ខេត្តហូវយ៉ាង កំពុងអនុវត្តនូវកម្មវិធីនិងគម្រោងជាច្រើនរបស់រដ្ឋ ដើម្បីជួយជនរួមជាតិភាគតិចរស់នៅឃុំចំនួន១៤ចំណុះតំបន់II ៤ឃុំចំណុះតំបន់៣ និងភូមិចំនួន៤៩ ដែលមានស្ថានភាពលំបាកពិសេស ដើម្បីបង្កលក្ខណសម្បត្តិងាយស្រួលជូនមាមីងឈានឡើងក្នុងជីវភាព។
រូប៖ផ្លូវគមនាគមន៍ចូលទៅកាន់ភូមិ៥។
តាមប្រសាសន៍របស់ លោកង្វៀនហ្វាងត្រេវ ប្រធានគណៈជនជាតិខេត្តហូវយ៉ាង ជនរួមជាតិបណ្តាជនជាតិភាគតិចលើភូមិសាស្រ្តខេត្ត រស់នៅលាយឡំនិងជនជាតិកិញនៅតំបន់ឆ្ងាយដាច់ស្រយាល តំបន់មានលក្ខណៈសេដ្ឋកិច្ច-សង្គមលំបាកពិសេស ជនរួមជាតិភាគតិចរស់នៅទីក្រុងមានចំនួនតិច។ ព្រោះហេតុនោះ ពេលផ្សព្វផ្សាយនូវកម្មវិធី គម្រោងអនុគ្រោះពិសេសនានារបស់រដ្ឋ ខេត្តហូវយ៉ាងផ្តោតការយកចិត្តទុកដាក់ ផ្សព្វផ្សាយអនុវត្តកម្មវិធី១៣៥ នៅតំបន់លំបាកនេះ ហេដ្ឋារចនាសម្ព័ន្ធផ្លូវគមនាគមន៍នៅតំបន់ជនរួមជាតិភាគតិច ត្រូវបានបង្កើនកម្រិតចាក់ក្រួស ក្រាលកៅស៊ូ ចាក់បេតុងមានភាពសមរម្យ ជ្រះស្អាត ស្រឡះស្រឡំ ផ្លូវតំបន់ដាច់ស្រយាលត្រូវបានតភ្ជាប់ផ្លូវភូមិ ផ្លូវឃុំ។ លោកត្រឹងដេ ប្រធានភូមិ៥ ឃុំសាភៀង ស្រុកឡុងម៉ី ឲ្យដឹង៖ “អាស្រ័យកម្មវិធី១៣៥ បានជាផ្លូវធំៗក្នុងភូមិតភ្ជាប់នឹងផ្លូវប្រឡាយយ៉ាវឌូ ភ្ជាប់បន្តនឹងផ្លូវភូមិ៤ទៅដល់ខាងក្រោយទីស្នាក់ការគណៈកម្មាធិការប្រជាជនឃុំសាភៀង ម៉្លោះហើយប្រជាជនងាយស្រួលទៅកាន់ទីស្នាក់ការឃុំ ពេលមានតម្រូវការចាំបាច់ម្តងៗ។ ពិសេស ដងផ្លូវបេតុងទទឹង៤ម៉ែត្រនេះ បានជួយជនរួមជាតិខ្មែរនៅភូមិ៥ ងាយស្រួលទៅវត្តឱកាសមានបុណ្យទានម្តងៗ”។ តាមប្រសាសន៍របស់លោកផាមហ្វាងខឹម ប្រធានគណៈកម្មាធិការប្រជាជនឃុំសាភៀង ចាប់តាំងពីពេលមានផ្លូវបេតុង ប្រជាជននៅភូមិ៤ ភូមិ៥ ភូមិដែលមានជនរួមជាតិខ្មែររស់នៅច្រើនបំផុតក្នុងឃុំ ឃើញថាមាមីងទិញម៉ូតូយ៉ាងច្រើន។ ហេតុដូច្នេះ ចំនួនអ្នកធេី្វដំណេីរទៅមកលើដងផ្លូវនេះច្រើនកុះករ។
ក្រៅពីការបង្កលក្ខណសម្បត្តិងាយស្រួលជូនជនរួមជាតិភាគតិច ពង្រីកសេដ្ឋកិច្ច លើកកម្ពស់គុណភាពជីវភាព គណៈកម្មាធិការបក្សនិងរដ្ឋអំណាចគ្រប់លំដាប់ថ្នាក់នៅតំបន់ជនរួមជាតិភាគតិចរស់នៅកុះករ ជានិច្ចកាលយកចិត្តទុកដាក់ លើកទឹកចិត្តគ្រួសារដែលជួបលំបាកដោយទង្វើជាក់ស្តែង។ លោកគីហ៊ីវថាញ់ អនុប្រធានគណៈជនជាតិខេត្តហូវយ៉ាង ឲ្យដឹង៖ “ប៉ុន្មានថ្ងៃបុណ្យប្រពៃណីរបស់ជនរួមជាតិខ្មែរ គណៈជនជាតិបានសហការជាមួយនឹងអង្គភាពថ្នាក់លើនិងអង្គភាពនានា លើភូមិសាស្រ្តខេត្ត អញ្ជើញទៅសួរសុខទុក្ខនិងជូនអំណោយដល់គ្រួសារគោលនយោបាយ អ្នកមានប្រជាប្រិយភាព គ្រួសារជនរួមជាតិភាគតិចក្រីក្រលើភូមិសាស្រ្តខេត្ត។ ជារៀងរាល់ឆ្នាំ នាឱកាសបុណ្យចូលឆ្នាំថ្មី គណៈជនជាតិខេត្ត រៀបចំក្រុមប្រតិភូអញ្ជើញទៅសួរសុខទុក្ខនិងជូនពរឆ្នាំថ្មីដល់ព្រះសង្ឃតាមវត្តអារាមខ្មែរក្នុងខេត្តចំនួន១៥វត្ត សមាគមសាមគ្គីព្រះសង្ឃស្នេហាជាតិខេត្ត សាលាមធ្យមសិក្សាចំណេះទូទៅជនជាតិអន្តេវាសិកចំនួន២លើភូមិសាស្រ្តខេត្ត សកលវិទ្យាល័យកឹងធើ មហាវិទ្យាល័យឱសថសាស្រ្តកឹងធើ មហាវិទ្យាល័យបម្រុងក្រុងហូជីមិញ មហាវិទ្យាល័យឱសថសាស្រ្តក្រុងហូជីមិញ និងនិស្សិតជនជាតិដែលកំពុងសិក្សានៅតាមសាលាដូចបានពោលខាងលើ ចាត់ចែងពិធីជួបជុំអំណរបុណ្យចូលឆ្នាំថ្មី ជូនអ្នកតំណាងទាំងឡាយ ព្រះសង្ឃ គណៈកម្មការវត្ត កម្មាភិបាលចូលនិវត្តន៍ គ្រួសារឋិតក្នុងក្របខណ្ឌគោលនយោបាយ អ្នកមានប្រជាប្រិយភាព។ល។ ទន្ទឹមនឹងនោះ រៀបចំពិនិត្យព្យាបាលជំងឺជូនមនុស្សចាស់ជាជនជាតិខ្មែរដោយឥតគិតថ្លៃ៕
ហាថាញ់-មុនី