សមាគមជំរុញការសិក្សាខេត្តសុកត្រាំង ធ្វើពិធីផ្ដល់អាហារូបករណ៍ “យឿងកីហ៊េប” ឆ្នាំ២០១៧ ជូនប្អូនៗ សិស្ស និស្សិតក្រីក្រសង្វាតរៀនសូត្រក្នុងខេត្តចំនួន២៧០នាក់។ អាហារូបករណ៍គិតជាទឹកប្រាក់៣០៥លានដុង អាស្រ័យសម្ព័ន្ធក្រុមហ៊ុនឧស្សាហកម្មកៅស៊ូវៀតណាម និងគ្រួសារលោកយឿងកីហ៊េប ធ្វើហិរញ្ញប្បទាន។
គ្រូបង្រៀនប្រជាជនឡឹមអែស ផ្ដល់អាហារូបករណ៍ដល់សិស្ស និស្សិតក្រីក្រសង្វាតរៀនសូត្រ។
ក្នុងនោះ រួមមានអាហារូបករណ៍២៣០ចំណែកសម្រាប់សិស្សអនុវិទ្យាល័យក្នុងមួយចំណែកៗទឹកប្រាក់១លានដុង ១០ចំណែកសម្រាប់សិស្សមធ្យមសិក្សាវិជ្ជាជីវៈ ក្នុងមួយចំណែកៗទឹកប្រាក់១,៥លានដុង និង៣០ចំណែកសម្រាប់និស្សិតថា្នក់បរិញ្ញារងក្នុង មួយចំណែកៗទឹកប្រាក់២លានដុង។ មូលនិធិជំរុញការសិក្សាមានឈ្មោះថា “យឿងកីហ៊េប” រួមជាមួយនឹងការសហការឧបត្ថម្ភរបស់សម្ព័ន្ធក្រុមហ៊ុនឧស្សាហកម្ម កៅស៊ូវៀតណាម ផ្ដល់ជូនប្អូនៗជាសិស្ស និស្សិតក្រីក្រសង្វាតរៀនសូត្រនៅតំបន់ដាច់ស្រយាលតំបន់ជនរួមជាតិខ្មែរ សំដៅរួមចំណែកជាមួយនឹងរដ្ឋអំណាចមូលដ្ឋាន ដើម្បីជួយគិតគូរឲ្យប្អូនៗនឹងនរចិត្តក្នុងការរៀនសូត្រ៕
ត្រឿងសុផល