រួមជាមួយខេត្តនានា ដូច៖ បាកលីវ សុកត្រាំង ត្រាវិញ កៀងយ៉ាង បានវិនិយោគទុនលើគម្រោង “ផ្គត់ផ្គង់អគ្គិសនីជូនគ្រួសារដែលគ្មានអគ្គិសនី សំខាន់គឺជនរួមជាតិខ្មែរ”។ គម្រោងនេះ មិនត្រឹមតែបង្កើនអត្រាគ្រួសារប្រើប្រាស់អគ្គិសនីជាតិ ជួយជនរួមជាតិខ្មែរអភិវឌ្ឍសេដ្ឋកិច្ច កាត់បន្ថយភាពក្រីក្រប៉ុណ្ណោះទេ ថែមទាំងរួមចំណែកយ៉ាងសកម្មក្នុងការសម្រេចកម្មវិធីទិសដៅជាតិកសាងជនបទថ្មី។
អូសបណ្តាញអគ្គិសនីដល់ជនបទ ឃុំឡុងថាញ់ ស្រុកយ៉ុងរៀង។
យោងប្រសាសន៍លោកត្រឿងតឹងឡឹក នាយកក្រុមហ៊ុនអគ្គិសនីកៀងយ៉ាងឲ្យដឹង អាស្រ័យភូមិសាស្រ្ត កំពុងដំណើរការគឺជាតំបន់ជ្រៅ មានព្រែកប្រឡាយខ្វាត់ខ្វែងទើបការផ្សព្វផ្សាយអនុវត្តជួបលំបាកខ្លាំងបំផុត គឺការដឹកជញ្ជូន ផ្ដុំទព្វ សម្ភារៈ ឧបករណ៍ កប់បង្គោល អូសបណ្តាញអគ្គិសនី កាប់ឆ្ការជាដើម។ ក៏ប៉ុន្តែអាស្រ័យដោយការយកចិត្តទុកដាក់នៃគណៈកម្មាធិការបក្ស រដ្ឋអំណាច់គ្រប់លំដាប់ថ្នាក់ ក្នុងការឈូសឆាយពង្រាបផ្ទៃដីដែលសំណង់ ដំណើរការកាប់ឆ្ការផ្លូវភ្ជាប់ប្រពន្ធ័អគ្គិសនី រួមជាមួយនឹងការគាំទ្រអស់ពីចិត្តរបស់ប្រជាជន ការប្ដេជ្ញាចិត្តរបស់វិនិយោគិន គម្រោងត្រូវបានដំណើរការរួចរាល់តាមល្បឿននៃការកសាង នាំមកក្ដីរីករាយជូនគ្រួសារជនរួមជាតិខ្មែរដែលប្រើប្រាស់អគ្គិសនី។
ជាមួយស្មារតីឆ្លងកាត់លំបាក ចាប់ពីឆ្នាំ២០១៣ មកដល់បច្ចុប្បន្ន អគ្គិសនីកៀងយ៉ាងបានផ្សព្វផ្សាយអនុវត្តគម្រោងចំនួនពីរលើក “ផ្គត់ផ្គង់អគ្គិសនីជូនគ្រួសារដែលគ្មានអគ្គិសនី សំខាន់គឺជនរួមជាតិខ្មែរ”។ ទន្ទឹមនឹងនោះ ផ្នែកអគ្គិសនីកៀងយ៉ាងបានអូសបណ្តាញអគ្គិសនីកម្រិតមធ្យមបាន២០២គីឡូម៉ែត្រ បណ្តាញអគ្គិសនីកម្រិតទាបបាន៥៩១គីឡូម៉ែត្រ; មាន៨.៩៦៥គ្រួសារបានផ្គត់ផ្គង់អគ្កិសនី សំខាន់គឺជនរួមជាតិខ្មែរ។ សរុបទុនវិនិយោគជិត២០០ពាន់លានដុង ក្នុងនោះថវិការដ្ឋ៨៥% សល់ពីនោះ គឺថវិកាបដិភាគរបស់ផ្នែកអគ្គិសនី។
មិនផ្អាកត្រឹមលទ្ធផលនោះ ផ្ដើមពីថវិកានៅសេសសល់ក្រោយពីផ្សព្វផ្សាយ ដំណាក់កាលដំបូងរបស់គម្រោងក្រុមហ៊ុនអគ្គិសនីកៀងយ៉ាងបានដាក់សំណើ ផ្សព្វផ្សាយដំណាក់កាលបន្ថែមសរុបទុនជិត៨៥ពាន់លានដុង។ ឆ្លងតាមរយៈនោះ ប្រជាជន៤.៧០២ គ្រួសារ បានប្រើប្រាស់បណ្ដាញអគ្គិសនីជាតិ។ សន្ទុះនៃការផ្សព្វផ្សាយយោងតាមថវិការដ្ឋដែលបែងចែក។ ឆ្នាំ២០១៦ គម្រោងអនុវត្តន៍សម្រេច៣៥ពាន់លានដុង។ ឆ្នាំ២០១៧ តាមការប៉ាន់ស្មានអនុវត្ត២៨ពាន់លានដុង សល់ពីនោះនឹងអនុវត្តបន្តខណៈពេលរដ្ឋាភិបាលបែងចែកថវិកា។
គម្រោង“ផ្គត់ផ្គង់អគ្គិសនីជូនគ្រួសារដែលគ្មានអគ្គិសនី សំខាន់គឺជនរួមជាតិខ្មែរ” បានរួមចំណែកអភិវឌ្ឍសេដ្ឋកិច្ច-សង្គម តំបន់ជនបទនៃខេត្តកៀងយ៉ាងគួរឲ្យកត់សម្គាល់។ ទន្ទឹមនឹងនោះ បង្កលក្ខណៈផ្ដល់ព័ត៌មានសព្វគ្រប់ពីគោលការណ៍ គោលនយោបាយរបស់បក្ស និងរដ្ឋដល់ជនរួមជាតិ៕
ឡេស៊ាន-ទីទុយ