12/03/2018 - 16:18

យុវ​​ជន​កឹង​ធើ១​.៤៨៥​នាក់​ចេញ​ដំ​ណើរ​ចូល​បម្រើ​ជួរ​ទ័ព

គ​ណៈ​កម្មា​ធិ​ការ​បក្ស រដ្ឋ​អំ​ណាច​រណសិរ្ស អង្គ​ការ​ម​ហា​ជន និង​ក្រុម​ប្រឹក្សា​ភារ​កិច្ច​យោ​ធា​គ្រប់​លំ​ដាប់​ថ្នាក់​ក្នុង​ក្រុង​កឹ​ង​ធើ ទើប​រៀប​ចំ​យ៉ាង​ម​ហោ​ឡា​រិក ពិ​ធី​ប្រ​គល់​ជូន​យោ​ធា និង​បញ្ជូន​យោ​ធិន​ថ្មី​១៤៨៥​នាក់​ ដែល​ជា​កុល​បុត្ត​ឆ្នើម​របស់​ក្រុង​ចូលបម្រើ​ភារ​កិច្ច​កសាង​និង​ការ​ពារ​មាតុ​ភូមិ​។ ស្រប​ឱ​កាស​នេះ​ដែរ គ្រួ​សារ​ដែល​មាន​ស្នា​ដៃ​គំ​រូ ក្នុង​ការ​អនុ​វត្ត​ច្បាប់​ភារ​កិច្ច​យោ​ធា​ឆ្នាំ​​២០១៧ ត្រូវ​បាន​ស្ងើច​សរ​សើរ​និង​ជូន​រង្វាន់​។
 

  ​សម​មិត្ត​ផាម​វុាំង​ហ៊េវ អនុ​លេខា​ប្រ​ចាំ​ការ​នៃ​គណៈ​កម្មា​ធិ​ការ​បក្ស​ក្រុង ប្រ​ធាន​ក្រុមប្រឹក្សា​ប្រ​ជា​ជន​ក្រុង​ ចូល​រួម​ពិ​ធី​ប្រ​គល់​និង​ជូន​ដំ​ណើរ​យោ​ធា​ខណ្ឌ​និញ​កេវ​។

  ​សម​មិត្ត​ផាង​ធី​ហុង​ញ៉ុង សមា​ជិក​អចិន្ត្រៃយ៍​នៃ​គណៈ​កម្មា​ធិ​ការ​បក្ស​ក្រុង ប្រ​ធាន​គណៈ​កម្មា​ធិ​ការ​រណសិរ្ស​មាតុ​ភូមិ​វៀត​ណាម​ក្រុង​កឹង​ធើ ជូន​បាច់​ផ្កា​ដល់​យោ​ធិន​ថ្មី ខណ្ឌ​បិញ​ធ្វី​។

 ​   សម​មិត្ត​​ត្រឹង​​ក្វឹ​ក​​ត្រុ​ង លេ​​​ខា​​គណៈ​​កម្មា​​​ធិ​​ការ​​បក្ស​​ក្រុង និង​​សម​មិត្ត​​​វ៉​​ថាញ់​​ថុង ប្រ​​ធាន​គណៈ​​កម្មា​​ធិ​​ការ​​​ប្រ​​ជា​​ជន​​ក្រុង ជូន​​បណ្ណ​​សរ​​សើរ​​របស់​​គណៈ​​កម្មា​​​ធិ​​កា​រ​​ប្រ​​ជា​​ជន​​ក្រុង​ដល់​​គ្រួ​​សារ​​​គំ​​រូ​​ក្នុង​​ការ​​ងារ​​ជម្រើស​​ទ័ព​​ឆ្នាំ​​២០១​៧ នៅ​​​ស្រុក​​វិញ​​ថាញ់​​។

