ទំពាំងបារាំង គឺជាដំណាំមួយប្រភេទមានតម្លៃសេដ្ឋកិច្ចខ្ពស់ និងមានភាពសមស្របជាមួយនឹងតំបន់ដីជាច្រើននៅខេត្តត្រាវិញ។
បងថាច់ម៉ិញកំពុងថែទាំទំពាំងបារាំង។
ទំពាំងបារាំងអាចប្រមូលផលយកទំពាំង បានជាបន្តប្រចាំឆ្នាំ (ចាប់ពីឆ្នាំទី១ឡើងទៅ ហើយមានវដ្តកាលអូសបន្លាយពី៣ដល់៤ឆ្នាំ)។ បច្ចុប្បន្ន ទម្រង់រូបភាពដាំទំពាំងបា រាំងត្រូវបានក្រុមហ៊ុនភាគហ៊ុនជីញ៉ឹកណុង (ខេត្តត្រាវិញ) សហការជាមួយការិយាល័យ កសិកម្មនិងអភិវឌ្ឍន៍ជនបទបណ្តាស្រុកកូវង៉ាង យ្វៀងហាយផ្សព្វផ្សាយអនុវត្ត។ លោកស្រី ត្រឿងធីហោងយ៉ាង តំណាងក្រុមហ៊ុនញ៉ឹកណុង ឲ្យដឹង៖ បច្ចុប្បន្ន ក្រុមហ៊ុនបានចុះកិច្ចសន្យាចងសម្ព័ន្ធដាំទំពាំងបារាំងជាមួយនឹងគ្រួសារប្រជាជនមួយចំនួននៅឃុំហ៊ីបហ្វា ឡុងសុើង (ស្រុកកូវង៉ាង) ឃុំដុងហាយ (ស្រុកយ្វៀងហាយ) ឃុំទ្រឿងឡុង ហ្វា (ក្រុងយ្វៀងហាយ) ដោយមានផ្ទៃដីដាំសរុប១,៩ហិកតា។ ក្រុមហ៊ុនចងសម្ព័ន្ធជា មួយនឹងកសិករ តាមបែបបទផ្គត់ផ្គង់កូនពូជ ដែលបានបណ្ដុះចាប់ពី២,៥ដល់៣ខែ ពិគ្រោះ ណែនាំបច្ចេកទេសដាំ ថែទាំនិងប្រមូលផល។ ផលិតផលដែលបានប្រមូលផលរួច ត្រូវបានក្រុមហ៊ុនកម្ម៉ងទិញទាំងអស់ជូនប្រជាជន។
មានគ្រួសារដាំទំពាំងបារាំងជាច្រើននៅភូមិទឹកជប់ ឃុំឡុងសុើង ស្រុកកូវង៉ាង បានឱ្យដឹង៖ ទម្រង់រូបភាពនេះ មានសង្ឃឹមច្រើនព្រមទាំងនាំមកនូវប្រសិទ្ធភាពសេដ្ឋកិច្ចខ្ពស់។ ក៏ប៉ុន្តែ បញ្ហាចងសម្ព័ន្ធច្រកចេញក៏ដូចជា សង្វាក់បច្ចេកទេសផ្ទេរជូនដល់អ្នកដាំគប្បីធានាឱ្យមានលក្ខណៈចងសម្ព័ន្ធលំនឹងនិងចីរភាព។ បើមិនដូច្នោះទេ ពេលអ្នកដាំទំ ពាំងបារាំងមានការរីកចម្រើន តែគ្មានច្រកនាំចេញឬការប៉ានស្មានទិន្នផលមិនដូចការណែ នាំរបស់ក្រុមហ៊ុនបានលើកឡើងទេ អ្នកដាំនឹងជួបហានិភ័យច្រើន ពីព្រោះថវិកាវិនិយោគទុនច្រើន បើប្រៀបនឹងដំណាំផ្សេងៗ (ទុនវិនិយោគប្រមាណពី២០ដល់២៥លានដុង/កុង)។ បងថាច់ម៉ិញ នៅភូមិទឹកជប់ ឃុំឡុងសុើង ស្រុកកូវង៉ាងបានឱ្យដឹងថា៖ “ ខ្ញុំបានយកដី៣.០០០ម៉ែត្រការេដែលធ្លាប់ដាំដំណាំរួមផ្សំ បង្វែរមកដាំទំពាំងបារាំង អាស្រ័យ ការិយាល័យកសិកម្ម និងអភិវឌ្ឍន៍ជនបទនិងក្រុមហ៊ុនញ៉ឹកណុង ផ្សព្វផ្សាយអនុវត្ត។ សរុបដើមពូជចំនួន៦.០០០ដើម តម្លៃដើមពូជ៧.០០០ដុង/ដើម តែត្រូវបានស្រុកជំនួយទាំង១០០% និងបានក្រុមហ៊ុនជំនួយ៣០%ថវិកាទិញជីនិងថ្នាំការពាររុក្ខជាតិ។ ដោយឡែកថវិកាដែលគ្រួសារត្រូវចំណាយក្នុងរយៈពេលដាំជិត២ខែ ( ប្រាក់ចំណាយជួលលើកថ្នាល និងពលករដាំ។ល។) ជិត៧លានដុង។ តាមភាគីខាងក្រុមហ៊ុនក្រោយរយៈពេលដាំពី៤ដល់៦ខែ អាចនឹងចាប់ផ្តើមប្រមូលផល។ រយៈកាលផ្តល់ទិន្នលំនឹងគឺចាប់ពី១ដល់២ឆ្នាំ ក្រោយពីដាំ (ប្រមូលមួយថ្ងៃមធ្យមភាគបាន១០គីឡូក្រាម ហើយអាចប្រមូលផលបានជារៀងរាល់ថ្ងៃ) តម្លៃកម្ម៉ងទិញ៥០.០០០ដុង/គីឡូក្រាម”។
បងថាច់ថន ក៏នៅភូមិទឹកជប់ បានឲ្យដឹង៖ ជាមួយនឹងទិន្នផលដូចដែលក្រុមហ៊ុន បានលើកឡើង គិតជាមធ្យមភាគក្នុងមួយកុង អ្នកដាំទំពាំងបារាំងអាចរកបានប្រាក់ចំណូលពី១២ដល់១៥លានដុងក្នុងមួយខែ។ បើប្រៀបជាមួយនឹងដំណាំផ្សេងៗ ឃើញថា ទំពាំងបារាំងនាំមកនូវប្រសិទ្ធភាពខ្ពស់ជាងពី៤ដល់៥ដង៕
ម៉ាល័យ-សុផន