សមាគមជំរុញការសិក្សាខេត្តសុកត្រាំង បានជំរុញខ្លាំងក្លាការងារជំរុញការសិក្សា ជំរុញបញ្ញា កសាងសង្គមរៀនសូត្រ ដើម្បីលើកកម្ពស់ប្រជាបញ្ញាឆ្លើយតបនឹងតម្រូវការសេដ្ឋកិច្ច សង្គមរបស់ភូមិភាគ។
គ្រូបង្រៀនប្រជាជន ឡឹមអែស ជូនអាហារូបករណ៍ដល់សិស្សក្រីក្រ សង្វាតរៀនសូត្រ។
តាមប្រសាសន៍គ្រូបង្រៀនប្រជាជនឡឹមអែស ប្រធានសមាគមជំរុញការសិក្សាខេត្តសុកត្រាំង ឆ្នាំ២០១៧ សមាគមគ្រប់លំដាប់ថ្នាក់ក្នុងខេត្ត បានពង្រីកសមាជិកថ្មី៧.៣៧៤រូប បង្កើនចំនួនសមាជិកទូទាំងខេត្តឡើងដល់១៦៤.២៥១រូប។ ទន្ទឹមនឹងនោះ សមាគមគ្រប់លំដាប់ថ្នាក់ បានសកម្មចលនាអង្គការ បុគ្គល ក្រុមហ៊ុន អាជីវកម្ម។ល។ ក្នុងនិងក្រៅប្រទេស ចូលរួមវិភាគទានមូលនិធិជំរុញការសិក្សាជំរុញបញ្ញា។ ផ្តើមពីនោះ លើភូមិសាស្រ្តខេត្ត មានទម្រង់រូបភាពជំរុញការសិក្សា ជំរុញបញ្ញាជាច្រើន ដូចជា៖ ក្រុមហ៊ុនចំកាត់សមាជិកមួយឆ្នោតជាតិសុកត្រាំង ធ្វើហិរញ្ញប្បទានអាហារូបករណ៍ “លឿងឌិញកួរ” និងកម្មវិធី “ជំនួយកុមារទៅសាលា”; សម្ព័ន្ធឧស្សាហកម្មកៅស៊ូវៀតណាម និងគ្រួសារអ្នកបដិវត្តន៍យឿងកីហ៊ីប ធ្វើហិរញ្ញប្បទានអាហារូបករណ៍ “យឿងកីហ៊ីប”; ក្រុមហ៊ុនចំកាត់ សាជីវកម្មភូមីហឹង ធ្វើហិរញ្ញប្បទានអាហារូបករណ៍ LawrecSting; ក្រុងហ៊ុនទូរគមនាគមន៍ Viettel ធ្វើហិរញ្ញប្បទានអាហារូបករណ៍ “ដើម្បីប្អូនសង្វាតរៀនសូត្រ”; ក្រុមហ៊ុនទូរគមនាគមន៍ Mobifone ធ្វើហិរញ្ញប្បទានកម្មវិធី“បន្ថែមការហៅទូរស័ព្ទមួយលើកន្ថែមទំព័រសៀវភៅថ្មីមួយ”; អាហារូបករណ៍ EPE (បារាំង)។ល។ គិតដល់ចុងឆ្នាំ២០១៧ សមាគមជំរុញការសិក្សាគ្រប់លំដាប់ថ្នាក់ក្នុងខេត្ត បានចលនាមូលនិធិជំរុញការសិក្សាបានជាង២៦ពាន់លានដុង (លើសភាគកម្រិតដាក់ចេញ១៣%)។ ក្នុងនោះ ចាត់ចែងផ្តល់អាហារូបករណ៍ដល់សិស្ស និស្សិតបាន៤៧.៧១៤ចំណែក។
ប្អូនឡឹមធីថើម រៀនថ្នាក់ទី៨/២ អនុវិទ្យាល័យឡឹមកៀក ស្រុកថាញ់ទ្រី ទើបទទួលបានអាហារូបករណ៍យឿងកីហ៊ីប ឲ្យដឹង៖ “គ្រួសារប្អូនក្រ ម្ល៉ោះហើយពេលទទួលបានអាហារូបករណ៍នេះ ប្អូនមានសេចក្តីត្រេកអរក្រៃលែង នឹងខិតខំរៀនសូត្រជាងទៀត”។ ចំណែកប្អូនថាច់ធីកេវ រៀនថ្នាក់ទី៧/៣ អនុវិទ្យាល័យភូឡុក ស្រុកថាញ់ទ្រី ឲ្យដឹង៖ អាហារូបករណ៍យឿងកីហ៊ីប ដែលប្អូនទទួលបាននេះ មិនត្រឹមតែជួយគ្រួសារប្អូនកាត់បន្ថយភាពលំបាកមួយចំណែកប៉ុណ្ណោះទេ ថែមទាំងជាកម្លាំងចលករសម្រាប់ប្អូនក្នុងការសិក្សារៀនសូត្រ។
គ្រូបង្រៀនប្រជាជនឡឹមអែស ឲ្យដឹងបន្ថែម អាហារូបករណ៍ដែលសមាគមគ្រប់លំដាប់ថ្នាក់ជូននោះ ទោះបីមិនច្រើន ប៉ុន្តែចំពោះសិស្ស និស្សិតក្រីក្រសង្វាតរៀនសូត្រនៅតំបន់ឆ្ងាយដាច់ស្រយាល តំបន់ជនរួមជាតិខ្មែរ គឺមានខ្លឹមសារខ្លាំងណាស់។ ទទួលបានអាហារូបករណ៍នេះ សិស្សកាន់តែជឿជាក់លើខ្លួនឯង ពីព្រោះប្អូនៗនឹងនរចិត្ត ពេលបានរដ្ឋនិងអង្គការមហាជនយកចិត្តទុកដាក់ដូច្នេះ៕
ត្រឿងផល-វិមាន