សង្កាត់៩ ជាតំបន់ជាយក្រុងរបស់ក្រុងត្រាវិញ ខេត្តត្រាវិញ មានជនរួមជាតិខ្មែររស់នៅស្រូបអត្រា៥៩,៩%។ អាស្រ័យភូមិភាគបានផ្សព្វផ្សាយ និងអនុវត្តនូវគោលនយោបាយសម្រាប់ជនរួមជាតិប្រកបដោយប្រសិទ្ធភាព ព្រមជាមួយនោះ មាមីងមានឆន្ទៈឈានឡើងធ្វើមានធ្វើបានដោយខ្លួនឯងសមហេតុសមផល ម្ល៉ោះហើយជីវភាពសម្ភារៈ ស្មារតីរបស់មាមីងនៅទីនេះពីមួយថ្ងៃទៅមួយថ្ងៃកាន់តែល្អប្រសើរឡើង។
លោកថាច់ចៀង កំពុងឲ្យស្មៅគោស៊ី។
គណៈកម្មាធិការបក្ស គណៈកម្មាធិការប្រជាជនសង្កាត់៩ បានចង្អុលការអនុវត្តព្រមៗគ្នានូវវិធានការបំបាត់ភាពអត់ឃ្លានកាត់បន្ថយភាពក្រីក្រក្នុងតំបន់ជនរួមជាតិខ្មែរ។ ឆ្លងតាមរយៈនោះ កសិករភូមិភាគបានអនុវត្តការបង្វែររចនាសម្ព័ន្ធពូជដំណាំ សត្វចិញ្ចឹមសមស្របនឹងតំបន់នីមួយៗ គួបផ្សំនឹងអនុវត្តវិទ្យាសាស្រ្តបច្ចេកទេស ដើម្បីបង្កើនទិន្នផល និងគុណភាពកសិផលបង្កើនការងារជំរុញកសិកម្ម នេសាទកម្ម មានដូច៖ ណែនាំប្រពលវប្បកម្មបង្កើនរដូវផ្គត់ផ្គង់ពូជថ្មីទិន្នផលខ្ពស់ ជំនួយអភិវឌ្ឍទម្រង់រូបភាពសេដ្ឋកិច្ចកសិដ្ឋានសេដ្ឋកិច្ច ចម្ការជូនមាមីងខ្មែរ។ អាស្រ័យហេតុនោះ ក្នុងជនរួមជាតិខ្មែរពីមួយថ្ងៃទៅមួយថ្ងៃកាន់តែមានកសិករផលិតពូកែ មានគ្រួសារជាច្រើនបានចាកផុតពីភាពក្រីក្រ ឈានឡើង ធ្វើមានធ្វើបានដោយសមហេតុសមផល។
លោកថាច់ចៀង នៅអនុសង្កាត់៥ ជាគ្រួសារមួយក្នុងចំណោមគ្រួសារខិតខំរកស៊ី ឲ្យដឹង៖ “កាលខ្ញុំរៀបការ រួចជីវភាពជួបលំបាកគ្រប់បែបយ៉ាង ពីព្រោះប្រាក់ចំណូលពីធ្វើស្រែ ៤កុងមិនគ្រប់គ្រាន់ចិញ្ចឹមគ្រួសារ។ ក្រោយមកខ្ញុំជួលដីធ្វើស្រែបន្ថែម ព្រមទាំងបុលទុនពីធនាគារគោលនយោបាយសង្គម ដើម្បីសង់ទ្រុងជ្រូក ក្រោលគោ និងដាំបន្លែបង្ការ។ ផ្ដើមពីនោះ ខ្ញុំតែងប្រិតសំចៃបន្តិចម្តងៗរៀងរាល់ឆ្នាំ រួចបើកទម្រង់រូបភាពផលិតកម្ម ចិញ្ចឹមសត្វបន្ថែម។ លុះដល់ឆ្នាំ២០១៥ ខ្ញុំបានវិនិយោគទុនទិញត្រាក់ទ័រ ម៉ាស៊ីនជ្រួយដី ដើម្បីស៊ីឈ្នួលភ្ជួររាស់ជូនមាមីងនៅទីនេះ ក៏ដូចជានៅតំបន់ជិតខាង។ មកទល់ពេលនេះ ជីវភាពគ្រួសារខ្ញុំបានលើកស្ទួយយ៉ាងប្រចក្ស ដោយមានដីស្រែ២៥កុង និងគោមេ៩ក្បាល”។ គ្រួសារលោកចៀង រកបានប្រាក់ចំណូលពីចិញ្ចឹមគោ ធ្វើស្រែ ដាំដំណាំរួមផ្សំ ក្រោយពីទូទាត់រួចនៅចំណេញជាង៨០លានដុង/ឆ្នាំ។ អាស្រ័យមានចរិតចូលចិត្តរៀនសូត្រ និងហ៊ានអនុវត្តវិទ្យាសាស្រ្តបច្ចេក ទេសក្នុងការចិញ្ចឹមសត្វ ម្ល៉ោះហើយទម្រង់រូបភាពសេដ្ឋកិច្ចរបស់លោកចៀង តែងសម្រេចប្រសិទ្ធភាពគ្រាន់បើ។ ក្រៅពីធ្វើសេដ្ឋកិច្ចពូកែ លោកថែមទាំងអស់ពីចិត្តចូលរួមរាល់ចលនារបស់ភូមិភាគទៀតផង។ បច្ចុប្បន្ន លោកថាច់ចៀង ជាលេខាសាខាបក្ស នឹងជាប្រធានអនុសង្កាត់៥។
អ្នកស្រីត្រឹងធីហុងតៀង អនុប្រធានគណៈកម្មាធិការប្រជាជនសង្កាត់៩ ឲ្យដឹង៖ “ក្រៅពីពង្រីកនូវលទ្ធផលដែលសម្រេចបានក្នុងរយៈពេលកន្លង សង្តត់៩បន្តការអនុវត្តបានល្អនូវគោលនយោបាយអាទិភាពរបស់រដ្ឋសម្រាប់ជនជាតិភាគតិច ដើម្បីលើកកម្ពស់គុណភាពរស់នៅរបស់ជនរួមជាតិលើភូមិសាស្រ្តជាងទៀត”៕
សឺនម៉ាល័យ-វិមាន