03/04/2018 - 14:49

បញ្ជ្រាប​នូវ​បទ​បញ្ជា​សេចក្តី​សម្រេច​ចិត្ត​និង​សេចក្តី​កំ​ណត់​មួយ​ចំ​នួន​របស់​គណៈ​លេ​ខា​មជ្ឈិម​បក្ស​

អនុ​ប្រ​ធាន​គណៈ​ប្រ​ជា​ចលនា​មជ្ឈិម ហា​ង៉ុក​អាញ់ និង​អនុ​រដ្ឋ​មន្ត្រី អនុ​ប្រ​ធាន​គណៈ​កម្មា​ធិ​ការ​ជន​ជាតិ​​ឡេ​សុើង​ហាយ ធ្វើ​ជា​សហ​អធិប​តី​នៃ​អង្គ​សន្និ​បាត ផ្សព្វ​ផ្សាយ​បទ​បញ្ជា​លេខ​១៨​-CT/TW; បទ​បញ្ជា​លេខ​១៩​-CT/TW​; បទ​បញ្ជា​លេខ​២១​-CT​/TW និង​សេច​ក្តី​សម្រេច​ចិត្ត​លេខ៩៩​-QĐ/TW​; សេច​ក្តី​កំ​ណត់​លេខ​១២៤​-QĐ​/TW របស់​គណៈ​លេ​ខា​បក្ស​។​

  អនុ​រដ្ឋ​មន្ត្រី​អនុ​ប្រធានគណៈ​កម្មា​ធិ​ការ​​ជន​ជាតិឡេ​សុើង​ហាយ​​ ថ្លែង​យោ​បល់​ក្នុង​អង្គ​សន្និ​បាត​។

ក្នុង​អង្គ​សន្និ​បាត​ អនុ​រដ្ឋ​មន្ត្រី អនុ​ប្រ​ធាន​ឡេ​សុើង​ហាយ បាន​ធ្វើ​របាយ​ការណ៍​ជូន​អង្គ​សន្និ​បាត​ ពី​ភាព​ងាយ​ស្រួល​និង​លំ​បាក​ក្នុង​ដំ​ណើរ​ការ​អនុ​វត្ត​បទ​បញ្ជា​លេខ​៦៨​-CT​/TW ស្តី​ពី​ការ​ងារ​នៅ​តំ​បន់​ជន​រួម​ជាតិ​ខ្មែរ។ ក្នុង​អំ​ឡុង​ពេល​២៥​ឆ្នាំ​កន្លង បក្ស​និង​រដ្ឋ​យើង​មាន​គោល​ការណ៍ គោល​ន​យោ​បាយ​លើ​គ្រប់​វិ​ស័យ​ ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ​កាន់​តែ​សម​ស្រប​នឹង​តម្រូវ​ការ ស្ថិរ​ភាព​និង​អភិ​វឌ្ឍ​នៅ​តំ​បន់​ជន​រួម​ជាតិ​ខ្មែរ​ណាម​បូ​។ បទ​បញ្ជា​លេខ​៦៨ ចុះ​ថ្ងៃ​ទី​១៨​/០៤​/១៩៩១ បាន​ឆ្លើយ​តប​ទៅ​នឹង​តម្រូវ​ការ​បន្ទាន់​របស់​កម្មា​ភិ​បាល​ ព្រះ​សង្ឃ​និង​ជន​រួម​ជាតិ​ខ្មែរ​ណាម​បូ; បង្ក​ភាព​វិ​វឌ្ឍ​ជា​វិជ្ជ​មាន​ខាង​សេដ្ឋ​កិច្ច​-សង្គម​កិច្ច​ លំ​នឹង​សន្តិ​សុខ​ការ​ពា​រ​ប្រ​ទេស​ក្នុង​តំ​បន់​។ បទ​បញ្ជា​លេខ​៦៨ ត្រូវ​បាន​រៀប​ចំ​បូក​ស​រុប​បណ្តោះ​អាសន្ន​២​លើក​នៅ​ឆ្នាំ​១៩៩៨ និង​ឆ្នាំ​២០០២ និង​អ​នុ​វត្ត​ការ​បូក​ស​រុប​១៥​ឆ្នាំ នៅ​ឆ្នាំ​២០០៦​។ យោង​លើ​មូល​ដ្ឋាន​បូក​ស​រុប​បណ្ដោះ​អា​សន្ន បូក​ស​រុប​ជាក់​ស្តែង​ សំ​ដៅ​ដើម្បី​ផ្សព្វ​ផ្សាយ​អនុ​វត្ត​ប្រ​កប​ដោយ​ប្រ​សិទ្ធ​ភាព​នូវ​សេច​ក្តី​ប្រ​កាស​បញ្ជាក់​លេខ​៦៧ ចុះ​ថ្ងៃ​១៤​/០៣​/២០០៧ របស់​គណៈ​លេ​ខា​បក្ស​ ស្តី​ពី​ការ​បន្ត​ការ​អនុ​វត្ត​បទ​បញ្ជា​លេខ​៦៨ ក្រ​សួង ផ្នែក​មជ្ឈិម​ និង​ភូមិ​ភាគ​នា​នា ដែល​ជាប់​ពាក់​ព័ន្ធ​បន្ត​កិច្ច​សហ​ការ​​ធ្វើ​សេ​នា​ធិ​ការ​ លើក​សំ​ណើ​ជូន​កា​រិ​យា​ល័យ​ន​យោ​បាយ​ និង​រដ្ឋា​ភិ​បាល​ ស្វែង​យល់​ បន្ថែម​នូវ​គោល​ការណ៍ គោល​ន​យោ​បាយ​ ដើម្បី​បន្ត​ការ​អនុ​វត្ត​បទ​បញ្ជា​លេខ​៦៨ បាន ងាយ​ស្រួល​ រួម​ចំ​ណែក​ជំ​រុញ​ការ​អភិ​វឌ្ឍ​សេដ្ឋ​កិច្ច​-សង្គម​កិច្ច ធា​នាស​ន្តិ​សុខ​ការពារ ប្រ​ទេស​លើ​ភូមិ​សាស្រ្ត​។

