ពិធីចុចគន្លឹះ (បុសតុង) ផ្ដើមដំណើរការសាងសង់។
ក្រុមហ៊ុនភាគហ៊ុន Super Wind Energy កុងលី សុកត្រាំង ទើបរៀបចំពិធីផ្ដើមដំណើរការសាងសង់គម្រោងរោងចក្រវាយោអគ្គិសនី កុងលីសុកត្រាំង ដំណាក់កាល១ នៅឃុំឡាយ ហ្វា ទីរួមខេត្តវិញចូវ។ រោងចក្រវាយោអគ្គិសនី កុងលីសុកត្រាំង មានកម្លាំង៩៨MW ត្រូវបានវិនិយោគទុនសាងសង់៣ដំណាក់កាល៖ ដំណាក់កាលទី១មានកម្លាំង៣០MW ដំណាក់កាលទី២ មានកម្លាំង៣០MW និងដំណាក់កាលទី៣មានកម្លាំង៣៨MW។ គម្រោងមានទុនវិនិយោគសរុប៥.៣៩២ពាន់លានដុង ក្នុងនោះ ដំណាក់កាលទី១គឺ១.៦៨៣ពាន់លានដុង។ គម្រោងមានតម្រូវការប្រើប្រាស់ផ្ទៃដី២.៤៨៩ហិកតា ដំណាក់កាលទី១គឺ៣៧០ហិកតា។ ល្បឿនអនុវត្តគម្រោងក្នុងដំណាក់កាលទី១គឺ៣៦ខែ។
តាមប្រសាសន៍លោកត្រឹងវុាំងចៀង ប្រធានគណៈកម្មាធិការប្រជាជនខេត្តសុកត្រាំង រោងចក្រវាយោអគ្គិសនី កុងលី សុកត្រាំង នៅពេលដាក់ឲ្យប្រើប្រាស់ នឹងរួមចំណែកជំរុញការអភិវឌ្ឍខាងវិស័យឋាមពលបង្កើតឡើងវិញ ក្នុងប្រភពឋាមពលវាយោនៅវៀតណាមនិយាយរួម និងនៅខេត្តសុកត្រាំងនិយាយដោយឡែក៕
លីធាន-ទីទុយ