តាមប្រសាសន៍លោកសុើងហ្វាងយ៉ី ប្រធានការិយាល័យជនជាតិក្រុងប៊ិញមិញ ខេត្តវិញឡុង ជាភូមិសាស្រ្ត ដែលមានជនជាតិភាគតិចរស់នៅច្រើនកុះករតែងបានទទួលស្គាល់ឧត្តានកម្មកម្រិតបឋមសិក្សា អនុវិទ្យាល័យនិងបន្តឧត្តានកម្មអប់រំវិទ្យាល័យ។
សាលាបឋមសិក្សាកុងលីបានកសាងរឹងមាំ។
នៅក្រុងប៊ិញមិញ បណ្ដាគោលនយោបាយលើកស្ទួយប្រជាបញ្ញា អភិវឌ្ឍប្រភពធនធានមនុស្សរបស់បក្ស រដ្ឋ បានជនជាតិភាគតិចសកម្មចូលរួមគាំទ្រ រៀងរាល់ឆ្នាំ តែងមានសិស្សានុសិស្សជាជនរួមជាតិខ្មែរប្រឡងចូលសាលាជនជាតិអន្តេវាសិក ខេត្តវិញឡុង។ បច្ចុប្បន្ន ទូទាំងក្រុងមានប្អូនៗសិក្សារៀនសូត្រប្រ មាណ៣០រូបនៅ៣ថ្នាក់ក្នុងសាលាជនជាតិអន្តេវាសិកខេត្តវិញឡុងនិងមានសិក្ខាកម្ម និស្សិតកំពុងសិក្សាថ្នាក់មធ្យមសិក្សា អនុមហាវិទ្យាល័យ មហាវិទ្យាល័យនៅក្នុងនិងក្រៅខេត្តចំនួន១៨រូប។ លោកយ៉ី ឲ្យដឹង៖ “ដើម្បីទទួលបានសមិទ្ធផលនេះ គឺភូមិភាគតែងអនុវត្តល្អនូវការងារផ្សព្វផ្សាយ ម៉្លោះហើយស្មារតីភ្ញាក់រលឹកក្នុងការសិក្សារៀនសូត្ររបស់ប្រជាជនតែងបានលើកកម្ពស់។ គោលនយោបាយកាត់បន្ថយប្រាក់សាលាចំពោះប្អូនៗសិស្សានុសិស្សនិស្សិតឋិតក្នុងគ្រួសារក្រីក្រ ជិតក្រតែងបានផ្សព្វផ្សាយអនុវត្តទាន់ ពេលបានជំរុញទឹកចិត្តនិងស្មារតី ប្អូនៗខិតខំរៀនសូត្រ។ ទន្ទឹមនឹងនោះ គឺការចូលរួមរបស់អង្គការមហាជននានានៅភូមិភាគ ដូចជា៖ សមាគមជំរុញការសិក្សា សមាគមកសិករ សមាគមនារី សម្ព័ន្ធយុវជន។ល។ បានចូលរួមចលនាសប្បុរសជនឧបត្ថម្ភអាហារូបករណ៍ សិក្ខូបករណ៍ កង់ជូនដល់ប្អូនៗសិស្សានុសិស្ស”។
ច្រើនឆ្នាំកន្លង ក្រុងតែងអនុវត្តល្អនូវការងារចលនាសិស្សានុសិស្សចូលរៀន។ ទូទាំងក្រុងមានប្អូនៗ សិស្សានុសិស្សជាជនជាតិភាគតិចសិក្សារៀនសូត្រតាំងពីសាលា មត្តេយ្យរហូតដល់វិទ្យាល័យជិត៩០០រូប។ ដើម្បីអនុវត្តល្អនូវការងារនេះ ប្រព័ន្ធសាលារៀននៅលើភូមិសាស្រ្តបានវិនិយោគទុនកសាងថ្មី និងបង្កើនកម្រិតតាមទិសដៅរឹងមាំ។ លោកស្រីង្វៀនធីថា អនុប្រធានគណៈកម្មាធិការប្រជាជនឃុំដុងប៊ិញ ឲ្យដឹង៖ “ សាលារៀននិងដំណាក់សុខាភិបាល គឺជាផ្នែកសំណង់ដែលឃុំអាទិភាពក្នុងផែនការវិនិយោគទុនកសាងជនបទថ្មីរបស់ឃុំ។ ហេតុនេះ សាលារៀនដែលឃុំគ្រប់គ្រងបច្ចុប្បន្ន ជាសារវន្ត បានឆ្លើយតបនឹងតម្រូវការសិក្សារៀនសូត្ររបស់ប្អូនៗសិស្សានុសិស្ស”។ សាលារៀននៅលើភូមិសាស្រ្តដែលមានជនជាតិភាគតិច រស់នៅច្រើនកុះករជាជំហានៗបានកសាងសម្រេចបទដ្ឋានជាតិ។ អ្នកគ្រូសុើងធីង៉ុកហ៊ីវ នាយិកាសាលា បឋមសិក្សាធ្វឹងអាងC ឲ្យដឹង៖ “សាលារៀនទើបតែបានទទួលស្គាល់ជាសាលាសម្រេចបទដ្ឋានជាតិ ម៉្លោះហើយអាណាព្យាបាលសិស្សមានសេចក្ដីរីករាយពីព្រោះកូនរបស់ពួកគាត់បានសិក្សារៀនសូត្រក្នុងបរិស្ថានអប់រំល្អ។ គ្រូបង្រៀនក៏មានលក្ខណសម្បត្តិងាយ ស្រួលក្នុងការអនុវត្តន៍វិធីសាស្រ្តបង្ហាត់បង្រៀនថ្មី”៕
ហាថាញ់-ទីទុយ