11/12/2017 - 16:08

គិត​គូរ​ជីវ​ភាព​ជូន​ជន​រួម​ជាតិ​ខ្មែរ

ត្រា​ណុក​ជា​ភូមិ​ភាគ​មាន​មណ្ឌល​ឧស្សា​ហកម្ម​ធំ ម៉្លោះ​ហើយ​បក្ខ​ភាគ រដ្ឋ​អំ​ណាច​សង្កាត់​ត្រា​ណុក​ ខណ្ឌ​ប៊ិញ​ធ្វី ក្រុង​កឹង​ធើ ផ្តោត​ការ​យកត្តទុកដាក់ គិត​គូរ​ជីវ​ភាព​ជូន​ជន​រួម​ជាតិ​ខ្មែរ​នៅ​លើ​ភូមិ​សាស្រ្ត​បាន​ល្អ​។

 បង​ត្រឹង​ក្វាង​យុង បាន​រដ្ឋ​សង់​ផ្ទះ​ម​ហា​សាម​គ្គី​ជូន​និង​បាន​កម្មា​ភិ​បាល​សង្កាត់​

មកដល់ផ្ទះណែនាំប្រកបរបរ។

ប៉ុន្មាន​ឆ្នាំ​កន្លង សង្កាត់​ត្រា​ណុក​មាន​ស​កម្ម​ភាព គិត​គូរ​ជីវ​ភាព​ជូន​ជន​រួម​ជាតិ​ខ្មែរ​ជា​ច្រើន​។ ពិ​សេស​គឺ​នៅ​ឱ​កាស​បុណ្យ​ប្រ​ពៃ​ណី​របស់​ជន​ជាតិ​ខ្មែរ សង្កាត់​បាន​បង្កើត​ក្រុម​ការ​ងារ​អញ្ជើញ​ទៅ​សួរ​សុខ​ទុក្ខ និង​ជូន​អំ​ណោយ​ដល់​គ្រួ​សារ​ឋិត​ក្នុង​ក្រប​ខ័ណ្ឌ​គោល​ន​យោ​បាយ​គ្រួ​សារ​ក្រី​ក្រ ស​រុប​ជា​ទឹក​ប្រាក់​ជិត​១០០​លាន​ដុង​។ ក្រៅ​ពី​នោះ សង្កាត់​នៅ​ទាំង​ឧបត្ថម្ភ​សិស្ស​ជន​ជាតិ​ខ្មែរ​រាល់​ឆ្នាំ​មុន​នឹង​ឈាន​ចូល​ឆ្នាំ​សិក្សា​ថ្មី ដើម្បី​ប្អូន​ៗ​ស្ងប់​ចិត្ត​រៀន​សូត្រ​។ លោក​ង្វៀន​វុាំង​ថាវ ប្រ​ធាន​គណៈ​កម្មា​ធិ​ការ​ប្រ​ជា​ជន​សង្កាត់​ត្រា​ណុក​ចែក​រំ​លែក​៖ “សង្កាត់​ត្រា​ណុក​មាន​មណ្ឌល​ឧស្សា​ហ​កម្ម​ធំ មាន​អា​ជីវ​កម្ម​ជា​ច្រើន​មាន​ចិត្ត​សប្បុ​រស យក​ចិត្ត​ទុក​ដាក់​ដល់​ពល​ករ​-កា​រិ​នី​និ​យាយ​រួម​និង​ជន​រួម​ជាតិ​ខ្មែរ​និ​យាយ​ដោយ​ឡែក​។ មា​មីង​ខ្មែរ​នៅ​ក្នុង​សង្កាត់​មាន​ស្មារ​តី​ព្យា​យាម រក​ស៊ី​ឧស្សាហ៍​ពល​កម្ម​ផ​លិត​ ម៉្លោះ​ហើយ​បន្ទាប់​ពី​ទទួល​បាន​ការ​ឧបត្ថម្ភ ជីវភា​ព​មា​មីង​ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ​កាន់​តែ​ប្រ​សើរ​ឡើង​”។ បង​យ័ញ​ក្វាង ជា​គ្រួ​សារ​ខ្មែរ​ក្រី​ក្រ​នៅ​មណ្ឌល​៤ ទើប​បាន​រដ្ឋ​សង់​ផ្ទះ​ម​ហា​សាម​គ្គី​ជូន​បង ឲ្យ​ដឹង​ដោយ​ក្តី​រីក​រាយ​៖ “បុណ្យ​ចូល​ឆ្នាំ​កន្លង​ហើយ គ្រួ​សារ​ខ្ញុំ​បាន​រដ្ឋ​អំ​ណាច​ចលនា ក្រុម​ហ៊ុន​អគ្គិស​នី​២​ឧបត្ថម្ភ​សង់​ផ្ទះ​។ មុន​នោះ ខ្ញុំ​បាន​រៀន​របរ​សំ​ណង់​ បន្ទាប់​មក​ខ្ញុំ​បាន​រដ្ឋ អំណាច​ឧទ្ទេស​នាម​ចូល​ធ្វើ​ការ​នៅ​ក្រុម​ហ៊ុន​សាង​សង់​។ ប្តី​ប្រ​ពន្ធ​ខ្ញុំ​មាន​ការ​ងារ​ធ្វើ​លំ​នឹង​ ឥ​ឡូវ​ជីវ​ភាព​គ្រួ​សារ​ខ្ញុំ​បាន​ធូរ​ធារ​ជាង​មុន​ច្រើន​”។

