ឃុំវ៉ៀងអាង ស្រុកត្រឹងដេ ខេត្តសុកត្រាំង ជំរុញការផលិតកសិកម្មនិងដោះស្រាយការងារធ្វើ សំដៅបង្កើនប្រាក់ចំណូលដល់គ្រួសារខ្មែរក្រីក្រ។
មាមីងនៅវ៉ៀងអាង តែងផលិតពូជស្រូវពិសេសស្រូវក្រអូប។
វ៉ៀងអាងគឺជាឃុំក្រីក្ររបស់ស្រុកត្រឹងដេ។ ជនរួមជាតិខ្មែរស្រូបអត្រាជាង ៩០%នៃចំនួនប្រជាជនក្នុងឃុំ ជីវភាពរបស់មាមីងនៅជួបលំបាកខ្លាំង។ បច្ចុប្បន្ន ឃុំវ៉ៀង អាងសម្រេច១៣/១៩លក្ខឋាន ហើយកំពុងខិតខំសម្រេចបទដ្ឋានជនបទថ្មីនៅចុងឆ្នាំ២០១៩។ អត្រាគ្រួសារក្រីក្រទូទាំងឃុំនៅ៩,៦៩%។ ក្នុងការផលិតកសិកម្ម ឃុំមានផែនការអភិវឌ្ឍ ពូជស្រូវពិសេស ស្រូវក្រអូបនិងចុះពូជបាន៣.៨៦៥ហិកតាសម្រេច១០០%។ ក្នុងនោះ ពូជស្រូវពិសេស ស្រូវក្រអូប៣.៧១០ហិកតា ស្រូបអត្រា៩៨%នៃផ្ទៃដី។ នៅឆ្នាំ២០១០ ទិន្នផលស្រូវនៅវ៉ៀងអាង សម្រេចមធ្យមភាគជិត៦តោន/ហិកតា ដល់ឆ្នាំ២០១៧ សម្រេច៦,២១តោន/ហិកតា សំខាន់គឺពូជស្រូវពិសេស ដូច៖ RVT, ST24, STពណ៌ស្វាយ ដាយធើម៨។ អាស្រ័យហេតុនោះ ច្រកចេញបានលំនឹង លក់ដោយតម្លៃខ្ពស់បើប្រៀបនឹងពូជស្រូវធម្មតា។ វ៉ៀងអាងបានវាយតម្លៃខ្ពស់ គឺជាភូមិភាគមានដំណោះស្រាយសមស្របក្នុងការផ្លាស់ប្ដូរ រចនាសម្ព័ន្ធរដូវកាល អនុវត្តល្អការងារសង្គមូបនីយកម្មដើម្បីកសាងប្រព័ន្ធធារាសាស្រ្តក្នុងវាលស្រែ រៀបចំផលិតកម្មវិលជុំនៅវាលស្រែ ដើម្បីកាត់បន្ថយប្រាក់ចំណាយក្នុងការផលិត។
ទន្ទឹមនឹងនោះ ទម្រង់រូបភាពចិញ្ចឹមគោទឹកដោះបានជួយរាប់រយគ្រួសារ ចាកផុតពីភាពក្រីក្រ។ មាមីងនៅទាំងអភិវឌ្ឍទម្រង់រូបភាពសេដ្ឋកិច្ចគ្រួសារ កសិដ្ឋានចិញ្ចឹមគោទឹក ដោះ។ នេះហើយគឺជាដំណោះស្រាយជាក់ស្ដែងត្រូវបានកំណត់យកជាទិសដៅ កាត់បន្ថយភាពក្រីក្រដោយចីរភាព។ តាមស្ថិតិទូទាំងឃុំមានគោចំនួន១.៩៩៤ក្បាល ក្នុងនោះ គោទឹកដោះ១.៥៤៦ក្បាល។ ហេតុនោះ វ៉ៀងអាងបានឲ្យតម្លៃជាភូមិភាគមួយក្នុងចំណោមភូមិភាគសំខាន់របស់ខេត្តក្នុងការចលនាចិញ្ចឹមគោទឹកដោះ។ លោកថាច់អ៊ុក នៅភូមិបើឌឹប ឃុំវ៉ៀងអាង ឲ្យដឹង៖ “ដើមឆ្នាំ២០១៨ គ្រួសារខ្ញុំបានឃុំជំនួយសង់ផ្ទះ មហាសាមគ្គី គិតជាទឹកប្រាក់៣០លានដុង។ គ្រួសារខ្ញុំត្រេកអរណាស់ពីព្រោះឆ្នាំនេះបានទទួលបុណ្យចូលឆ្នាំថ្មីក្នុងផ្ទះថ្មីជាមិនខាន់”។
លោកថាច់វុាំងម៉េន លេខាគណៈកម្មាធិការបក្សឃុំវ៉ៀងអាង ឲ្យដឹង៖ “ឃុំយកចិត្តទុក ដាក់ពិសេសក្នុងការអភិវឌ្ឍសេដ្ឋកិច្ចគ្រួសារ ធ្វើជាមូលដ្ឋានគ្រឹះដើម្បីអភិវឌ្ឍសង្គម។ ក្នុងនោះ ផ្ដុំកម្លាំងអភិវឌ្ឍ ផលិតពូជស្រូវពិសេស និងចិញ្ចឹមគោទឹកដោះ។ តាំងពីនោះ អត្រាគ្រួសារក្រីក្ររបស់ឃុំថយចុះជារៀងរាល់ឆ្នាំ”៕
ត្រឿងផល-ទីទុយ