គណៈកម្មាធិការបក្ស គណៈកម្មាធិការប្រជាជនខេត្តកាម៉ាវ បានយកចិត្តទុកដាក់ចង្អុលការអនុវត្តល្អអនុក្រឹត្យលេខ៥៦/២០១២/NĐ-CPចុះថ្ងៃ១៦/៧/២០១២ របស់រដ្ឋាភិបាលកំណត់ពីភារកិច្ចរបស់គណៈ ផ្នែកមជ្ឈិមគណៈកម្មាធិការប្រជាជនគ្រប់លំដាប់ថ្នាក់ក្នុងការធានាឲ្យសមាគមសហព័ន្ធន៍នារីគ្រប់លំដាប់ថ្នាក់ចូលរួមគ្រប់គ្រងរដ្ឋ កសាងរដ្ឋអំណាច រៀបចំសកម្មភាពពាក់ព័ន្ធដល់សិទ្ធិ និងផលប្រយោជន៍ស្របច្បាប់របស់នារី កុមារបង្ការទប់ស្កាត់អំពើហឹង្សាគ្រួសារសមភាពយេនឌ័រនិងវិស័យផ្សេងៗដែលពាក់ពន្ធ។ ឆ្លងតាមរយៈនោះ ជាជំហានលើកកម្ពស់ឋានៈ តួនាទីក្នុងការចូលរួមកសាងបក្ស គ្រប់គ្រងរដ្ឋ បានបង្ហាញច្បាស់លាស់ពីភារកិច្ចក្នុងការសហការរៀបចំផ្សព្វផ្សាយ អនុវត្តភារកិច្ច សកម្មភាពរបស់អង្គការសមាគមសុទ្ធសឹងផ្សារភ្ជាប់ជាមួយនឹងកម្មវិធី ភារកិច្ច នយោបាយ អភិវឌ្ឍសេដ្ឋកិច្ច-សង្គមនៅភូមិភាគ។
លេខាបក្សខេត្តកាម៉ាវ យឿងថាញ់ប៊ិញ ជូនសញ្ញាប័ដដល់សមាគម សហព័ន្ធនារីខេត្ត។
៥ឆ្នាំកន្លងមក ជាមួយនឹងការយកចិត្តទុកដាក់របស់គណៈ ផ្នែកគ្រប់លំដាប់ថ្នាក់របស់ខេត្តកាម៉ាវ សមាគមនារីគ្រប់លំដាប់ថ្នាក់ បានពង្រីកសក្តានុភាព ច្នៃប្រតិដ្ឋលើគ្រប់វិស័យនៃជីវភាព។ សមាគមគ្រប់លំដាប់ថ្នាក់តែងចងសម្ពន្ធរៀបចំ ពិគ្រោះនិងឧទ្ទេសនាមការងារធ្វើជូនពលការិនីជិត៧៣.០០០នាក់ ចូលរួមសម្របសម្រួលបានសម្រេច៤.៩៩២ករណី ទទួលនិងដោះស្រាយលិខិតបណ្តឹង តាមសេចក្តីកំណត់ចំនួន៣៦ករណី ពិគ្រោះនិងជំនួយគតិយុត្តិដល់សមាជិកសមាគមនារីជាង១២.៥០០លើកនាក់។ មកដល់នឹងបច្ចុប្បន្ន ទូទាំងខេត្តបង្កើតបានទម្រង់រូបភាព ក្លឹបសមាជិកសមាគមនារីប្រិតសំចៃចំនួន៥.៨០០ ដោយទឹកប្រាក់ជិត៦០ពាន់លានដុង។ ឈរលើស្មារតីសាមគ្គី ជួយគ្នាទៅវិញទៅមក សមាគមគ្រប់លំដាប់ថ្នាក់ បានសាងសង់ផ្ទះមេត្តាធម៌ចំនួន៥៤៥ខ្នង ជំនួយបុលទុនជួយឲ្យសមាជិក សមាគមនារីដែលមានស្ថានភាពក្រលំបាកអភិវឌ្ឍសេដ្ឋកិច្ចគ្រួសារ ឈានឡើងចាកផុតពីភាពក្រីក្រ។ល។ សមាគមគ្រប់លំដាប់ថ្នាក់ក្នុងខេត្តនៅទាំងខ្នះខ្នែងចូលរួមមតិកសាងនូវរបបគោលនយោបាយ ច្បាប់ពាក់ព័ន្ធដល់សិទ្ធិផលប្រយោជន៍របស់នារី កុមារនិងសមភាពយេនឌ័រ។
ដើម្បីពង្រីកល្អតួនាទីរបស់សមាគមសហព័ន្ធន៍នារីគ្រប់លំដាប់ថ្នាក់ចូលរួមគ្រប់គ្រងរដ្ឋ និងកសាងរដ្ឋអំណាច ខេត្តកាម៉ាវស្នើមជ្ឈិម គប្បីធ្វើឲ្យសុក្រឹតការនូវប្រព័ន្ធច្បាប់ គោលនយោបាយជាបន្តពីការងារកម្មាភិបាលនារី មានយន្តការជំនួយកម្មាភិបាលនារី ចលនាលើកទឹកចិត្តនារីចូលរួមកសាងបក្ស ប្រទេសជាតិ បង្កលក្ខណសម្បត្តិដើម្បីនារីមានការរីកចម្រើននិងខិតខំឈានឡើង៕
ទីភ្នាក់ងារសារព័ត៌មានវៀតណាម-សុផល