តាម​ប្រ​សាសន៍​របស់​លោក​ង្វៀន​វុាំ​ង​ថាវ បច្ចុ​ប្បន្ន លើ​ភូមិ​សាស្រ្ត​សង្កាត់​មាន​គ្រួ​សារ​ជន​ជាតិ​ខ្មែរ​ចំ​នួន​៤៤គ្រួ​សារ​មាន​ផ្ទះ​នៅ​រឹង​មាំ ក្រៅ​ពី​នោះ​គ្រួ​សារ​ដែល​ជួប​លំ​បាក​ខាង​ផ្ទះ​នៅ​បាន​រដ្ឋ​ឧបត្ថម្ភ​សង់​ផ្ទះ​ម​ហា​សាម​គ្គី ជួយ​មា​មីង​មាន​ផ្ទះ​សម្បែង​សមរ​ម្យ ស្ងប់​អា​រម្មណ៍​ក្នុង​ការ​រក​ស៊ី​។ ​ចំ​ពោះ​គ្រួ​សារ​គ្មាន​ដី ឬ​ក៏​មាន​ដី​តិច​តួច​ រដ្ឋ​អំ​ណាច​សង្កាត់​​តម្រង់​ទិស​មុខ​របរ ណែ​នាំ​ប្រ​កប​របរ​។ នៅ​ឆ្នាំ​២០១៧ សង្កាត់​ដោះ​ស្រាយ​ការ​ងារ​ធ្វើ​ជូន​ពល​ករ​-កា​រិ​នី​ជិត​៥០០​នាក់ សម្រេច​១២០​% នៃ​ផែន​ការ​។ ព្រម​ជា​មួយ​នោះ ពិ​គ្រោះ​យោ​បល់​តម្រង់​ទិសមុខ​របរ​បង្រៀន​វិជ្ជា​ជីវៈ​ ជូន​ពល​ករ​-កា​រិ​នី​៣២​នាក់ ក្នុង​នោះ​មាន​ពល​ករ​ខ្មែរ​៦​នាក់​។ ទន្ទឹម​នឹង​នោះ គ្រួ​សារ​មាន​ដី​ផលិត​កម្ម​ឬ​ក៏​មាន​លក្ខណៈ​ធ្វើ​សេ​វា​អា​ជីវ​កម្ម​បាន​រដ្ឋ​ឧបត្ថម្ភ​បុល​ទុន ដើម្បី​អភិ​វឌ្ឍ​សេដ្ឋ​កិច្ច​។ ក្នុង​នោះ មាន​គ្រួ​សារ​ខ្មែរ​១៣​គ្រួ​សារ  សរុប​ទុន​បុល​ចំ​នួន​២៤១​លាន​ដុង​។

ក្រៅ​ពី​ការ​ឧបត្ថម្ភ​ពង្រីក​សេដ្ឋ​កិច្ច ជន​រួម​ជាតិ​ខ្មែរ​នៅ​សង្កាត់​ត្រា​ណុក នៅទាំង​បាន​ថែ​ទាំ​សុខ​ភាព ពិ​និត្យ​ព្យា​បាល​ជំ​ងឺ​នៅ​ដំ​ណាក់​សុ​ខា​ភិ​បាល​សង្កាត់​ដោយ​ឥត​គិត​ថ្លៃ​។ បច្ចុ​ប្បន្ន សង្កាត់​កំ​ពុង​ចលនា​សប្បុ​រស​ជន​ទិញ​ប័ណ្ណ​ធា​នា​រ៉ាប់​រង​សុ​ខា​ភិ​បាល​ជូន​គ្រួ​សារ​ដែល​ជួប​ការ​លំ​បាក​លើ​ភូមិ​សាស្រ្ត សង្កាត់​ដើម្បី​មា​មីង​ស្ងប់​ចិត្ត​ពល​កម្ម​ផ​លិត​៕                       

                                 ថាញ់​ភូ​-មុ​នី

ចែករំលែកអត្ថបទ