ព្រឹត្តិការណ៍ - នយោបាយ ព្រឹត្តិការណ៍

15/05/2018 - 15:21

ស​កម្ម​ភាព​ជា​ច្រើន​អំ​ណរ​ថ្ងៃ​កំ​ណើត​អ៊ំ​ហូ

ប៉ុន្មាន​ថ្ងៃ​ដើម​ខែ​ឧស​ភា ប្រ​ជា​ជន​ខេត្ត​ហូវ​យ៉ាង​និ​យាយ​រួម និង​ជន​រួម​ជាតិ​ខ្មែរ​នៅ​ឃុំ​ឡឿង​តឹម ស្រុក​ឡុង​ម៉ី​និ​យាយ​ដោយ​ឡែក​ កំ​ពុង​ត្រៀម​បម្រុង​យ៉ាង​សស្រាក់​សស្រាំ​ឲ្យ​ការ​រៀប​ចំ​អំ​ណរ​ថ្ងៃ​កំ​ណើត​អ៊ំ​ហូ​។

បូជ​​នីយ​ដ្ឋាន​អ៊ំ​ហូ​ ត្រូវ​បាន​រៀប​ចំ​យ៉ាង​សម​រម្យ​ ដើម្បី​ទទួល​ភ្ញៀវ​អញ្ជើញ ចូល​រួម​ពិ​ធី​ថ្ងៃ​កំ​ណើត​របស់​អ៊ំ​។

តាម​ប្រ​សាសន៍​លោក​ឡេ​វុាំង​ខើយ ប្រ​ធាន​គណៈ​កម្មា​ធិ​ការ​ប្រ​ជា​ជន​ ស្រុក​ឡុ​ង​ម៉ី ឲ្យ​ដឹង​៖ ស្រុក​ចង្អុល​ការ​ដល់​អង្គ​ភាព​នា​នា​ដែល​ជាប់​ពាក់​ព័ន្ធ និង​ថ្នាក់​ដឹក​នាំ​ឃុំ​ឡឿង​តឹម​ សហ​ការ​ស្អិត​ល្មួត​ជា​មួយ​នឹង​ផ្នែក​វប្ប​ធម៌ ដើម្បី​ធា​នា​កិច្ច​ដំ​ណើរ​ការ​កែ​លម្អ​ជា​ប្រ​ចាំ​បូជ​នី​យដ្ឋាន​អ៊ំ​ហូ នៅ​ឃុំ​ឡឿង​តឹម ទន្ទឹម​នឹង​នោះ បង្ក​លក្ខណៈ​ងាយ​ស្រួល​ដើម្បី​គណៈ​ប្រតិ​ភូ​នា​នា​មក​បំ​ពេញ​ទស្ស​នា​កិច្ច​ដាក់​កម្រង​ផ្កា អុជ​ធូប​ធ្វើ​សក្ការ​បូ​ជា​អ៊ំ​។ រី​ឯ​សា​លា​មធ្យម​សិក្សា​នា​នា​ក្នុងស្រុក ក៏​បាន​ស​ហ​ការ​ជា​មួយ​គណៈ​គ្រប់​គ្រង​បូជ​នីយ​ដ្ឋាន​អ៊ំ​ហូ​ រៀប​ចំ​វគ្គ​អប់​រំ​ក្រៅ​ផ្លូវ​ការ​ដល់​សិស្ស​នៅ​បូជ​នីយដ្ឋាន​អ៊ំ​ហូ ដើម្បី​អប់​រំ​ស្មារតី​ស្នេ​ហា​ជាតិ​ និង​ការ​គោ​រព​បូ​ជា​អ៊ំ​ដល់​មជ្ឈ​ដ្ឋាន​សិស្ស​។ លោក​គ្រូ​ង្វៀន​ថាញ់​តឹម  គ្រូ​បង្រៀន​សា​លា​មធ្យម​សិក្សា​ចំ​ណេះ​ទូ​ទៅ​ឡុង​ម៉ី ចែក​រំ​លែក​៖ “សា​លា​មាន​លក្ខណៈ​ងាយ​ស្រួល​ ពី​ព្រោះ​សា​លា​មាន​ទី​តាំង​នៅ​ក្បែរ​បូជ​នីយ​ដ្ឋាន​អ៊ំ​ហូ ម៉្លោះ​ហើយ​សម្រាប់​សិក្សា​វិញ្ញា​សា​អប់​​រំ​ប្រ​វត្តិ​សាស្រ្ត គ្រូ​បង្រៀន​​តែង​រៀប​ចំ​បង្ហាត់​សិស្ស​នៅ​ទី​នេះ​។ ពេល​មក​ប្រ​ជុំ​ជីវ​កិច្ច​នៅ​បូជ​នីយ​ដ្ឋាន​អ៊ំ​ហូ​ម្តង​ៗ​  គ្រូ​បង្រៀន​តែង​អប់​រំ​សិស្ស​ឲ្យ​កាន់​តែ​យល់​ច្បាស់​អំ​ពី​គុណ​បំ​ណាច់​ដ៏​ធំ​ធេង​របស់​អ៊ំ​ហូ ចំ​ពោះ​ប្រ​ជា​ជាតិ​ មាតុ​ភូមិ​វៀត​ណាម​។ បូជ​នី​យដ្ឋាន​អ៊ំ នៅ​ទាំង​មាន​ឯក​សារ​សំ​ខាន់​ៗ​ជា​ច្រើន​រៀប​រាប់​ពី​អ៊ំ ពោល​ពី​ទឹក​ចិត្ត​ដ៏​ស្មោះ​ត្រង់​របស់​ប្រ​ជា​ជន​ហូវ​យ៉ាង ចិត្ត​មួយ​ថ្លើមមួយ​ដើរ​តាម​មា​គ៌ា​បក្ស​ ដឹង​គុណ​អ៊ំ​ហូ​”។