តាម​​​ប្រ​សាសន៍​លោក​វរសេនីយ៍​ឯក ង្វៀន​ត្វឹង​ខាញ់ ស​មា​ជិក​អចិន្ត្រៃយ៍​នៃ​គណៈ​កម្មា​ធិ​ការ​បក្ស​ក្រុង​ មេ​បញ្ជាការ​យោ​ធា​ក្រុង អ​នុ​ប្រ​ធាន​​ប្រ​ចាំ​ការ​នៃ​ក្រុម​ប្រឹ​ក្សា ភារ​កិច្ច​យោ​ធា​ក្រុង​ ឆ្នាំ​នេះ​យោ​ធិន​ថ្មី​មាន​កម្រិត​វិជ្ជា​ជំ​នាញ​បច្ចេក​ទេស​សម្រេច​២៥,១២​% កើន​២,៦៥​% ​ធៀប​នឹង​ឆ្នាំ​២០១៧​។ ក្នុង​ចំ​ណោម​យោ​ធិន​ថ្មី​១.២៥០​នាក់ ដែល​ប្រ​គល់​ជូន​អង្គ​ភាព​ចំ​ណុះ​ក្រ​សួង​ការ​ពារ​ប្រ​ទេស មាន​យោ​ធិន​៣៣១​នាក់ មាន​កម្រិត​វិជ្ជា​ជំ​នាញ​បច្ចេក​ទេស​ បក្ខ​ជន​៧​នា​​ក់ កម្មា​ភិ​បាល អ្នក​រដ្ឋ​ការ​៤​នាក់​។ល។ រយៈ​ពេល​កន្លង​ គណៈ កម្មា​ធិ​ការ​បក្ស ​រដ្ឋ​អំណា​ច និង​ក្រុម​ប្រឹក្សា​ភារ​កិច្ច​យោ​ធា​គ្រប់​លំ​ដាប់​ថ្នាក់​បាន​ដឹក​នាំ ចង្អុល​ការ​ រៀប​ចំ​ផ្សព្វ​ផ្សាយ​អនុ​វត្ត​យ៉ាង​ហ្មត់ចត់​ការ​ជម្រើស​អំ​ពាវ​នាវ​ពល​រដ្ឋ​ចូល​បម្រើ ជួរ​ទ័ព​សម​ស្រប​តាម​សេចក្ដី​កំ​ណត់ ដោយ​បើក​ចំ​ហ​ប្រ​ជា​ធិប​តេយ្យ​។ល។ ការ​ងារ​ធ្វើ​សេ​នា​​​ធិ​ការ សហ​ការ​រួម​គ្នា​រវាង​ស្ថា​ប័ន គណៈ​ ផ្នែក​ ភូមិ​ភាគ​សំ​ដៅ​ធា​នា​យ៉ាង​​មុត​មាំ ត្រឹម​ត្រូវ​តាម​តួ​នា​ទី​ភារ​កិច្ច​។ ក្រុម​ប្រឹក្សា ភារ​កិច្ច​យោ​ធា​ខណ្ឌ ស្រុក គប្បី​យក​ចិត្ត​ទុក​ដាក់​ឲ្យ​បាន​ល្អ​ដល់​យុវ​ជន​ជាប់​ជម្រើស​ភារ​កិច្ច​យោ​ធា ដូច​ជាៈ ជូន​អំ​ណោយ​ដល់​យោ​ធិន​ថ្មី​ចេញ​ដំ​ណើរ​ចូល​បម្រើ​ជួរ​ទ័ព ក្នុង​ម្នាក់​ៗ​មួយ​ចំ​ណែក គិត​ជា​ទឹក​ប្រាក់​ពី​៣០០.០០០-៥០០.០០០​ដុង និង​ថវិ​កា​ម្នាក់​ៗ ពី​១-១,៥​លាន​ដុង​; ឃុំ​ អនុ​​សង្កាត់​មួ​យ​ចំនួន​ ជូន​អំ​ណោយ​យោ​ធិន​ថ្មី​ម្នាក់​ៗ​ថ​វិ​កា​ពី​១​-៣​លាន​ដុង​៕​

          

                ក្រុម​អ្នក​យក​ព័ត៌​មាន​-ពេជ្រ​សឿន

ចែករំលែកអត្ថបទ