08/05/2018 - 09:45

ឃុំ​មិញ​ហ្វា គិត​គូរ​បាន​ល្អ​ជូន​ជន​រួម​ជាតិ​ខ្មែរ​

តាម​ប្រ​សាសន៍​លោក​យ័ញ​ជោត​ អនុ​ប្រ​ធាន​គណៈ​កម្មា​ធិ​ការ​ប្រ​ជា​ជន​ឃុំ​មិញ​ហ្វា ស្រុក​ចូវ​ថាញ់ ខេត្តកៀងយ៉ាង អា​ស្រ័យអនុ​វត្ត​នូវ​គោល​ន​យោ​បាយជន​ជាតិ​របស់​បក្ស​ និង​រដ្ឋ​ប្រ​កបដោយ​ប្រ​សិទ្ធ​ភាព​ ទើប​ជីវ​ភាព​របស់​ជន​រួម​ជាតិ​ខ្មែរ​មាន​ការ​វិ​វឌ្ឍន៍​គួរ​ឲ្យ​កត់​សម្គាល់​។​

ផ្លូវ​គមនា​គមន៍​ជន​បទ​ទៅ​កាន់​ភូមិ​នា​នា នៅ​ឃុំ​មិញ​ហ្វា ​ត្រូវ​បាន​កសាង​រាប​រលូ​ន​។

លោក​យ័ញ​ជោត​ ឲ្យដឹង​៖ ហេដ្ឋា​រចនា​សម្ព័ន្ធ​លើ​ភូមិសាស្រ្ត​ឃុំ​ បាន​បង្កើន​ការ​កសាង​ម្ល៉ោះ​ហើយ​ជីវ​ភាព​ សម្ភារៈ​ ស្មា​រតី​របស់​ជន​រួម​ជាតិ​បាន​កែ​លម្អ​​យ៉ាង​​ប្រ​ចក្ស​; គ្រួ​សារ​ស្ថិត​ក្នុង​ក្រប​ខណ្ឌ​ គោល​ន​យោ​បាយ​ បាន​យក​ចិត្ត​ទុក​ដាក់​គិត​គូរ​យ៉ាង​ហ្មត់​ចត់​។ ការ​បង្កើន​ប្រ​ជា​បញ្ញា​ បណ្តុះ​បណ្ដាល​កម្មា​ភិ​បាល​ ត្រូវ​បាន​រដ្ឋ​អំ​ណាច​គ្រប់​លំ​ដាប់​ថ្នាក់​យក​ចិត្ត​ទុក​ដាក់​អនុ​វត្ត​ល្អ​; ស​កម្ម​ភាពជំ​នឿ​សា​ស​នា​ ត្រូវបាន​បង្ក​លក្ខណៈ​ងាយ​ស្រួល​ការ​ថែ​ទាំ​​ និង​ការ​ពារ​សុខ​ភាព​ជូន​ជន​រួម​ជាតិ​ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ​កាន់​តែ​ល្អ​ប្រ​សើរ​ ។ល។ ក្នុង​នោះ ការ​ចាំ​បាច់​ត្រូវ​រៀប​រាប់​ដល់​គោល​ន​យោ​បាយ​ ឧបត្ថម្ភ​ដី​ធារ​ផ្ទះ ដី​ផ​លិត​កម្ម​តាម​សេច​ក្តី​​សម្រេច​ចិត្ត​លេខ​៧៤​របស់​នា​យក​រដ្ឋ​មន្ត្រី​នៃ​រដ្ឋា​ភិ​បាល​។​ មក​ទល់​ពេល​នេះ​ ឃុំ​មិញ​ហ្វា បាន​ជម្រើស​ឧបត្ថម្ភ​ដី​ធារ​ផ្ទះ​ជូន​គ្រួ​សារ​ចំ​នួន​១៣ គិត​ជា​ទឹក​ប្រាក់​១៣០​លាន​ដុង​; ឧបត្ថម្ភ​ដី​ផលិត​កម្ម​ដល់​គ្រួ​សារ​ចំ​នួន​៣៦ គិត​ជា​ទឹក​ប្រាក់​៣៦០​លាន​ដុង​។ ទន្ទឹម​នឹង​នោះ ថែម​ទាំង​ឧបត្ថម្ភ​ទុន​រៀន​របរ​ដល់​គ្រួ​សារ​ចំ​នួន​២៧ គិត​ជា​ទឹក​ប្រាក់​៨១​លាន​ដុង​; ឧបត្ថម្ភ​ដោះ​ស្រាយ​ការ​ងារ​ធ្វើ​ជូន​គ្រួ​សារ​ចំ​នួន​២៤៣ គិត​ជា​ទឹក​ប្រាក់​៧២៩​លាន​ដុង​; ឧបត្ថម្ភ​ទិញ​គ្រឿង​ម៉ា​ស៊ីន​សម្រាប់​ផលិត​កម្ម​ជូន​គ្រួ​សារ​ចំ​នួន​៣២៦ គិត​ជា​ទឹក​ប្រាក់​ជិត​១​ពាន់​លាន​​ដុង​។ អនុ​វត្ត​តាម​សេច​ក្តី​សម្រេច​ចិត្ត​លេខ​២៩​ លេខ​៣៣​​ របស់​នា​យក​រដ្ឋ​មន្ត្រី​នៃ​រដ្ឋា​ភិ​បាល មាន​គ្រួ​សារ​ចំ​នួន​៤១ ត្រូវ​បាន​ឧបត្ថម្ភ​លោះ​ដី​ឬ​ទិញ​ដី​សង់​ផ្ទះ​ដើម្បី​លំ​នឹង​ជីវ​ភាព​ គិត​ជា​ទឹក​ប្រាក់​ស​រុប​១,៣​ពាន់​លាន​ដុង និង​គ្រួ​សារ​ចំ​នួន​២៨​ បាន​ឧបត្ថម្ភ​ទឹក​ប្រាក់​៣០​​លាន​ដុង​/គ្រួ​សារ​ដើម្បី​សង់​ផ្ទះ​។