លោក​ឡឹម​ថាញ់​ហុង ប្រ​ធាន​កា​រិ​យា​យ​ល័យ​ជន​ជាតិ​ស្រុក​ឡុង​ម៉ី ផ្តល់​ព័ត៌​មាន​បន្ថែម​ពី​ស​កម្ម​ភាព​ប្រ​ឡង​ប្រ​ណាំង​ អំ​ណរ​ថ្ងៃ​កំ​ណើត​ របស់​អ៊ំ ក្នុង​ជន​រួម​ជាតិ​ខ្មែរ​រស់​នៅ​លើ​ភូមិ​ សាស្រ្ត​ស្រុក​។ លោក​ហុង ឲ្យ​ដឹង​៖ “ក្រៅ​ពី​ការ​ប្រ​ឡង​ប្រ​ណាំង​ពល​កម្ម​ផលិត​បង្កើន​ប្រាក់​​ចំ​ណូល ដើម្បី​កាត់​បន្ថយ​ភាព​ក្រី​ក្រ​។ ជន​រួម​ជាតិ​ខ្មែរ​នៅ​ស្រុក​ឡុង​ម៉ី នៅ​ទាំង​ខ្នះ​ខ្នែង​រួម ជា​មួយ​ភូមិ​ភាគ​ក្នុង​ការ​ថែ​រក្សា​សំ​ណង់​បូជ​នីយ​ដ្ឋាន​អ៊ំ​ហូ។ នៅ​ក្នុង​ឱកាស​ថ្ងៃ​កំ​ណើត​អ៊ំ​១៩ ខែ​ឧ​ស​ភា បុណ្យ​ជាតិ​​២​ខែ​កញ្ញា បុណ្យ​ចូល​ឆ្នាំ​ប្រ​ពៃ​ណី​វៀត​ណាម​ ជន​រួម​ជាតិ​ខ្មែរ​ចូល​រួម​អ​នា​ម័យ​សម្អាត​បរិ​វេណ​បូជ​នីយ​ដ្ឋាន​អ៊ំ បង្ក​ឲ្យ​មាន​ទេស​ភាព​ស្រ​ឡះ​ស្រ​ឡំ​ ជ្រះ​ស្អាត​ ចូល​រួម​ស​កម្ម​ភាព​វេច​នំ​អន្ស​មជ្រូក​ រៀប​ចំ​រណ្តាប់​សែន​មាន​បាយ​ទឹក​នំ​ជា​ដើម​”។​

លោក​ឡេ​វុាំង​ខើយ ឲ្យ​ដឹង​បន្ថែម​៖ ជា​រៀង​រាល់​ឆ្នាំ នៅ​បូជ​នីយ​ដ្ឋាន​អ៊ំ ទ​ទួល​ភ្ញៀវ​ជាង​៤០.០០០​នាក់ មក​អុជ​ធូប ដាក់​កម្រង​ផ្កា​ធ្វើ​សក្កា​រ​បូ​ជា​អ៊ំ​ ម្ល៉ោះ​ហើយ​ការ​ថែ​រក្សា ទេស​ភាព បង្ក​លក្ខណៈ​ងាយ​ស្រួល​ឲ្យ​ភ្ញៀវ​ចូល​ធ្វើ​សក្ការ​បូ​ជា ត្រូវ​បាន​ស្រុក​យក​ចិត្ត​ទុក​ដាក់​យ៉ាង​ពិ​សេស​។ ម្យ៉ាង​ទៀត ស្រុក​ទើប​រៀប​ចំ​ពិ​ធី​សម្ពោធ​បើក​ឲ្យ​ប្រើ​ប្រាស់​ផ្លូវ​គមនា​គមន៍​ជន​បទ​ថ្មី​សា​ភៀង​-វិញ​ចែវ​។ នេះ​គឺ​ជា​ដង​ផ្លូវ​តភ្ជាប់​“អា​សយ​ដ្ឋាន​ក្រ​ហម​ចំ​នួន​​២​”របស់​ស្រុក​ឡុង​ម៉ី នោះ​គឺ​បូជ​នីយ​ដ្ឋាន​អ៊ំ​ហូ នៅ​ឃុំ​ឡឿង​តឹម​និង​មណ្ឌល​កេរ​ដំ​ណែល​ជ័យ​ ជម្នះ​ចឿង​ទៀង​នៅ​ឃុំ​វិញ​វៀង​។ ដង​ផ្លូវ​នេះ ធំ​ទូ​លាយ​ស្រ​ឡះ​ស្រ​ឡំ​ធា​នា​រថ​យន្ត​បើក​បរ​បាន​យ៉ាង​រ​លូន​។ សង​ខាង​ផ្លូវ​មាន​ហាង​ទំ​នើប​ៗ និង​សេ​វា​ជា​ច្រើន​សម្រាប់​បម្រើ​ភ្ញៀវ​ទេស​ចរ​។ ដង​ផ្លូវ​នេះ​សោត ស្រុក​ចង្អុល​ការ​ដល់​សម្ព័ន្ធ​យុវ​ជន​ស្រុក​និង​សមា​គម​កសិ​ករ​ រៀប​ចំ​អនុ​វត្ត​ដើម្បី​អំ​ណរ​ថ្ងៃ​កំ​ណើត​អ៊ំ​ហូ​៕

​​​​                                   ហា​ថាញ់​-មុ​នី​

ចែករំលែកអត្ថបទ
ពាក្យគន្លឹះ
លោក​ឡឹម​ថាញ់​ហុង