ជំ​នួស​មុខ​ថ្នាក់​ដឹក​នាំ​នៃ​គណៈ​ប្រ​ជា​ចលនា​មជ្ឈិម​ សម​មិត្ត​ហា​ង៉ុក​អាញ់ អនុ​ប្រ​ធាន​គណៈ​ប្រ​ជា​ចលនា​មជ្ឈិម​ អំ​ណះ​អំ​ណាង​៖ បទ​បញ្ជា​លេខ​៦៨​ បាន​ក​កើត​ឡើង​មាន​ភាព​រីក​សាយ​ភាយ​ទៅ​ក្នុង​ជីវ​ភាព​ ធ្វើ​ឲ្យ​ផ្លាស់​ប្តូរ​លើ​គ្រប់​វិ​ស័យ​នៅ​តំ​បន់​ជន​រួម​ជាតិ​ខ្មែរ​។ ទន្ទឹម​នឹង​នោះ ការ​ក​កើត​សេច​ក្តី​សនិ្ន​ដ្ឋាន លេខ​៦៧ បាន​អំ​ណះ​អំ​ណាង​បទ​បញ្ជា​លេខ​៦៨ នៅ​តែ​មាន​តម្លៃ​ដូច​ដើម ដើម្បី​បន្ត​ការ​អនុ​វត្ត ក្នុង​នោះ ធ្វើ​ឲ្យ​ជាក់​ស្ដែង​នូវ​ខ្លឹម​សារ​ជា​ច្រើន​ ដោយ​ឯក​សារ​ប្រ​កប​ដោយ​លក្ខណៈ គតិ​យុត្តិ​ឆ្លង​តាម​រយៈ​កម្ម​វិ​ធី​គម្រោង​សម្រាប់​​តំ​បន់​ជន​រួម​ជាតិ មាន​គោល​ន​យោ​បាយ​មួយ​ចំ​នួន ត្រូវ​បាន​ក​កើត​ឡើង​ពី​បទ​បញ្ជា​លេខ៦៨ ក្នុង​នោះ មាន​គោល​ន​យោ​បាយ​ដោយ​ឡែក​សម្រាប់​តំ​បន់​វាល​រាប​ទន្លេ​គឺវ​ឡុង​។

ក្នុង​អង្គ​សន្និ​បាត តំ​ណាង​ទាំង​ឡាយ​មាន​យោ​បល់​ដោះ​ដូរ ពិភាក្សា​ជា​ច្រើន ប្រ​មូល​ផ្តុំ​ទៅ​លើ​ភាព​ជាក់​ស្តែង​របស់​ភូមិ​ភាគ​នី​មួយ​ៗ ទន្ទឹម​នឹង​នោះ ឯក​ភាព​ខ្ពស់​សំ​ណើ​គណៈ​លេ​ខា​មជ្ឈិម​បក្ស គប្បី​ប្រ​កាស​ឲ្យ​ប្រើ​នូវ​បទ​បញ្ជា​ថ្មី ស្តី​ពី​ការ​ងារ​នៅ​តំ​បន់​ជន​រួម​ជាតិ​ខ្មែរ​ ដើម្បី​សម​ស្រប​ជា​មួយ​នឹង​ស្ថាន​ភាព​ជាក់​ស្តែង​សព្វ​ថ្ងៃ​។ មតិ​ពិ​ភា​ក្សា លើក​ជា​សំ​ណើ​ ត្រូវ​បាន​អនុ​រដ្ឋ​មន្ត្រី​ អនុ​ប្រ​ធាន​គណៈ​កម្មា​ធិ​ការ​ជន​ជាតិ ឡេ​សុើង​ហាយ និង​អនុ​ប្រ​ធាន​គណៈ​ប្រ​ជា​ចលនា​មជ្ឈិម​ ហា​ង៉ុក​អាញ់ វិ​ភាគ​វែក​ញែក​ ធ្វើ​ឲ្យ​ច្បាស់​ទន្ទឹម​នឹង​នោះ ​កត់​សម្គាល់​ដើម្បី​ធ្វើ​របាយ​ការណ៍​ជូន​ក្រុម​ប្រឹក្សា​ពិ​និត្យ​សង្កេត​៕​

        ហាញ់​ង្វៀន​(ubdt.gov.vn)​-វិ​មាន​

 

ចែករំលែកអត្ថបទ