អ្នក​មីង​ផាន់​ នៅ​ភូមិ​អាង​ហឹង​ ឃុំ​មិញ​ហ្វា ឲ្យ​ដឹង​៖ អា​ស្រ័យ​គ្រួ​សារ​មាន​កូន​ច្រើន​ ដី​ស្រែ​តិច​តួច​ ម្ល៉ោះ​ហើយ​ជីវ​ភាព​គ្រួ​សារ​អ្នក​មីង​ជួប​លំ​បាក​ច្រើន​។ មុន​ចូល​ឆ្នាំ​វៀត​ណាម​២០​១៨​ អ្នក​មីង​បាន​រដ្ឋ​ឧបត្ថម្ភ​សង់​ផ្ទះ​ម​ហា​សាម​គ្គី​១ខ្នង​ ម្ល៉ោះ​ហើយ​ឆ្នាំ​នេះ​គ្រួ​សារ​អ្នក​មីង​អំ​ណរ​បុណ្យ​ចូល​ឆ្នាំ​ថ្មី​ ប្រ​កប​ដោយ​ភាព​​សុខ​ដុម​រម​នា​។ តាម​ប្រ​សាសន៍​លោក​យ័ញ​ប៊ិញ​ អនុ​ប្រ​ធាន​ភូមិ​អាង​ប៊ិញ ឃុំ​មិញ​ហ្វា ​ក្នុង​ភូមិ​មាន​ប្រ​ជា​ជន​រស់​នៅ​៤២១​គ្រួ​សារ​ ក្នុង​នោះ ​ជន​រួម​ជាតិ​ខ្មែរ​ស្រូប​អត្រា​ជាង​៨០​%។​ ពី​មុន​ប្រ​ជា​ជន​ជួប​លំ​បាក​ខាង​ផ្ទះ​នៅ​អា​ស្រ័យ​គ្រួ​សារ​ក្រី​ក្រ​។  តាំង​ពី​អនុ​វត្ត​នូវ​សេច​ក្តី​សម្រេច​ចិត្ត​របស់​រដ្ឋា​ភិ​បាល​អំ​ពី​ឧបត្ថម្ភ​សង់​ផ្ទះ​ ដី​ធារ​​ផ្ទះ​ និង​ដី​ផ​លិត​កម្ម​ ឃើញ​ថា​ប្រ​ជាជន​មាន​កន្លែង​នៅ​ត្រឹម​ត្រូវ​ខ្នះ​ខ្នែង​ធ្វើ​ការ​រក​ស៊ី​ និង​សន្សឹម​ៗ​លំ​នឹង​ជីវ​ភាព​។ ថ្មី​ៗ​នេះ ក្រៅពី​ឧបត្ថម្ភ​ដី​ធារ​ផ្ទះ​ សង់​ផ្ទះ​ប្រ​ជា​ជន​ថែម​ទាំង​បាន​ឧបត្ថម្ភ​គោ​ចិញ្ចឹម​ទៀត​ផង​ ម្ល៉ោះ​ហើយ​ជីវ​ភាព​ត្រូវ​បាន​លើក​ស្ទួយ​យ៉ាង​ប្រ​ចក្ស​។ មក​ទល់​ពេល​នេះ ទូ​ទាំង​ភូមិ​នៅ​ត្រឹម​តែ​១៦​ គ្រួ​សារ​ក្រី​ក្រ​ប៉ុណ្ណោះ​។ លោក​យ័ញ​ជោត​ ឲ្យ​ដឹង​បន្ថែម​​ដល់​ដើម​ឆ្នាំ​២០១៨ ឃុំ​មិញ​​ហ្វា នៅ​មាន​គ្រួ​សារ​ក្រី​ក្រ​ចំ​នួន​៣៨៤​ ស្រូប​​អត្រា​៨,៣០​% ក្នុង​នោះ​ជន​រួម​ជាតិខ្មែរ​ចំ​នួន​២៨១​គ្រួ​សារ​៕

                 ឡេ​ស៊ាង​-វិ​មាន

ចែករំលែកអត្ថបទ
ពាក្យគន្លឹះ
អ្នក​មីង​ផាន់