សម្ព័ន្ធយុវជនប្លុកស្ថាប័ននានាខេត្តកាម៉ាវ ទើបជំហរចាត់តាំងពិធី ដោះដូរសម្ព័ន្ធយុវជនប្លុកស្ថាប័នខេត្ត ក្រុងនានាតំបន់វាលរាបទន្លេគឺវឡុងលើកទី៥។ ចូលរួមពិធីដោះដូរមានសម្ព័ន្ធយុវជនប្លុកស្ថាប័នរដ្ឋបាលស៊ីវិលនៃខេត្ត ក្រុងចំនួន១១ក្នុងតំបន់។
សមាជិកសម្ព័ន្ធយុវជនមូលដ្ឋានឱទ្យានជាតិម៉ូយកាម៉ាវ ប្រគល់ប្រាក់ឧបត្ថម្ភសង់ផ្ទះ
៣០លានដុង ជូនគ្រួសារបងតាមិញវឿង។
សម្ព័ន្ធយុវជនប្លុកស្ថាប័នខេត្ត ក្រុងតំបន់វាលរាបទន្លេគឺវឡុង អុជធូបធ្វើ
សក្ការបូជានៅបូជនីយដ្ឋានអ៊ំហូ។
នេះជាសកម្មភាពប្រវេណីត្រូវបានចាត់តាំងជារៀងរាល់ឆ្នាំ របស់សម្ព័ន្ធយុវជនប្លុកស្ថាប័នក្នុងតំបន់ រួមចំណែកជំរុញការងារសម្ព័ន្ធយុវជន និងចលនាយុវជន ពីមួយថ្ងៃទៅមួយថ្ងៃកាន់តែរីកចម្រើន។ ឆ្លងតាមរយៈនោះ រឹតបន្តឹងចំណងសាមគ្គីភាពកាន់តែស្អិតល្មួត ផ្សារភ្ជាប់ក្នុងសមាជិកសម្ព័ន្ធយុវជន។ កម្មវិធីដោះដូរប្រព្រឹត្តទៅដោយមានចង្កោមសកម្មភាពជាក់ស្តែងជាច្រើន ដូច៖ អុជធូបដាក់កម្រងផ្កាធ្វើសក្ការបូជានៅបូជនីយដ្ឋានអ៊ំ ស្ងើចសរសើរកម្មាភិបាលសម្ព័ន្ធចំនួន២១រូប របស់សម្ព័ន្ធយុវជនប្លុកស្ថាប័ននានាក្នុងតំបន់ដោះដូរពិធីប្រកួតកីឡាវាយសី អនុវត្តការងារសុខុមាលភាពសង្គម ប្រគល់ផ្ទះ“ទ្រនំសុខយុវជន” នៅភូមិរាច់តាវ ឃុំដឹកម៉ូយ ស្រុកង៉ុកហៀង។
ក្រៅពីនោះ នៅក្នុងឱកាសនេះដែរ សម្ព័ន្ធយុវជនប្លុកបណ្តាស្ថាប័ន រដ្ឋបាលស៊ីវិលខេត្តកាម៉ាវ នៅទាំងស្ងើចសរសើរយុវជនគំរូចំនួន១៣រូប ធ្វើតាមដំបូន្មានអ៊ំថ្នាក់ខេត្តដំណាក់កាល២០១៧-២០១៨៕
យោងៈbaocamau.com.vn-មុនី