30/01/2018 - 10:11

ចលនាទឹកប្រាក់ជាង១៣ពាន់លានដុង សម្រាប់ឧបត្ថម្ភគ្រួសារក្រីក្រ

សមាគមសាមគ្គីព្រះសង្ឃស្នេហាជាតិខេត្តត្រាវិញ ទើបរៀបចំសន្និបាតលើកទី៤ អាណត្តិ​កាល​២០១៣​-២០១៨ សំ​ដៅ​បូក​ស​រុប វាយ​តម្លៃ​សក​ម្ម​ភាព​ឆ្នាំ​២០១៧ និង​ផ្សព្វ​ផ្សាយ​កម្ម​វិ​ធី​បំ​​ពេញ​ការ​ងារ​ឆ្នាំ​​២០១៨​។
 

ទិដ្ឋ​ភាព​អង្គ​សន្និ​បាត​។

ឆ្នាំ​ទៅ​មិញ ព្រះ​តេជ​ព្រះ​គុណ​គ្រប់​ព្រះ​អង្គ​ក្នុង​គណៈ​ប្រតិ​បត្តិ​ការ​សមា​គម មួយ​អន្លើ​ដោយ​ព្រះ​ចៅ​អធិ​ការ​និង​គណៈ​កម្ម​ការ​វត្ត​ខ្មែរ​នានា​ បាន​ផ្សព្វ​ផ្សាយ​នូវ​គោល​ការណ៍ គោល​ន​យោ​បាយ​របស់​បក្ស​និង​ច្បាប់​របស់​រដ្ឋ បាន​ចំ​នួន​២.១៦៨​លើក ដោយ​មាន​ព្រះ​សង្ឃ​និង​ពុទ្ធ​បរិ​ស័ទ​ចូល​រួម​ជាង​២៤.៦០០​អង្គ​និង​រូប​។ ចលនា​ពុទ្ធ​បរិ​ស័ទ​អនុ​វត្ត​បាន​ល្អនូ​​វ​ការ​ចលនា “ទូ​ទាំង​ប្រ​ជា​ជន​សាម​គ្គី​កសាង​ជីវ​ភាព​វប្ប​ធម៌​នៅ​មណ្ឌល​តាំ​ង​ទី​លំ​នៅ​” ផ្សារ​ភ្ជាប់​នឹង​ចលនា​កសាង​ជន​បទ​ថ្មី​។ វ​ត្ត​នា​នា​ក្នុង​ខេត្ត​បាន​រៀប​ចំ​បើក​បង្រៀន​អក្សរ​ខ្មែរ ចាប់​ពី​ថ្នាក់​ទី​១​ដល់​ថ្នាក់​ទី​៥​ចំ​នួន​៦៩​៣​បន្ទប់ បង្រៀន​ភា​សា​បា​លី​-ខ្មែរ​ ចំ​នួន​១៤៧​​ប​ន្ទប់​។ល។ គណៈ​ប្រតិ​បត្តិ​ការ​សមា​គម​សាមគ្គី​ព្រះ​សង្ឃ​ស្នេ​ហា​ជាតិ​គ្រប់​លំ​ដាប់​ថ្នាក់​ក្នុង​ខេត្ត ចលនា​បាន​ទឹក​ប្រាក់​ជាង​១៣​ពាន់​លាន​ដុង​សំ​ដៅ​ឧបត្ថម្ភ​ដល់​គ្រួ​សារ​ខ្មែរ​ក្រី​ក្រ​។ល។

រយៈ​ពេល​ខាង​មុខ គណៈ​ប្រតិ​បត្តិ​ការ​សមា​គម​សាមគ្គី​ព្រះ​សង្ឃ​ស្នេ​ហា​ជាតិ​ខេត្ត​ត្រា​វិញ​ នឹង​បន្ត​ស​កម្ម​ភាព​សង្គម​ផ្សេង​ៗ​ទៀត សំ​ដៅ​រួម​​ចំ​ណែក​អនុ​វត្ត​សម្រេច​ទិស​ដៅ​អភិ​វឌ្ឍ​សេដ្ឋ​កិច្ច-សង្គម និង​សន្តិ​សុខ​ការ​ពារ​ប្រ​ទេស​នៅ​ភូមិ​ភាគ​។ល។៕​

                                                     សឺន​ម៉ា​ល័យ​ - សេរី

ចែករំលែកអត្ថបទ
ពាក្យគន្លឹះ
ខេត្តត្រាវិញ