លោកគ្រូអ្នកគ្រូនិងសិស្សសាលាមធ្យមសិក្សាចំណេះទូទៅជនជាតិអន្តេវាសិកហ្វិញកឿង ខេត្តសុកត្រាំង ប្តេជ្ញាចិត្តខិតខំបង្រៀននិងរៀនល្អដើម្បីញុាំងកេរ្តិ៍ឈ្មោះកុលបុត្រឆ្នើមតំបន់ ដីណាមបូ-ហ្វិញកឿងកាន់តែល្បីរន្ទឺ។
សិស្សសាលាកំពុងស្តាប់គ្រូពន្យល់មេរៀន។
សាលាបង្កើតតាំងពីឆ្នាំ១៩៩២ ដំបូងដាក់ឈ្មោះថាសាលាមធ្យមសិក្សាចំណេះទូទៅជនជាតិអន្តេវាសិកខេត្តសុកត្រាំង។ លុះដល់ឆ្នាំ២០០៥ ផ្លាស់ឈ្មោះជាសាលាមធ្យមសិក្សាចំណេះទូទៅជនជាតិអន្តេវាសិកហ្វិញកឿង ជាឈ្មោះរបស់កុលបុត្រឆ្នើមនៃតំបន់ដីណាមបូ។ លោកហ្វិញកឿងជាជនជាតិខ្មែរ។ លោកជាអតីតសមាជិកគណៈប្រតិបត្តិការមជ្ឈិមបក្ស នីតិកាលVII អនុប្រធានក្រុមប្រឹក្សាជនជាតិរដ្ឋសភាអនុប្រធានរដ្ឋសភា នីតិកាលVII នីតិកាល VIII។
សាលាមធ្យមសិក្សាចំណេះទូទៅជនជាតិអន្តេវាសិកហ្វិញកឿង មានសិស្សជាជនជាតិខ្មែរចូលរៀនជាង៩៥%។ បច្ចុប្បន្ន សាលាមានសិស្សសរុប៦១១រូប មាន១៨ថ្នាក់។ ជាសាលាសម្រេចបទដ្ឋានជាតិ ម៉្លោះហើយកម្មាភិបាលគ្រប់គ្រង គ្រូបង្រៀន បុគ្គលិករបស់សាលាចំនួន៦៥រូប សុទ្ធតែមានកម្រិតវិជ្ជាសម្រេចបទដ្ឋាននិងសម្រេចលើសបទដ្ឋាន។ ឆ្នាំសិក្សា២០១៦-២០១៧ អត្រាសិស្សថ្នាក់ទី១២របស់សាលាប្រឡងជាប់១០០%។ អ្នកគ្រូត្រឹងធីមិញធឺ នាយិការងនៃសាលាមធ្យមសិក្សាចំណេះទូទៅជនជាតិអន្តេវាសិកហ្វិញកឿង ឲ្យដឹង៖ “កងជួរគ្រូបង្រៀន តែងខ្នះខ្នែងផ្លាស់ថ្មីវិធីសាស្រ្ត បង្រៀនម៉្លោះហើយគុណភាពអប់រំពីមួយថ្ងៃទៅមួយថ្ងៃកាន់តែមានភាពប្រសើរ។ សាលាតែងគិតគូរកសាង ជួសជុលមូលដ្ឋាន សម្ភារៈ បំពាក់បរិក្ខារទំនើបៗ ដើម្បីបម្រើសកម្មភាពបង្រៀននិងរៀន ក៏ដូចជាការរស់នៅរបស់ប្អូនៗផងដែរ”។
សិស្សសាលាមធ្យមសិក្សាចំណេះទូទៅជនជាតិអន្តេវាសិកហ្វិញកឿង បានទទួលរបបទំនុកបម្រុងប្រចាំខែ។ យុវតីសិស្ស ឡឹមធីថាញ់តឹម សិស្សថ្នាក់ទី១២A៥ មានស្រុកកំណើតនៅឃុំលីវទូ ស្រុកត្រឹងដេ ឲ្យដឹង៖ “ប្អូនបានទទួលរបបអនុគ្រោះរបស់រដ្ឋ ដូច៖ ប្រាក់ទំនុកបម្រុង កន្លែងស្នាក់នៅការហូបចុក។ល។ ម្ល៉ោះហើយប្អូនគិតតែខំប្រឹងរៀនសូត្រប៉ុណ្ណោះ”។ ចំណែកយុវតីសិស្សលឺវធីម៉ីកុក សិស្សថ្នាក់ទី១២A៥ មានស្រុកកំណើត នៅឃុំវៀនអាន ស្រុកត្រឹងដេ ឲ្យដឹង៖ “លក្ខណៈរៀនសូត្រនៅទីនេះល្អណាស់ តាំងពីម៉ោងសិក្សាក្នុងថ្នាក់ រហូតដល់ការរស់នៅក្នុងអន្តេវាសិកដ្ឋាន។ បើសិនជាមានមេរៀនណាមួយមិនទាន់យល់ ប្អូនទៅសួរមិត្កភក្តិបើដោះស្រាយមិនបានយើងខ្ញុំរកគ្រូបង្រៀនជួយពន្យល់ឡើងវិញ។ លក្ខណៈរៀនសូត្រនៅទីនេះល្អ ម៉្លោះហើយប្អូនខំប្រឹងរៀនដើម្បីសម្រេចបានពិន្ទុខ្ពស់ ក្នុងកាលប្រឡងបញ្ចប់កម្រិតមធ្យមសិក្សាចំណេះទូទៅថ្នាក់ជាតិនៅពេលខាងមុខ”។
អ្នកគ្រូត្រឹងធីមិញធឺ ឲ្យដឹងបន្ថែម៖ សាលាមធ្យមសិក្សាចំណេះទូទៅជនជាតិអន្តេវាសិកហ្វិញកឿង រយៈពេលកន្លង សម្រេចបានស្នាដៃដូច្នេះ គឺអាស្រ័យការយកចិត្ត ទុកដាក់ចង្អុលការលើកទឹកចិត្តទាន់ពេលរបស់ថ្នាក់ដឹកនាំមន្ទីរអប់រំ និងបណ្តុះបណ្តាលគណៈកម្មាធិការប្រជាជនខេត្តសុកត្រាំង និងគណៈផ្នែកនានានៅភូមិភាគ សមាគមអាណាព្យាបាលសិស្ស...៕
ត្រឿងផល-មុនី