រោគឆ្លង១០ប្រភេទ រួមមាន៖ រលាកថ្លើមប្រភេទB របេង ខាន់ស្លាក់ ក្អកមាន់តេតាណុស ខ្វិនជំងឺឋអាស្រ័យមេរោគ Haemophilus influenzae កញ្រ្ជឹល រលាកខួរក្បាលជប៉ុនB ជំងឺ Rubella ត្រូវបានកំណត់ចាក់ថ្នាំជាចាំបាច់នៅក្នុងកម្មវិធីចាក់ថ្នាំបង្ការរោគបើកទូលាយ (TCMR) ឲ្យកុមារអាយុក្រោម៥ឆ្នាំ ចាប់ពីថ្ងៃទី១ ខែមករា ឆ្នាំ២០១៨។
ចាក់ថ្នាំបង្ការរោគឲ្យកុមារ (រូបថតបញ្ជាក់)។
នេះ គឺជាខ្លឹមសារមួយដ៏សំខាន់នៅក្នុងសារាចរលេខ៣៨/២០១៧/ TT-BYT “កំណត់ឈ្មោះរោគឆ្លង ក្របខ័ណ្ឌ និងមុខសញ្ញាត្រូវប្រើវ៉ាក់សាំង ផលិតផលជីវសាស្រ្តសុខាភិបាលជាចាំបាច់” អាស្រ័យក្រសួងសុខាភិបាលប្រកាសឲ្យប្រើ មានសុពលភាពចាប់ពីថ្ងៃទី១ ខែមករា ឆ្នាំ២០១៨។ ក្នុងនោះ មានវ៉ាក់សាំងចំនួន២ ត្រូវបានបញ្ជាចាក់ឲ្យទារកជាចាំបាច់ គឺវ៉ាក់សាំងរលាកថ្លើមប្រភេទB ចាក់ក្នុងអំឡុង២៤ម៉ោងក្រោយពីសម្រាល និងចាក់វ៉ាក់សាំងរបេងក្នុងខែដំបូងបន្ទាប់ពីសម្រាល។ សារាចរលេខ៣៨ក៏បានកំណត់ច្បាស់តាមកាលបរិច្ឆេទបានកំណត់ប្រភេទវ៉ាក់សាំងនីមួយៗ និងមុខសញ្ញាដែលត្រូវចាក់។ មុខសញ្ញាត្រូវចាក់វ៉ាក់សាំង១០ប្រភេទ ដូចបានពោលខាងលើ ត្រូវបានចាក់ដោយឥតគិតថ្លៃ អាស្រ័យរដ្ឋចំណាយថវិកាទិញ។
សារាចរនេះណែនាំ ប្រសិនបើចាក់មិនត្រូវតាមកាលបរិច្ឆេទនៅពេលខាងក្រោយ បើឆាប់ចាក់កាលណាកាន់តែល្អកាលនោះ ប៉ុន្តែត្រូវធានាឲ្យសមស្របនឹងមុខសញ្ញា និងការណែនាំរបស់កម្មវិធីTCMR។ ការចាក់ថ្នាំបង្ការរោគគឺជាយុទ្ធនាការឬក៏ចាក់បន្ថែម ត្រូវបានអនុវត្តតាមការណែនាំរបស់ក្រសួងសុខាភិបាលនៅរាល់ករណីជាក់ស្តែង ។ បញ្ជីនេះក៏បានធ្វើបច្ចុប្បន្នភាព និងបំពេញបន្ថែមក្នុងករណីចាំបាច់។ យោងតាមបញ្ជីនៅក្នុងសារាចរលេខ៣៨ វ៉ាក់សាំងអាសន្នរោគគ្មាននៅក្នុងបញ្ជីចាក់ថ្នាំបង្ការរោគជាចាំបាច់ចំពោះកុមារតូចៗ (តាមការកំណត់ជាធរមាននៅក្នុងសារាចរលេខ២៦/២០១១/ TT-BYT ចុះថ្ងៃ២៤ ខែមិថុនា ឆ្នាំ២០១១)។
សារាចរលេខ៣៨ក៏បានកំណត់មុខសញ្ញា ត្រូវប្រើវ៉ាក់សាំង ផលិតផលជីវសាស្រ្តសុខាភិបាលជាចាំបាច់ចំពោះជំងឺ៨ប្រភេទ គឺខាន់ស្លាក់ខ្វិន ក្អកមាន់ជំងឺ rubella កញ្រ្ជឹល អាសន្នរោគ រលាកខួរក្បាលជប៉ុន ជំងឺឆ្កួត។ វ៉ាក់សាំងទាំង៨នេះ ត្រូវបានប្រើសម្រាប់អ្នកកើតជំងឺឆ្លងនៅតំបន់មានរោគរាលដាល។ ប្រៀបនឹងបទបញ្ញត្តិចាស់ ក្នុងបញ្ជីនេះកាត់បន្ថយ១៣ជំងឺគឺ (រលាកថ្លើមប្រភេទA រលាកថ្លើមប្រភេទB របេងខាន់ស្លាក់ គ្រុនពោះវៀន គ្រុនលឿង អុតស្វាយវីរ៉ូស Rota តេតាណុស រលាកស្រោមខួរអាស្រ័យស្រោមជាលិការលាកសួតអាស្រ័យស្រោមសួត រលាកស្រោមខួរអាស្រ័យមេរោគHib។ល។”គ្មាននៅក្នុងបញ្ជីចាក់ជាចាំបាច់។ ការកំណត់ក្របខ័ណ្ឌនិងមុខសញ្ញាប្រើវ៉ាក់សាំងនៅក្នុងបញ្ជីកំណត់ចាំបាច់ អាស្រ័យមន្ទីរសុខាភិបាលពិនិត្យសម្រេចឬក៏តាមកិច្ចចង្អុលការរបស់ក្រសួងសុខាភិបាល បង្អែកលើមូលដ្ឋានសភាពការណ៍រោគរាលដាលលក្ខណៈផ្គត់ផ្គង់វ៉ាក់សាំង ប្រភពកម្លាំងមាននៅភូមិភាគ៕
យោងៈកាសែតញ៉ឹងយឹង-មុនី