19/03/2018 - 16:35

គំនិតបង្កើតអាជីព ច្នៃប្រតិដ្ឋក្នុងយុវជនជនបទ

​មជ្ឈិម​សម្ព័ន្ធ​យុវ​ជន​កុម្មុយ​និស្ត​ហូ​ជី​មិញ ទើប​ចាត់​តាំង​បំ​ផុស​ចលនា ពិ​ធី​ប្រ​ឡង​៖ “គំ​និត​បង្កើត​អា​ជី​ព​ច្នៃ​ប្រតិដ្ឋ​ក្នុង​យុវ​ជន​ជន​បទ​លើក​ទី​១​”។ នេះ​ជា​ស​កម្ម​ភាព​ជាក់​ស្តែង សំ​ដៅ​កសាង​ប្រព័​ន្ធ​ជីវ​ស្ថាន​បង្កើត​អា​ជីព​ក្នុង​វិ​ស័យ​ក​សិ​កម្ម​ សម្តែង​ឡើង​នូវ​តួ​នា​ទី​របស់​យុវ​ជន ឆ្ពោះ​ទៅ​រក​កា​រ​កែ​ប្រែ​រចនា​សម្ព័ន្ធ​ផ្នែក​ខាង​ក​សិ​កម្ម​។​

ទិដ្ឋ​ភាព​នៃ​ពិ​ធី​បំ​ផុស​ចលនា​។

មុខ​សញ្ញា​នៃ​ពិ​ធី​ប្រ​ឡង​” គំ​និត​បង្កើត​អា​ជី​ពច្នៃ​ប្រ​តិដ្ឋ​ក្នុង​យុវ​ជន​ជន​បទ​លើក​ទី​១” នោះ​គឺ​ស​មា​ជិក​សម្ព័ន្ធ​យុវ​ជន​ដែល​មាន​គំ​និត គម្រោង​បង្កើត​អា​ជីព​ក្នុង​វិ​ស័យ​ក​សិ​កម្ម ផ្តុំ​ទៅ​លើ​គោល​គំ​និត គម្រោង​ផ​លិត​កម្ម ធ្វើ​អា​ជីវ​កម្ម​ក្នុង​វិ​ស័យ​ក​សិ​កម្ម បច្ចេក​វិជ្ជា​ខ្ពស់​ថែ​រក្សា​ ច្នៃ​សេ​វា​កម្ម​ និង​បណ្តាត​ក្ក​កម្ម​ដែល​អាច​អនុ​វត្ត​បាន​ក្នុង​វិ​ស័យ​ក​សិ​កម្ម​។ ពិ​ធី​ប្រ​ឡង​ប្រ​ព្រឹត្ត​ឡើង ចាប់​ពី​ខែ​មិ​នា​ដល់​ខែ​កញ្ញា ឆ្នាំ​២០១៨ រួម​មាន​៣​រង្វង់​ប្រ​ឡង​៖ រង្វង់​ដំ​បូង​ រង្វង់​កណ្ដាល និង​រង្វង់​ផ្ដាច់​ព្រ័ត្រ​។ ផ្នែក​ខាង​រចនា​រង្វាន់​រួម​មាន​៖ រង្វាន់​លេខ ១​មួយ​រង្វាន់​លេខ​២​ពី​រ​​ រង្វាន់​លេខ៣បី រង្វាន់​និង​រង្វាន់​លើក​ទឹក​ចិត្ត​៤ រង្វាន់​ដោយ​កម្រិត​ឧបត្ថម្ភ​គាំ​ទ្រ​នូវ​គោល​គំ​និត គម្រោង​ដែល​ឈ្នះ​រង្វាន់ គិត​ជា​តម្លៃ​ទឹក​ប្រាក់​ជាង​៣​ពាន់​លាន​ដុង​ ព្រម​ទាំង​ឱ​កាស​បាន​ជួប​ផ្ទាល់​ជា​មួយ​អា​ជីវ​កម្ម និង​អ្នក​វិនិ​យោគ​ទុន​ដ៏​ឆ្នើម​ៗ​ទាំង​ឡាយ​ក្នុង​វិ​ស័យ​ក​សិ​កម្ម​។

ពិ​ធី​ប្រ​ឡង​” គំ​និត​បង្កើត​អា​ជី​ព​ច្នៃ​ប្រ​តិដ្ឋ​ក្នុង​យុវ​ជន​ជន​បទ​លើក​ទី​១ ”សំ​ដៅ​រួម​ចំ​ណែក​គាំ​ទ្រ លើក​ទឹក​ចិត្ត តម្រង់​ទិស​និង​ប្រុង​ប្រៀប​ស្មារ​តី បង្កើត​អា​ជីព បង្កើត​របរ​ចូល​រួម អភិ​វឌ្ឍ​សេដ្ឋ​កិច្ច​តំ​បន់​ជន​បទ​របស់​យុវ​ជន បង្ក​បង្កើត​បរិ​ស្ថាន​ងាយ​ស្រួល ដើម្បី​ជំ​រុញ​គាំ​ទ្រ​យុវ​ជន​ជន​បទ​ក្នុង​ដំ​ណាក់​កាល​បង្កើត​អា​ជីព​ការ​ផ្លាស់​ថ្មី​និង​ច្នៃ​ប្រ​តិដ្ឋ​៕

                        ​​​​​​​​​​​​​​​​​​​​​​​​​​      យោង​តាម​ ៖TTXVN- ប្រែ ៖ សុផន ​ 

ចែករំលែកអត្ថបទ