ឆ្នាំកន្លង ជនរួមជាតិភាគតិចនិយាយរួម និងជនរួមជាតិខ្មែរនិយាយដោយឡែក បានសាមគ្គីជម្នះលំបាកដើម្បីឈានឡើង ខ្នះខ្នែងប្រឡងប្រណាំងពលកម្មផលិត ពង្រីកសេដ្ឋកិច្ចបំបាត់ភាពអត់ឃ្លាន កាត់បន្ថយភាពក្រីក្រ។ ឈានចូលឆ្នាំថ្មី២០១៨ ជនរួមជាតិនឹងបន្តការជឿជាក់លើការដឹកនាំរបស់បក្ស ខិតខំកសាងទឹកដីសម្បូររុងរឿង លើកស្ទួយជីវភាពពីមួយថ្ងៃទៅមួយថ្ងៃកាន់តែស៊ីវិល័យទាន់សម័យ។
ជនរួមជាតិភាគតិចនៅតំបន់វាលរាបទន្លេគឺវឡុងមានការអភិវឌ្ឍដោយឥតឈប់ឈរ។
ប៉ុន្មានឆ្នាំកន្លង គណៈ ផ្នែកគ្រប់លំដាប់ថ្នាក់ បង្កើនការវិនិយោគទុនកសាងហេដ្ឋារចនាសម្ព័ន្ធបច្ចេកទេស អភិវឌ្ឍសេដ្ឋកិច្ច-សង្គម បំបាត់ភាពអត់ឃ្លាន កាត់បន្ថយភាពក្រីក្រ សម្រេចបានលទ្ធផលគួរឲ្យកត់សម្គាល់។ មកទល់នឹងបច្ចុប្បន្ន ឃុំដែលមានផ្លូវគមនាគមន៍រថយន្តបើកចូលដល់៩៨%ឃុំ មានដំណាក់សុខាភិបាល៩៨,៥% ឃុំមានប្រព័ន្ធអគ្គិសនីជាតិ៩៤% មាន៩០%ឃុំត្រូវបានគ្របដណ្តប់រលកធាតុអាកាស វិទ្យុទូរទស្សន៍ទាំង១០០% មានសាលាមតេ្តយ្យ បឋមសិក្សា មធ្យមសិក្សាមូលដ្ឋាន គ្រួសារប្រជាជនមានអគ្គិសនីប្រើប្រាស់៩២% អត្រាគ្រួសារក្រីក្រ ត្រូវបានកាត់បន្ថយចុះនៅ២០%។ ជនរួមជាតិភាគតិចឈឺថ្កាត់ បានរដ្ឋឧបត្ថម្ភប័ណ្ណធានា រ៉ាប់រងសុខាភិបាលពិនិត្យ ព្យាបាលជំងឺដោយឥតគិតថ្លៃ កូនចៅឋិតក្នុងអាយុរៀនសូត្របានចូលរៀនគ្រប់គ្នា សិស្សក្របានរដ្ឋឧបត្ថម្ភប្រាក់ អង្ករ ជម្រើសចូលរៀននៅសាលាអន្តេវាសិក អឌ្ឍអន្តេវាសិក។ល។ ជីវភាពជនរួមជាតិភាគតិចមានភាពប្រសើរជាងមុនច្រើន។
នៅក្នុងឆ្នាំថ្មី២០១៨ ជនរួមជាតិភាគតិច និយាយរួមនិងជនរួមជាតិខ្មែរនិយាយដោយឡែក ជឿជាក់លើការដឹកនាំរបស់បក្ស គោរព ប្រតិបត្តិច្បាប់រដ្ឋយ៉ាងម៉ឺងម៉ាត់ រក្សាទុកតទៅនូវអក្សរសាស្រ្ត ទំនៀមទម្លាប់ល្អប្រពៃ អនុវត្តល្អការចលនា “ទូទាំងប្រជាជនសាមគ្គី កសាងជនបទថ្មី ក្រុងអារ្យធម៌”។ ដាស់តឿន ស្មារតីរៀនសូត្រទាំងវប្បធម៌ វិជ្ជាឯកទេស បច្ចេកវិជ្ជាព័ត៌មានភាសាបរទេស រៀនវិជ្ជាជីវៈដើម្បីសាងខ្លួន សាងអាជីព ជឿជាក់ជាងទៀតក្នុងការផលិតអាជីវកម្ម សមស្របនឹងយន្តការទីផ្សារ មោះមុតវិនិយោគទុន បច្ចេកវិជ្ជា ទាញយកផលសក្តានុភាព ឧត្តមភាពដើម្បីផ្តើមអាជីពអាជីវកម្ម។ ខ្នះខ្នែងការពារ និងដាំឈើពង្រីកព្រៃការពារជីវស្ថានចម្រុះនិងពិពិធកម្មជីវសាស្រ្ត។ ជនរួមជាតិរស់នៅតំបន់ព្រំដែនលើកកម្ពស់ស្មារតីប្រុងប្រយ័ត្នបដិវត្តន៍ ពិតជាទីបង្អែកដ៏រឹងមាំរបស់រដ្ឋអំណាច រួមចំណែកក្នុងការកសាងព្រំដែនសន្តិភាព មិត្តភាពសហប្រតិបត្តិការនិងអភិវឌ្ឍ រួមជាមួយនឹងកងកម្លាំងសមត្ថកិច្ចប្តេជ្ញាការពាររឹងមាំអធិបតេយ្យមាតុភូមិ។ គណៈកម្មាធិការបក្ស និងរដ្ឋអំណាចគ្រប់លំដាប់ថ្នាក់បន្តការផ្លាស់ថ្មីវិធីសាស្រ្តការងារជនជាតិ និងអនុវត្តគោលនយោបាយជនជាតិ បន្តការពង្រីកបក្ខជនក្នុងជនជាតិភាគតិច កសាងសាខាបក្សរឹងមាំនៅក្នុងភូមិស្រុក ពិតជាស្នូលនយោបាយដឹកនាំរឹងមាំគ្រប់ជ្រុងជ្រោយ នៅមូលដ្ឋាន...៕
តឹងភុក-មុនី