23/04/2018 - 20:33

ផ្ដើម​អា​ជីព​ដោយ​ខ្លួន​ឯង

បង​ស្រី​ថាច់​ធី​ហាំង​ គឺ​យុវ​នា​រី​គំ​រូ​លេច​ធ្លោ​ម្នាក់​ក្នុងចលនា​យុវ​ជន​ – យុវ​នា​រី​ផ្ដើម​អា​ជីវ​ព​ដោយ​​ខ្លួន​ឯង​របស់​ភូមិ​ឡុង​ថាញ់ ឃុំ​តឹង​ឡុង ទី​រួម​ខេត្ត​ង៉ា​ណាម​ ខេត្ត​សុក​ត្រាំង​។

ការ​ជួប​ជុំ​សមា​ជិក​ក្នុង​គ្រួ​សារ​របស់​បង​ថាច់​ធី​ហាំង​។

រៀប​មង្គល​ការ​នៅឆ្នាំ​​២០០៦ បង​ស្រី​ថាច់​ធី​ហាំង​ផ្ដើម​ពី​បាត​ដៃ​ទ​ទេ​។ ឪ​ពុក​ម្តាយ​ទាំង​សង​ខាង​សុទ្ធ​តែ​ក្រ គ្មាន​ដី​ស្រែ ម្ល៉ោះ​ហើយ​ពី​រ​នាក់​ប្តី​ប្រ​ពន្ធ​ប​ង​ស្រី​រស់​នៅ​ពឹង​ផ្អែក​នៅ​លើ​ការ​ធ្វើ​ឈ្នួល​ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ។​ ឆ្នាំ​២០០៨ ពីរ​នាក់​ប្តី​ប្រ​ពន្ធ​បង​ហាំង​បាន​ទៅ​ដល់​ខេត្ត​ប៊ិញ​ទ្វឹង ដើម្បី​ធ្វើ​ការ​ឈ្នួល​ឲ្យ​ម្ចាស់​ក​សិដ្ឋាន​ចិញ្ចឹម​ជ្រូក​ដោយ​កម្រិត​ប្រាក់​ខែ​ពី​៤​ដល់​៥​លាន​​ដុង​​/នាក់​/ខែ​។ ទោះ​ប្រឹង​ប្រែង​យ៉ាង​ណា​ក៏​​នៅ​​​តែ​ខ្វះ​មុខ​ខ្វះ​ក្រោយ​ បាន​ជា​នៅ​ឆ្នាំ​២០១៤ ពីរ​នា​ក់​ប្តី​ប្រ​ពន្ធ​បង​សម្រេច​ចិត្ត​វិ​ល​មក​រស់​នៅ​ភូមិ​កំ​ណើត​បង្កើត​របរ​រក​ស៊ី។​

