កន្លងហើយ ក្នុងក្របខ័ណ្ឌ សកម្មភាពពិធីលើកសរសើរសិស្ស និស្សិតជនជាតិភាគតិចគំរូឆ្នើម ឆ្នាំ២០១៧ ដោយបានគណៈជនជាតិរៀបចំឡើងនៅអគាររដ្ឋសភា សមមិត្តតុងធីផុង សមាជិកាស្នងការនយោបាយ អនុប្រធានប្រចាំការនៃរដ្ឋសភា បានទទួលជួបសិស្ស និស្សិតជនជាតិភាគតិចគំរូឆ្នើមចំនួន១៦១នាក់។
អនុប្រធានប្រចាំការនៃរដ្ឋសភានិងរដ្ឋមន្រ្តី ប្រធានគណៈកម្មាធិការជនជាតិ
ជួបសំណេះសំណាលនិងជូនរង្វាន់ដល់ប្អូនៗសិស្ស និស្សិតក្នុងពិធីជំនួប។
លោកឌោវុាំងចៀង រដ្ឋមន្រ្តីប្រធានគណៈកម្មាធិការជនជាតិ មានប្រសាសន៍៖ បក្ស រដ្ឋ បានប្រកាសជាផ្លូវការនូវគោលការណ៍ គោលនយោបាយជាច្រើនដើម្បីពង្រីកការអប់រំនៅតំបន់ជនជាតិភាគតិច តំបន់ភ្នំ ទន្ទឹមនឹងនោះ ដើម្បីង្កើនគុណភាពប្រភពធនធានមនុស្សជាជនជាតិភាគតិច។ ការអប់រំក្នុងតំបន់ជនជាតិមានការរីកចម្រើនគួរឲ្យកត់សម្គាល់រួមចំណែកយ៉ាងសំខាន់ក្នុងបុព្វហេតុអភិវឌ្ឍន៍សេដ្ឋកិច្ច-សង្គម រក្សាសន្តិសុខ-ការពារប្រទេសនៅតំបន់ជនជាតិភាគតិចតំបន់ភ្នំ។ ខេត្តជាច្រើនមានសិស្សជនជាតិភាគតិចសម្រេចកិត្តិនាមជាសិស្សពូកែក្នុងពិធីប្រឡងថ្នាក់ខេត្ត ថ្នាក់ជាតិ និងសម្រេចពិន្ទុខ្ពស់ក្នុងពិធីប្រឡងវិទ្យាល័យថ្នាក់ជាតិ ហើយបានជ្រើសតាំងចូលសកលវិទ្យាល័យ។ ឆ្នាំ២០១៧ មានសិស្ស១៦១នាក់ តំណាងឲ្យ៥០/៦៣ ខេត្តក្រុងទូទាំងប្រទេស ឋិតក្នុងសមាសភាព២៦ជនជាតិ ក្នុងនោះមានសិស្សជនជាតិភាគតិចដែលមានចំនួន១៣នាក់ សិស្សសម្រេចមុខវិជ្ជាវប្បធម៌ថ្នាក់ជាតិចំនួន៩៥នាក់ សិស្សជនជាតិភាគតិច សម្រេចពិន្ទុខ្ពស់ បានជ្រើសតាំងចូលសកលវិទ្យាល័យ ឆ្នាំសិក្សា២០១៦-២០១៧ចំនួន៦២នាក់ និងនិស្សិតជនជាតិភាគតិច ទទួលបានមេដាយក្នុងពិធីប្រកួតកីឡាអន្តរជាតិចំនួន៤នាក់។
លោកស្រីតុងធីផុង អនុប្រធានប្រចាំការនៃរដ្ឋសភាសម្ដែងនូវមោទនភាពចំពោះលទ្ធផលនៃការសិក្សាររៀនសូត្ររបស់ប្អូនៗសិស្ស និស្សិតជាជនជាតិភាគតិចសម្រេចបាន និង ស្ងើចសរសើរចំពោះគណៈកម្មាធិការជនជាតិបានរៀបចំពិធីជំនួបនេះប្រកបដោយអត្ថន័យ។ សមមិត្តតុងធីផុង ឲ្យតម្លៃប្អូនៗ សិស្ស និស្សិតជាជនជាតិភាគតិចត្រូវបានលើកសរសើរលើកនេះ ប្រៀបដូចជាដួង បុប្ផាសាយក្លិនពិដោរក្រអូបឈ្ងប់ក្នុងសហគមន៍បណ្ដាជនជាតិវៀតណាម។ ប្អូនៗគឺ ជាសក្ខីភាពសឲ្យឃើញពីស្មារតីឆ្លងកាត់លំបាក ប្រឹងប្រែង ព្យាយាមលត់ដំរៀនសូត្រ។ របស់ប្អូនៗជនជាតិភាគតិច។ សង្ឃឹមថា ជាមួយនឹងសមិទ្ធផលនៃការសិក្សារៀនសូត្រ រួមជាមួយនឹងការព្យាយាមមិនដាច់ នោះប្អូនៗសិស្ស និស្សិតជនជាតិភាគតិចនឹងឆ្លងផុតពីការលំបាក សាកល្បងដើម្បីរៀនសូត្របានល្អ ថ្ងៃក្រោយប្អូនៗគឺជាប្រភពធនធានមនុស្សប្រកបដោយគុណភាពខ្ពស់នឹងក្លាយជាកម្មាភិបាលល្អជូនបក្ស រដ្ឋ រួមចំណែកក្នុងការអភិវឌ្ឍន៍បុព្វហេតុសេដ្ឋកិច្ច-សង្គមរបស់ប្រទេសជាតិនិយាយរួម ពិសេសតំបន់ជនជាតិភាគតិចនិយាយដោយឡែក; អនុប្រធានប្រចាំការនៃរដ្ឋសភាសំណូមពរ គ្រប់ផ្នែកគ្រប់លំដាប់ថ្នាក់គប្បីយកចិត្តទុកដាក់ចង្អុលការ បង្កលក្ខណៈជូនសម្ពន្ធយុវជន សិស្ស និស្សិតជាជនជាតិតំបន់ភ្នំ ពិសេសគឺក្នុងការអប់រំដើម្បីយុវវ័យជនជាតិភាគតិច ពិតជាប្រភពធនធានមនុស្សដ៏សំខាន់ក្នុងការកសាងភូមិ ស្រុកពីមួយថ្ងៃទៅមួយថ្ងៃកាន់តែសម្បូររុងរឿង៕
ប្រភព៖ubdt.gov.vn- ប្រែដោយ៖ទីទុយ