តាមអ្នកយកព័ត៌មានទីភ្នាក់ងារសារព័ត៌មានវៀតណាមប្រចាំនៅក្រុងភ្នំពេញ លោកចូវវុាំងជី ប្រធានអគ្គសមាគមប្រជាជនកម្ពុជា ដើមកំណើតវៀតណាម ឲ្យដឹង៖ ការរៃអង្គាសប្រាក់នេះដើម្បីឧបត្ថម្ភចែករំលែក និងផ្តល់កម្លាំងចិត្តដល់យុទ្ធជននិងគ្រួសារនេសាទករទាំងឡាយដែលកំពុងសកម្មភាពនៅសមុទ្រ រួមចំណែកក្នុងការកសាង និងការពារកោះសមុទ្រស្រុកកំណើត។ គាត់ក៏បានសម្ដែងនូវស្មារតីស្នេហាជាតិ ផ្សារភ្ជាប់សហគមន៍ ព្រមទាំងថែរក្សានិងពង្រីកក្នុងសហគមន៍អាណិកជនវៀតណាមនៅកម្ពុជា ជាបន្ត។
អាជីវកម្មនិងសហគមន៍អាណិកជនវៀតណាមនៅកម្ពុជាចូលរួមរៃអង្គាសប្រាក់យ៉ាងកុះករ។
ភាគច្រើនមាមីងអាណិកជនវៀតណាមនៅកម្ពុជា ទោះបីជួបលំបាកខ្វះខាតច្រើនពិសេសគឺមាមីងនៅតំបន់ទន្លេសាប តំបន់ឆ្ងាយដាច់ស្រយាលរបស់កម្ពុជា ប៉ុន្តែតែងចូលរួមយ៉ាងសកម្មនូវចលនាឆ្ពោះទៅរកមាតុភូមិ ដូចជា៖ ចលនារៃអង្គាសប្រាក់ឧបត្ថម្ភកងទ័ពនិងប្រជាជនស្រុកកោះត្រឿងសា; ឧបត្ថម្ភមាមីងភូមិភាគកណ្ដាលរងគ្រោះទឹក ជន់លិច ឧបត្ថម្ភជនរងគ្រោះជាតិពុលដេអូស៊ីន។
នៅក្នុងពិធីរៃអង្គាសនេះ មាមីងអាណិកជនបានរួមវិភាគទានជិត១.៨០០USD (ប្រមាណ៤០លានដុង)។ ក្រៅពីការចលនារៃអង្គាសនេះ អគ្គសមាគមនឹងបន្តទទួលការរួមវិភាគទាន ឧបត្ថម្ភពីសំណាក់សហគមន៍មាមីងអាណិកជនវៀតណាមនិងអាជីវកម្ម ដើម្បី រួមចំណែកជាមួយនឹងប្រជាជនក្នុងប្រទេសឆ្ពោះទៅកោះសមុទ្រជាទីស្រឡាញ់៕
យោង៖ ទីភ្នាក់ងារសារព័ត៌មានវៀតណាម-វិមាន