ដំ​បូង​ឡើយ បង​ថាច់​ធី​ហាំង​បាន​ទៅ​រក​បុល​ខ្ចី​ទុន​ខ្លះ​ៗ​អំ​ពី​បង​ប្អូន​អ្នក​ភូមិ ដើម្បី​ទិញ​ត្រីម​កល​ក់​រាយ​នៅ​ផ្សារ​ឃុំ​តឹង​ឡុង​។ អា​ស្រ័យ​មាន​ល្វែង​លក់​ដូរ​ទើប​ការ​ជួញ​ដូរ​របស់​បង​ស្រី​ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ​កាន់​តែ​រីក​ចម្រើន​។ បង​ស្រី​ថាច់​ធី​ហាំង ឲ្យ​ដឹង​៖ “ដំ​បូង​នាង​ខ្ញុំ​​មាន​ដើម​ទុន​ប្រ​មាណ​១​លាន​ដុង​ប៉ុណ្ណោះ​។ ក្រោយ​មក​អា​ស្រ័យ​ភូមិ​ភាគ​ពិ​និត្យ​ឲ្យ​បុល​​ទុន​៥៥​​លាន​ដុង​សម្រាប់​បើក​ទូ​លាយ​ទម្រង់​ចិញ្ចឹម​សត្វ លក់​ដូរ​និង​សង់​ផ្ទះ ​ទើប​នាង​​ខ្ញុំ​​មាន​​​ឱ​កាស​ពង្រីក​របរ​រក​ស៊ី។​ ទន្ទឹម​នឹង​នោះ ពួក​អា​ជីវ​ករ​នៅ​ខេត្ត​បាក​លីវ​សុក​ត្រាំង​ទុក​ចិត្ត ម្ល៉ោះ​ហើយ​ការ​ងាររក​ស៊ី​របស់​នាង​ខ្ញុំ​ក៏​មាន​ភាព​ងាយ​ស្រួល​”។ សព្វ​ថ្ងៃ បង​ហាំង​​ តែង​បោះ​ម៉ូយ​ត្រី​ពី​៤០០​ដល់​៥០០​គី​ឡូ​ក្រាម​ ក្នុង​មួយ​ថ្ងៃ​ជួន​កាល​ដល់​រដូវ​ត្រី​ច្រើន​អាច​កើន​ឡើង​ជាង​១តោ​ន​/ថ្ងៃ​ក៏​សឹង​មាន​។ ក្រោយ​ពីគិត​គូរ​ចំ​ណូល​ចំ​ណាយ​រួច​បង​ស្រី​រក​បាន​ប្រាក់​ចំ​ណេញ​ពី​៧០០​ដល់​៩០០​ពាន់​ដុង​/ថ្ងៃ​។ ក្រៅ​ពី​នោះ បង​ស្រី​ហាំង​ថែម​ទាំង​ចិញ្ចឹម​មាន់ ទា រក​ប្រាក់​ចំ​ណូល​បន្ថែម​ទៀត​ផង​អា​ស្រ័យ​ធ្វើ​ការ​រក​ស៊ី​ចេះ​តែ​កាក់​កប​សន្សំ​បាន​ប្រាក់​កាស បង​សង់​បាន​ផ្ទះ​ថ្មី​សម​រម្យ​ដោយ​តម្លៃ​ជិត​១០​០​លាន​ដុង​។ ឆ្នាំ​២០១៦ គ្រួ​សារ​បង​ហាំង​បាន​រដ្ឋ​អំ​ណាច​ភូមិ​ភាគ​ទទួល​ស្គាល់​ជា​គ្រួ​សារ​ចាក​ផុត​​ពី​ភាព​ក្រី​ក្រ​ដោយ​ចីរ​ភាព​។ 

អ្នក​ស្រី​ត្រឹង​ធី​ធ្វី​ដាក លេ​ខា​សម្ព័ន្ធ​យុវ​ជន​ឃុំ​តឹង​ឡុង ឲ្យ​ដឹង​៖ “ប​ង​ស្រី​ថាច់​ធី​ហាំង​ធ្លាប់​ជា​យុវ​នា​រី​ខ្មែរ​ក្រី​ក្រ​មួយ​រូប ខ្នះ​ខ្នែង​ធ្វើ​ការ​ងារ​រក​ស៊ី​ឆ្លង​កាត់​លំ​បាក​ ផ្ដើម​ពី​លក់​ដូរ​ត្រី​តិ​​​ច​តួច រ​ហូត​ក្លាយ​ជា​ឈ្មួញ​ជួញ​ដូរ​ត្រី​ធំ​នៅ​ផ្សារ​តឹង​ឡុង​។ ឆ្នាំ​២០១៧ បង​ស្រី​បាន​សម្ព័ន្ធ​យុវ​ជន​ខេត្ត​សុក​ត្រាំង​ ជូន​ប័ណ្ណ​សរ​សើរ​ជា​យុវ​នា​រី​លេច​ធ្លោ​ចាក​ផុត​ពី​ភាព​ក្រី​ក្រដោយ​ចីរ​ភាព​”៕​

                    ត្រឿង​ផល​ -សេ​រី

ចែករំលែកអត្ថបទ