្នូ ឆ្នាំ២០១៧របស់រដ្ឋាភិបាល ស្តីពីការកំណត់ខ្លឹមសារលម្អិតនៃមាត្រាមួយចំនួន និងវិធានការអនុវត្តច្បាប់ជំនឿសាសនា...៕
ត្រឿងផល-មុនី