ក្នុងរយៈពេលកន្លង ជាមួយនឹងដំណោះស្រាយប្រកបដោយប្រសិទ្ធភាព ខណ្ឌកៃរុាំង ក្រុងកឹងធើ បានជួយឲ្យមាមីងជនរួមជាតិខ្មែរ នៅភូមិភាគអភិវឌ្ឍន៍សេដ្ឋកិច្ចគ្រួសារ លំ នឹងជីវភាព។
គ្រួសារពូថាច់មិញ ទើបនឹងបានឧបត្ថម្ភសង់ផ្ទះថ្មី។
លោកហ្វិញមិញត្វឹង អនុប្រធានការិយាល័យនៃគណៈកម្មាធិការប្រជាជនខណ្ឌកៃរុាំង កម្មាភិបាលទទួលបន្ទុកការងារជនជាតិ បានឱ្យដឹងថា៖ “ជនរួមជាតិខ្មែរនៅខណ្ឌកៃរុាំង រស់នៅលាយឡំជាមូយនឹងជនជាតិកិញ។ ភាគច្រើនគឺប្រកបរបរកសិកម្ម មួយចំនួនតូចគឺឈ្មួញតូចតាច និងជាកម្មករ ម៉្លោះហើយជីវភាពគ្រួសារនៅលំបាកច្រើន។ អាស្រ័យលក្ខណៈនៃការរស់នៅ នៅក្រុង ម៉្លោះហើយមានគ្រួសារជាច្រើនជួបការលំបាកខាងដីលំនៅឋាន ផ្ទះនៅ។ ក្តោបក្តាប់បានស្ថានភាពខាងលើ ជាច្រើនឆ្នាំកន្លង ខណ្ឌកៃរុាំង បានផ្តុំកម្លាំងទៅលើការងារជំនួយដីលំនៅ ផ្ទះនៅនិងបណ្តុះបណ្តាវិជ្ជាជីវៈជូនពលករដែលគ្មានដីបង្កបង្កើនផល”។ ឆ្នាំកន្លង ខណ្ឌកៃរុាំង ចលនា សាងសង់ផ្ទះបាន៤ខ្នងជូនគ្រួសារជនជាតិខ្មែរក្រីក្រ ជំនួយទុនជូនគ្រួសារចូលរួមគ្រោងការអភិវឌ្ឍគំរូសេដ្ឋកិច្ចគ្រួសារ។ ទន្ទឹមនឹងនោះ អនុវត្តការផ្តល់ជូនដីលំនៅឋានលើកដំបូងមួយករណីមានផ្ទៃដីប្រមាណ១០៧ម២ និងជំនួយការផ្លាស់ប្តូរការប្រើប្រាស់ដីធ្លី ជូនគ្រួសារខ្មែរ៣គ្រួសារលើភូមិសាស្រ្ត។ លោកថាច់មិញ គ្រួសារខ្មែរនៅមណ្ឌលថាញម៉ី សង្កាត់ឡេប៊ិញរីករាយឲ្យដឹង៖ “គ្រួសារខ្ញុំ ទើបបានភូមិភាគជំនួយសង់ផ្ទះថ្មី ត្បិតផ្ទះចាស់ទ្រុឌទ្រោមនិងលិចទឹក។ ក្រៅពីការ ឧបត្ថម្ភសង់ផ្ទះថ្មី ខណ្ឌនៅទាំងឧបត្ថម្ភកូនប្រុសខ្ញុំទៅរៀនបើកឡានរកបានការងារ ធ្វើទៀតផង។ បច្ចុប្បន្ន ជីវភាពគ្រួសារខ្ញុំមានភាពលំនឹងជាងមុនច្រើនណាស់” ។
ទន្ទឹមនឹងការគិតគូរដីលំនៅឋាន ផ្ទះនៅខណ្ឌកៃរុាំងនៅទាំងប្រមូលផ្តុំ ជំនួយគ្រួសារដែលមានជីវភាពលំបាក អភិវឌ្ឍសេដ្ឋកិច្ច។ ក្នុងឆ្នាំ២០១៧ ខណ្ឌបានឧបត្ថម្ភគ្រួសារ ជនជាតិចុះឈ្មោះធ្វើអាជីវកម្មចំនួន៦គ្រួសារ ដោយដើមទុនចំនួន១៤០លានដុង។ ព្រមជាមួយនោះ ចលនាមាមីងចុះកិច្ចធ្វើអាជីវកម្ម គួបផ្សំនិងធានាអនាម័យបរិស្ថាន។ បន្តការអនុវត្តផ្តល់ឥណទានអាទិភាពចំពោះជនជាតិភាគតិច ចែកចាយឲ្យបុលទុនចំនួន២៥គ្រួសារ។ អាស្រ័យដោយបានឧបត្ថម្ភទាន់ពេល ឆ្នាំកន្លង ខណ្ឌកៃរុាំង មានគ្រួសារជនជាតិខ្មែរចាកផុតពីភាពក្រីក្រ៩គ្រួសារ។
តាមប្រសាសន៍របស់លោកហ្វិញមិញត្វឹង ខណ្ឌកៃរុាំងកំពុងពិនិត្យឡើងវិញ និងផ្តល់ប័ណ្ឌធានារ៉ាប់រងសុខាភិបាលជូនគ្រួសារក្រីក្រនិងជិតក្រ ជាជនជាតិភាគតិចលើភូមិសាស្រ្តខណ្ណ។ ព្រមជាមួយនោះ បើកថ្នាក់បង្រៀនវិជ្ជាជីវៈជូនពលករមិនទាន់ឆ្លងកាត់ការបណ្តុះបណ្តាល សំខាន់គឺមុខរបរងាយរកបានការងារធ្វើ ដូចជា៖ ឡានបើកB2 សំណង់ខ្នាតគ្រួសារ៕
ថាញ់ភូ-វ៉ាន់តឹន