26/12/2017 - 09:14

គិតគូរជីវភាពជនរួមជាតិខ្មែរ

ពេល​កន្លង​ហើយ ការ​អនុ​វត្ត​កម្ម​វិ​ធី​គោល​ន​យោបាយ​សុខុ​មា​ល​ភាព​សង្គម​ក្នុង​ជន​រួម​ជាតិ​ភាគ​តិច នៅ​ស្រុក​ទ្រី​តូង ខេត្ត​អាង​យ៉ាង ត្រូវ​បាន​យក​ចិត្ត​ទុក​ដាក់​អនុ​វត្ត​បាន​ល្អ។​

  ផ្ទះ​ម​ហា​សាម​គ្គី​ពីរ​ខ្នង​នៅ​ឃុំ​អូរ​ឡឹម កំ​ពុង​ដំ​ណើរ​ការ​ក​សាង​។

តាម​ប្រ​សាសន៍​បង​ស្រី​នាង​សម្បូរ ប្រ​ធាន​កា​រិ​យា​ល័យ​ជន​ជាតិ​ស្រុក​ទ្រី​តូង ឲ្យ​ដឹង​៖ គោល​ន​យោ​បាយ​ស្តី​ពី​ដី​លំ​នៅ​ឋាន បុល​ទុន​អភិ​វឌ្ឍន៍​ផលិត​កម្ម បង្រៀន​របរ ដោះ​ស្រាយ​ការ​ងារ​ធ្វើ ឧបត្ថម្ភ​គោ​ពូជ​ជា​ដើម​។ល។ បាន​បង្ក​លក្ខណ​សម្បត្តិ​ជូន​គ្រួ​សារ​ជន​រួម​ជាតិ​ភាគ​តិច​លើក​ស្ទួយ​ជីវ​ភាព រួម​ចំ​ណែក​ក្នុង​ការ​លុប​បំ​បាត់​ភាព​អត់​ឃ្លាន​កាត់​បន្ថយ​ភាព​ក្រី​ក្រ​លើ​ភូមិ​សាស្រ្ត​ស្រុក​។ ការ​អនុ​វត្ត​សេច​ក្ដី​សម្រេច​ចិត្ត​លេខ​២៩​/២០​១៣​/QĐ​-TTg ដំ​ណាក់​កាល​២០១៣​-២០១៥ ស្ដីពី​ការ​បញ្ចូល​បន្ថែម​បណ្ដា​គ្រួ​សារ​ដែល​មាន​តម្រូវ​ការ​ជំ​នួយ​ដី​សង់​ផ្ទះ ប្រ​ជា​ជន​ទាំង​៤៦​គ្រួ​សារ​ដែល​មាន​តម្រូវ​ការ​សុទ្ធ​តែ​ទទួល​បាន​ជំ​នួ​​យ ស​រុបថ​វិ​ការ​ដែល​បាន​រំ​សាយ​ជាង​១,៥​ពាន់​លាន​ដុង បង្កើន​ចំ​នួន​គ្រួ​សារ​បាន​ជំ​នួយ​ដី​សង់​ផ្ទះ​ទូ​ទាំង​ស្រុក​ឡើង​ដល់​៣៦៦​គ្រួ​សារ​។ ក្នុង​ឆ្នាំ​២០១៧ អា​ស្រ័យ​តម្រូវ​ការ​ជាក់​ស្ដែង​របស់​ភូមិ​ភាគ កា​រិ​យា​ល័យ​ជន​ជាតិ​បាន​ធ្វើ​សេ​នា​ធិ​ការ​ជូន​គណៈ​កម្មា​ធិ​ការ​ប្រ​ជា​ជន​ស្រុក ពិ​និត្យ​អង្កេត​បញ្ចូល​បន្ថែម​៤៨​គ្រួ​សារ​នៅ​ឃុំ​អូរ​ឡឹម​និង​៥​គ្រួ​សារ​នៅ​ឃុំ​កូ​តូ​មាន​តម្រូវ​ការ​ដី​សង់​ផ្ទះ កំ​ពុង​រង់​ចាំ​ដំ​ណោះ​ស្រាយ​។ បង​ចៅ​ស៊ុម​នៅ​ភូមិ​ផឿក​ថ ឃុំ​អូរ​ឡឹម រៀប​រាប់​៖ “អា​ស្រ័យ​បាន​រដ្ឋ​ជំ​នួយ​សង់​ផ្ទះ​ម​ហា​សា​មគ្គី និង​ជូន​គោ​ពូជ​ ទើប​គ្រួ​សារ​ខ្ញុំ​ចាក​ផុត​ពី​ភាព​ក្រី​ក្រ​”។ បង​ស្រី នាង​ណាង​ក៏​នៅ​ភូមិ​ផឿក​ថ មាន​ក្ដី​រីក​រាយ​ពី​ព្រោះ​បាន​ជំ​នួយ​សង់​ផ្ទះ​ក្នុង​តំ​បន់ តាំង​ទី​លំ​នៅ​ឋាន​ថ្មី ម៉្លោះ​ហើយ​គ្រួ​សារ​យើង​ខ្ញុំ​មាន​កន្លែង​នៅ​លំ​នឹង​។ បង​ត្រឹង​ទ្រឿង​ហាយ    ប្រ​ធាន​គណៈ​កម្មា​ធិ​ការ​ប្រ​ជា​ជន​ឃុំ​អូរ​ឡឹម​ ឲ្យ​ដឹង​៖ “ក្រោយ​ពី​បាន​ជំ​នួយ​ដី​សង់​ផ្ទះ​និ​​ង​សង់​ផ្ទះ​ម​ហា​សា​មគ្គី​គ្រួ​សារ​ជន​ជាតិ​ភាគ​តិច ខិត​ខំ​រក​ស៊ី​ឈាន​ឡើង​ចាក​ផុត​ពី​ភាព​ក្រី​ក្រ​។   នេះ​ក៏​ជា​បុព្វ​បទ​ដើម្បី​ឃុំ​អនុ​វត្ត​លក្ខ​ឋាន​ចំ​នួន​ពីរ គឺ​លក្ខ​ឋាន​អំ​ពី​ផ្ទះ​នៅ​ និង​អត្រា​គ្រួ​សារ​ក្រី​ក្រ​ពេល​ក​សាង​ជន​បទ​ថ្មី​”។

