គណៈប្រតិភូនៃក្រសួងធម្មការ និងសាសនាព្រះរាជាណាចក្រកម្ពុជា ដឹកនាំដោយលោកស្រីទូចសារ៉ុម សមាជិកមជ្ឈិមបក្ស រដ្ឋ លេខាធិការក្រសួងធម្មការ និងសាសនា ព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញមកទស្សនកិច្ចនិងធ្វើការនៅក្រុងកឹងធើ និងខេត្តសុកត្រាំង រួមដំណើរជាមួយនឹងគណៈប្រតិភូមានតំណាងគណៈសាសនានៃរដ្ឋាភិបាលវៀតណាមផងដែរ។
លោកស្រីទូចសារ៉ុមជូនវត្ថុអនុស្សាវរីយ៍ដល់ក្រុងកឹងធើ។
ក្នុងឱកាសទទួលបដិសណ្ឋារៈ ថ្នាក់ដឹកនាំក្រុងកឹងធើ និងខេត្តសុកត្រាំង បានផ្ដល់ព័ត៌មានជូនគណៈប្រតិភូអំពីលទ្ធផល លេចធ្លោមួយចំនួនក្នុងការអនុវត្តនូវការងារជនជាតិ សាសនារបស់ខេត្តក្នុងប៉ុន្មានឆ្នាំជិតៗនេះ។ ភូមិភាគទាំងឡាយបាននិងកំពុងខ្នះខ្នែងផ្សព្វផ្សាយយន្តការគោលនយោបាយជាច្រើន សម្រាប់ឧបត្ថម្ភតំបន់ជនជាតិ។ ក្នុងនោះ អាទិភាពរាល់ប្រភពកម្លាំងដើម្បីលើកកម្ពស់ជីវភាពសម្ភារៈ និងស្មារតីជូនជនរួមជាតិភាគតិច។ អនុវត្តនូវកម្មវិធីគម្រោងសំខាន់ៗ ជាច្រើនទៀតឆ្ពោះទៅកាន់ទិសដៅអភិវឌ្ឍគ្រប់វិស័យសេដ្ឋកិច្ច-សង្គម និងធានាសមភាព សាមគ្គីរវាងបណ្តាជនជាតិនិងសាសនា។ល។
លោកស្រីទូចសារ៉ុម ថ្លែងអំណរគុណចំពោះការទទួលបដិសណ្ឋារៈយ៉ាងកក់ក្ដៅរបស់ថ្នាក់ដឹកនាំក្រុងកឹងធើ និងខេត្តសុកត្រាំង ព្រមជាមួយនោះបានគូសបញ្ជាក់ ប្រជាជន កម្ពុជាតែងចងចាំជានិច្ចចំពោះមនោសញ្ចេតនាដ៏ជ្រាលជ្រៅរបស់វៀតណាម ក្នុងការរួមចំណែកជួយរំដោះប្រទេសកម្ពុជា រួចផុតពីគ្រោះប្រល័យពូជសាសន៍ពលពត។ ឆ្លងតាមរយៈនោះ មានបំណងឲ្យប្រទេសវៀតណាមនិយាយរួមនិងខេត្តសុកត្រាំងនិយាយដោយឡែក បង្កើនថែមទៀតកិច្ចសហប្រតិបត្តិការទំនាក់ទំនងវប្បធម៌ ជំរុញសកម្មភាព កិច្ចការបរទេសលើវិស័យសំខាន់ៗមួយចំនួន។ ទន្ទឹមនឹងនោះ ឆ្លងតាមរយៈអញ្ជើញមកទស្សនកិច្ចលើកនេះ គណៈប្រតិភូ យើងខ្ញុំនឹងស្រង់យកនូវមេរៀនបទពិសោធន៍មានតម្លៃជាច្រើនសម្រាប់អនុវត្តជាក់ស្តែនៅក្នុងប្រទេស រួមចំណែកលើកកម្ពស់ប្រសិទ្ធភាពការងារជនជាតិ សាសនានិងការអភិវឌ្ឍសេដ្ឋកិច្ច-សង្គមនៃព្រះរាជាណាចក្រកម្ពុជាទាំងមូល៕
ត្រឿងផល – សេរី