12/06/2018 - 09:23

ផ្សព្វ​ផ្សាយ​អំ​ពី​ចំ​ណេះ​ដឹង​ការ​ពារ​ប្រ​ទេស សន្តិ​សុខ​ដល់​មន្ត្រី​សង្ឃ​អ្នក​បួស​ក្នុង​បណ្ដា​សាស​នា

នៅ​ក្រុង​វិញ​ចូវ ក្រុម​ប្រឹក្សា​អប់​រំ​ការ​ពារ​ប្រ​ទេស​និង​សន្តិ​សុខ​ខេត្ត​សុក​ត្រាំង ទើប​ផ្សព្វ​ផ្សាយ​អំ​ពី​ចំ​ណេះ​ដឹង​ការ​ពារ​ប្រ​ទេស​​សន្តិ​សុខ​ជូន​ មន្ត្រី​សង្ឃ អ្នក​បួស​ក្នុង​បណ្ដា​សាសនា​របស់​ខេត្ត​ ឆ្នាំ​២០១៨​។

 ​ មន្ត្រី​សង្ឃព្រះ​សង្ឃ​ខ្មែរ​ក្នុង​ខេត្ត​ចូល​រួម​វគ្គ​បំ​ពាក់​បំ​ប៉ន​។

អ្ន​ក​តំ​ណាង​ចូល​រួម​បាន​ស្តាប់​ការ​ឧទ្ទេស​នាម​អំ​ពី​គោល​ន​យោ​បាយ​ជន​​ជាតិ សាស​នា ផ្សារ​ភ្ជាប់​នឹង​ការ​ការ​ពារ​ប្រ​ទេស​សន្តិ​សុខ​; គោល​មា​គ៌ា ​ទស្សនៈ​របស់​បក្ស​គោល​ន​យោ​បាយ​ ច្បាប់​របស់​រដ្ឋ​ អំ​ពី​ការ​ពារ​សន្តិ​សុខ​មាតុ​ភូមិ​កសាង​ខឿន​ការ​ពារ​ប្រ​ទេស​ទូ​ទាំង​ប្រ​ជា​ជ​​ន ផ្សារ​ភ្ជាប់​នឹង​ជំ​ហរ​យុទ្ធ​សាស្រ្ត​សន្តិ​សុខ​ប្រ​ជា​ជន​; ខ្លឹម​សារ​មូល​ដ្ឋាន​ច្បាប់​ការ​ពារ​ប្រ​ទេស​សន្តិ​សុខ​ ច្បាប់​កា​តព្វ​កិច្ច​យោ​ធា​​អប់​រំ​ការ​ពារ​ប្រ​ទេស​ សន្តិ​សុខ​ព្រំ​ដែន​ជាតិ​សមុទ្រ​វៀត​ណាម​; ការ​ពារ​សន្តិ​សុខ​ន​យោ​បាយ​ សេដ្ឋ​កិច្ច​វប្ប​ធម៌​ សតិ​អា​រម្មណ៍​ក្នុង​ស្ថាន​ភាព​ថ្មី​។

វគ្គ​បំ​ពាក់​បំ​ប៉ន​នេះ ដើម្បី​លើក​កម្ពស់​ការ​យល់​ដឹង​ ភារ​កិច្ច​របស់​មន្ត្រី​​សង្ឃ អ្នក​បួស​ក្នុង​បណ្ដា​សាសនា​ចំ​ពោះ​ភារ​កិច្ច​រក្សា​លំ​នឹង​សន្តិ​សុខ​ន​យោ​បាយ សណ្ដាប់​ធ្នាប់​សុ​វត្ថិ​ភាព​សង្គម​នៅ​ភូមិ​ភាគ​។ បង្កើន​ផែន​ម​ហា​សាម​គ្គី​ទូ​ទាំង​ជន​ជាតិ​; មាន​ភាព​ឯក​ភាព​ខ្ពស់​ក្នុង​អង្គ​ការ​សាសនា​ អំ​ពី​ការ​អនុ​វត្ត​គោល​មា​គ៌ា​ គោល​ន​យោ​បាយ​របស់​បក្ស​ច្បាប់​របស់​រដ្ឋ​៕​

                                                                     ត្រឿង​ផល​-វិមាន

 

ចែករំលែកអត្ថបទ