19/03/2018 - 16:35

នគរ​បាល​ក្រុង​កឹង​ធើ​សម្ពោធ​និង​ដាក់​ឲ្យ​ប្រើ​ប្រាស់​ស្ពាន​ជន​បទ

នគរ​បាល​ក្រុង​កឹង​ធើ ទើប​ចាត់​ចែង​ពិ​ធី​សម្ពោធ​និង​ដាក់​ឲ្យ​ប្រើ​ប្រាស់​ស្ពាន​ជន​ប​ទ​ប្រ​ឡាយ​​A៩ (ភូ​មិ​៣ ឃុំ​ថើយ​ហឹង​ ស្រុក​កើ-​ដ)​។ អញ្ជើញ​ចូល​រួម​ក្នុង​ពិ​ធី​នេះ មាន​សមមិ​ត្ត​វរ​សេនីយ៍​ឯក ង្វៀន​វុា​ំ​ង​ធ្វឹង ស​មា​ជិក​គណៈ​កម្មា​ធិ​ការ​បក្ស​ក្រុង អ​នុ​លេ​ខា​គណៈ​កម្មា​ធិ​ការ​បក្ស​ នា​យក​រង​ន​គរ​បាល​ក្រុង​កឹង​ធើ និង​ជាស​មា​ជិក​ចង្អុល​ការ​កសាង​ជន​បទ​ថ្មី​ឃុំ​ថើយ​ហឹង​។

អ្នក​តំ​ណាង​ទាំង​ឡាយ​ចូល​រួម​ក្នុ​ង​ពិ​ធី​កាត់​ខ្សែ​បូ​សម្ពោធ​និង​ដាក់​ឲ្យ​ប្រើ​ប្រាស់​ស្ពាន​ជ​ន​បទ​។

ក្រោយ​​​ពី​​​ដំ​ណើរ​ការ​កសាង​រយៈ​ពេល​២​​ខែ  មក​ទល់​នឹង​ពេលនេះ ស្ពាន​ប្រ​ឡាយ A៩ ត្រូវ​បាន​កសាង​សម្រេច​រួច​រាល់​និង​ដាក់​ឲ្យ​ប្រើ​ប្រាស់​។ ការ​កសាង​ស្ពាន​ប្រ​ឡាយ A៩ សំ​​ដៅ​ជួយ​ប្រ​ជា​ជន​នៅ​​ទី​នេះ​ងាយ​ស្រួល​ក្នុង​ការ​ធ្វើ​ដំ​ណើរ​ទៅ​មក រួម​ចំ​ណែក​ជំ​រុញ​ការ​អភិ​វឌ្ឍ​សេដ្ឋ​កិច្ច​សង្គម​របស់​ភូមិ​ភាគ​។ នេះ​ជា​ស្ពាន​ទី​៥​ដែល​នគរ​បាល​ក្រុង កឹង​ធើ​ជំ​ហរ​ចលនា​ថ​វិ​កា​ក​សាង​លើ​ភូមិ​សាស្រ្ត​ឃុំ​ថើយ​ហឹង រួម​ចំ​ណែក​ជួយ​ភូមិ​ភាគ​ធ្វើ​ឲ្យ​សុក្រឹត​លក្ខ​ឋាន​នា​នា​និង​បាន​ទទួល​ស្គាល់​ជា​ឃុំ​ជន​បទ​ថ្មី​ក្នុង​ឆ្នាំ​២០១​៨​។ ស្ពាន​ត្រូវ​បាន​កសាង​ដោយ​បេ​តុង មាន​ប្រ​វែង​២៧​ម៉ែត្រ ទ​ទឹង​៣,១​ម៉ែត្រ ចំ​ណុះ​១,៥​តោន កម្ពស់​៣,៥​ម៉ែត្រ ល្វែង​កណ្តាល​ទំ​ហំ​៨​ម៉ែត្រ​។ ស​រុប​ថ​វិ​កា​កសាង​ចំ​នួន​២១០​លាន​ដុង។​ ប្រ​ភព​ថ​វិ​កាត្រូវ​បាន​ចលនា​រួម​វិ​ភាគ​ទាន​ពី​នគរ​បាល​ក្រុង​កឹ​ង​ធើ គណៈ​កម្មា​ធិ​ការ​ប្រ​ជា​ជន​ស្រុក​កើ-​ដ​ និង​សប្បុ​រស​ជន​រួម​កម្លាំង​ពល​កម្ម​របស់​ប្រ​ជា​ជន​នៅ​ភូមិ​ភាគ​។

 អ្នក​តំ​ណាង​ទាំ​ង​ឡាយ​ថត​រូប​អនុស្សាវ​រីយ៍​ជា​មួយ​នឹង​ថ្នាក់​ដឹ​កនាំ​ភូមិ​ភាគ​នៅ​ក្នុង​ពិ​ធី​ប្រ​

គល់​ស្ពាន​ជន​បទ​។

នៅ​ក្នុ​ង​ពិ​ធី​សម្ពោធ​ វ​រ​សេនី​យ៍​ឯក​ង្វៀន​វុាំ​ង​ធ្វឹង នា​យក​រង​នគរ​បាល​ក្រុង​កឹ​ង​ធើ ឲ្យ​ដឹង​៖ “ក​សាង​ស្ពាន​ជន​បទ​បម្រើ​ប្រ​ជា​សុ​ខុ​មាល​ភាព រួម​ចំ​ណែក​ជំ​រុញ​ការ​អភិ​វឌ្ឍ​លើ​គ្រប់​វិ​ស័យ​នៅ​ភូមិ​ភាគ ជំ​រុញល្បឿន​សម្រេច​រួច​រាល់​លក្ខ​ឋាន​កសាង​ជន​បទ​ថ្មី​"។ ទន្ទឹម​នឹង​នោះ ​សំ​ណូម​ពរ​គណៈ​កម្មា​ធិ​ការ​បក្ស គណៈ​កម្មា​ធិ​ការ​ប្រ​ជា​ជន​ឃុំ​ថើយ​ហឹង គប្បី​ពង្រីក​ឲ្យ​អស់​លទ្ធ​ភាព​នៃ​ស្ពាន​នេះ និង​ថែ​រក្សា​ជួស​ជុល​ដោយ​វិ​ធី​ល្អ​បំ​ផុត​៕

​យ៉ា​ត្វង​-ត្រឹង​លិន​(cantho.gov.vn)-មុនី 

ចែករំលែកអត្ថបទ