សមាគមសហព័ន្ធនារីវៀតណាម មជ្ឈិមសហការជាមួយសមាគមសហព័ន្ធនារីខេត្តសុកត្រាំង រៀបចំពិធីជូនអាហារូបករណ៍ “មូលនិធិបន្តការសិក្សា” ដល់ប្អូនៗមានស្ថានភាពលំបាកនៅលើភូមិសាស្រ្តខេត្ត។ អាហារូបករណ៍មានចំនួន២០ចំណែក ក្នុងមួយចំណែកៗគិតជាទឹកប្រាក់១លានដុង ជូនប្អូនៗមានស្ថានភាពលំបាក ចំណុះស្រុកចំនួនពីរគឺត្រឹងដេនិងម៉ីស្វៀង។
តំណាងសមាគមសហព័ន្ធនារីវៀតណាម មជ្ឈិមជូនអំណោយដល់ប្អូនៗ
សិស្សានុ សិស្សលើភូមិសាស្រ្តឃុំវិញហ៊ីប ទីរួមខេត្តវិញចូវ។
មុននោះ សមាគមសហព័ន្ធនារីវៀតណាម មជ្ឈិមសហការជាមួយសមាគមសហព័ន្ធ នារីខេត្តសុកត្រាំង អញ្ជើញទៅសួរសុខទុក្ខ និងជូនអំណោយដល់អ្នកម្ដាយរៀតណាម វីរភាព គ្រួសារគោលនយោបាយចំនួន៨ចំណែក ក្នុងមួយចំណែកៗគិតជាទឹកប្រាក់ ១លានដុង; ជូនអាហារូបករណ៍”មូលនិធិបន្តការសិក្សា” ចំពោះប្អូនៗមានស្ថានភាព លំបាកនៅលើភូមិសាស្រ្តឃុំវិញហ៊ីប ទីរួមខេត្តវិញចូវចំនួន១០ចំណែក គិតជាទឹកប្រាក់១លានដុង/ចំណែក; អញ្ជើញទៅសួរសុខទុក្ខនិងជូនអំណោយប៉ុស្តិ៍ការពារព្រំដែនវិញហាយ (នៅលើភូមិសាស្រ្តទីរួម ខេត្តវិញចូវ)។
នៅកន្លែងទៅដល់តំណាងក្រុមប្រតិភូ កម្មាភិបាលរបស់សមាគមសហព័ន្ធនារីវៀតណាមមជ្ឈិមបានសាកសួរសុខទុក្ខយ៉ាងកក់ក្ដៅជាទីបំផុតដល់អ្នកម្ដាយវៀតណាមវីរភាព គ្រួសារគោលនយោបាយ យុទ្ធជនប៉ុស្តិ៍ការពារព្រំដែនវិញហាយ និងប្អូនៗសិស្សានុសិស្ស។ ទន្ទឹមនឹងនោះ នាឱកាសបុណ្យចូលឆ្នាំតេតប្រពៃណីជិតមកដល់ក្រុមប្រតិភូក៏បានផ្ញើបិយវាចាប្រសិទ្ធពរឆ្នាំថ្មី២០១៨ផងដែរ៕
ត្រឿងផល-ទីទុយ