បង​ស្រី​នាង​សម្បូរ ​យល់​ថា​ការ​ផ្សព្វ​ផ្សាយ​អនុ​វត្ត​មាន​ប្រ​សិទ្ធ​ភាព​នូវ​គោល​ន​យោបាយ​របស់​រដ្ឋ​ក្នុង​តំប​ន់​មាន​ជន​រួម​ជាតិ​ភាគ​តិច​រស់​នៅ​កុះ​ករ​គឺមាន​ការ​រួម​ចំ​ណែក​យ៉ាង ធំ​របស់​អ្នក​មាន​ប្រ​ជា​ប្រិយ​ភាព​នៅ​ភូមិ​ភាគ​។ ព្រោះ​ស្រុក​អនុ​វត្ត​ល្អ​នូវ​សេច​ក្ដី​សម្រេច​ចិត្ត​លេខ​៥៦/​២០១៣​/QĐ-​TTg ស្ដី​​ពី​គោល​ន​យោ​បាយ​ចំ​ពោះ​អ្នក​មាន​ប្រ​ជា​ប្រិយ​ភាព​ក្នុ​ង​តំ​បន់​ជន​ជាតិ​ភាគ​តិច​។ ក្នុង​ឱ​កាស​បុណ្យ​​ប្រ​ពៃ​ណី​របស់​ជន​រួម​ជាតិ​ខ្មែរ​ឆ្នាំ​២០១៧ កា​រិ​យា​ល័យ​ជន​ជាតិ​សហ​ការ​ជា​មួយ​នឹង​គណៈ​ជន​ជាតិ​ខេត្ត បាន​ទៅ​សួរ​សុខ​ទុក្ខ​អ្នក​មាន​ប្រ​ជា​ប្រិយ​ភាព រៀប​ចំ​ទៅ​សួរ​សុខ​ទុក្ខ​អ្នក​មាន​ប្រ​ជា​ប្រិយ​ភាព ពេល​ឈឺ​ថ្កាត់​ចំ​នួន​៨៥​លើក​។ បង​ស្រី​នាង​សុខ​រុន អនុ​ប្រ​ធាន​គណៈ​កម្មា​ធិ​ការ​ប្រ​ជា​ជន​ឃុំ​ណុយ​តូ ឲ្យ​ដឹង​៖ “អ្នក​មាន​ប្រ​ជា​ប្រិយ​ភាព នៅ​លើ​ភូមិ​សាស្រ្ត​បាន​ជំ​នួយ​ការ​ជា​ច្រើន​ក្នុង​ការ​ចលនា​សង្គ​មូប​នី​យកម្ម​កសាង​ហេដ្ឋា​រចនា​សម្ព័ន្ធ​គម​នា​គមន៍​ជំ​នួយ​សិស្ស​ក្រី​ក្រ​នៅ​ភូមិ​ភាគ​”៕               

ហា​ថាញ់​-ទី​ទុយ​

 

ចែករំលែកអត្ថបទ
ពាក្យគន្លឹះ
បង​ស្រី​នាង​សម្បូរ