27/11/2017 - 15:43

អភិ​វឌ្ឍ​សុ​ខា​ភិ​បាល​នៅ​ស្រុក​តំ​បន់​ដាច់​ស្រ​យាល

ស្រុក​ផុង​ហ៊ីប ខេត្ត​ហូវ​យ៉ាង ទោះ​បី​ជា​ស្រុក​ស្ថិត​នៅ​តំ​បន់​ដាច់​ស្រ​យាល ប៉ុន្តែ​តែង​អនុ​វត្ត​បាន​ល្អ​នូវ​ការ​ងារ​ថែ​ទាំ​សុខ​ភាព​ជូន​ប្រ​ជា​ជន​។

អ្នក​ជំ​ងឺ​មក​ចាក់​ម្ជុល​វិ​ទ្យា​សាស្រ្ត​ព្យា​បាល​ជំ​ងឺ​នៅ​ដំ​ណាក់​សុ​ខា​ភិ​បាល​ឃុំ​តឹង​ប៊ិញ​។

តាម​ប្រ​សាសន៍​លោក​ឡេ​ញឺ​ឡេ អនុ​ប្រ​ធាន​គណៈ​កម្មា​ធិ​ការ​ប្រ​ជា​ជន ស្រុក​ផុង​ហ៊ីប អា​ស្រ័យ​ជា​ស្រុក​តំ​បន់​ដាច់​ស្រ​យាល​របស់​ខេត្ត ម្ល៉ោះ​ហើយ​ចាប់​ពី​ចែកស្រុក​ភ្លាម ផុង​ហ៊ីប​បាន​ផ្តុំ​កម្លាំង​ក​សាង​ប្រ​ព័ន្ធ​សុ​ខា​ភិ​បាល​មូល​ដ្ឋាន ដើម្បី​ប្រ​ជា​ជន​បាន​ថែ​ទាំ​សុខ​ភាព​ល្អ​បំ​ផុត​។ ទូ​ទាំង​ស្រុក​មាន​ឃុំ​និង​ទី​ប្រ​ជុំ​ជ​ន​១៥​/១៥ មាន​ដំ​ណាក់​សុ​ខា​ភិ​បាល​សម្រេច​បទ​ដ្ឋាន​ជាតិ រាល់​ដំ​ណាក់​សុ​ខា​ភិ​បាល សុទ្ធ​តែ​មាន​វេជ្ជ​បណ្ឌិត​ឆ្លើយ​តប​បាន​ល្អ​ទៅ​នឹង​តម្រូវ​ការ​ពិ​និត្យ​ព្យា​បាល​ជំ​ងឺ​ជូន​ប្រ​ជា​ជន​។ ភូមិ​ភាគ​នា​នា​អនុ​វត្ត​បាន​ល្អ​នូវ​ការ​ពិ​និត្យ​ព្យា​បាល​ជំ​ងឺ និង​ទូ​ទាត់​ថ​វិ​កា​ពិនិ​​ត្យ​ព្យា​បាល​ជំ​ងឺ​១០០​% ជូន​អ្នក​ជំ​ងឺ​ជា​ជន​ជាតិ​ភាគ​តិច​។ ទន្ទឹម​នឹង​នោះ ជន​ជាតិ​ភាគ​តិច​ថែម​ទាំង​បាន​ទទួល​ផល​ពី​គោល​ន​យោ​បាយ​សម្រាប់​មុខ​សញ្ញា​ស្ថិត​ក្នុង​ក្រប​ខណ្ឌ​គ្រួ​សារ​ក្រី​ក្រ តាម​សេច​ក្តី​សម្រេច​លេខ​៤៨៣​/QĐ-UBND​ ចុះ​ថ្ងៃ​១០/៤/​២០១៥ របស់​គណៈ​កម្មា​ធិ​ការ​ប្រ​ជា​ជន​ខេត្ត​ហូវ​យ៉ាង ស្ដី​ពី​បង្កើត​មូល​និ​ធិ​ពិ​និត្យ​ព្យា​បាល​ជំ​ងឺជូន​អ្នក​ក្រ​លើ​ភូ​មិ​សាស្រ្ត​ខេត្ត​ហូវ​យ៉ាង​។ ឆ្លង​តាម​រយៈ​នោះ រាល់​មុខ​សញ្ញា​ស្ថិត​ក្នុង​ក្រប​ខណ្ឌ​គ្រួ​សារ​ក្រី​ក្រ​ដេក​ពេទ្យ នឹង​បាន​ឧបត្ថម្ភ​ប្រាក់​៣៦​.០០០​ដុង​/ថ្ងៃ​; ឧបត្ថម្ភ​ប្រាក់ ធ្វើ​ដំ​ណើរ​ពី​ផ្ទះ​ទៅ​មន្ទីរ​ពេទ្យ ពី​មន្ទីរ​ពេទ្យ​មក​ផ្ទះ​និង​បញ្ជូន​ទៅ​មន្ទីរ​ពេទ្យ​ថ្នាក់​លើ ទោះ​បី​មិន​ដេក​ព្យា​បាល​ក៏​ដោយ​។ បច្ចុ​ប្បន្ន ស្រុក​ផុង​ហ៊ីប ក៏​បាន​ផ្តត់​ផ្គង់​ប័ណ្ណ​ធា​នា​រ៉ាប់​រង​សុ​ខា​ភិ​បាល​ជូន​ជន​ជាតិ​ភាគ​តិច​ដែល​រស់​នៅ​តំ​បន់​មាន​លក្ខណៈ​សេដ្ឋ​កិច្ច-សង្គម​លំ​បាក និង​លំ​បាក​ពិ​សេស​តាម​សេច​ក្តី​កំ​ណត់​។

តាម​ប្រ​សាសន៍លោក​ស្រី​លី​កីម​ង៉ឹង អនុ​ប្រ​ធាន​កា​រិ​យា​ល័យ​ជន​ជាតិ​ស្រុក​ផុង​ហ៊ីប ផ្តើម​ពី​មូល​ដ្ឋាន​សម្ភារៈ​សម​រម្យ សម្រេច​បទដ្ឋាន​មួយ​អន្លើ​ដោយ​កង​ជួរ​បុគ្គ​លិក​ពេទ្យ​មាន​គ្រប់​គ្រាន់​នៅ​តាម​ដំ​ណាក់​សុ​ខា​ភិ​បាល បង្ក​បាន​ក្តី​ជំ​នឿ​ពី​សំ​ណាក់​ប្រ​ជា​ជន។ បង​លី​ថាញ់​ផុង នៅ​ភូមិ​៤ ឃុំ​ហ្វា​អាង ឲ្យ​ដឹង​៖ “ពេល​ឈឺ​ថ្កាត់​ទើប​ឃើញ​តម្លៃ​របស់​ប័ណ្ណ​ធា​នា​រ៉ាប់​រង​សុ​ខា​ភិ​បាល​ដែល​រដ្ឋ​ឲ្យ​យើង​។ ឥ​ឡូវ​គ្រួ​សារ​ខ្ញុំ​នឹង​នរ​ចិត្ត ពី​ព្រោះ​ក្នុង​គ្រួ​សារ​អ្នក​ណា​ក៏​មាន​ប័ណ្ណ​ធា​នា​រ៉ាប់​រង​សុ​ខា​ភិ​បាល​។ ពេល​ឈឺ​ថ្កាត់​ម្តង​ៗ តែង​មក​ដំ​ណាក់​សុ​ខា​ភិ​បាល​ពិ​និត្យ​រួច​យក​ថ្នាំ​ទៅ​ផ្ទះ​ផឹក​។ គ្រួ​សារ​ខ្ញុំ​ឈប់​ទិញ​ថ្នាំ​ផ្តា​សាយ ឈឺ​ក្បាល​លក់​តាម​ទូក​ដូច​មុន​ទៀត​”។ ចំ​ណែក​បង​លី​ថាញ់ អ្ន​ក​មាន​ប្រ​ជា​ប្រិយ​ភាព​នៅ​ភូមិ​តឹង​ក្វើយ​កិញ ឃុំ​តឹង​ប៊ិញ ឲ្យ​ដឹង​៖ តាំង​ពី​ដំ​ណាក់​សុ​ខា​ភិ​បាល​ឃុំ​មាន​មូល​ដ្ឋាន​សម្ភារៈ​សម​រម្យ  បាន​ទាក់​ទាញ​ជន​ជាតិ​ភាគ​តិច​ក្នុង​ភូមិ​មក​ពិ​និត្យ​ជំ​ងឺ។ កង​ជួរ​បុគ្គ​លិក ស​ហ​កា​រី​សុ​ខា​ភិ​បាល​របស់​ភូមិ តែង​ឃោស​នា​ចលនា ម្ល៉ោះ​ហើយ​ប្រ​ជា​ជន​ក្នុង​ភូមិ​បាន​លើក​កម្ពស់​ការ​យល់​ដឹង​ខាង​ថែ​ទាំ​សុខ​ភាព​ផ្ទាល់​ខ្លួន និង​គ្រួ​សារ​៕

           ហា​ថាញ់​-វិ​មាន

ចែករំលែកអត្ថបទ