កន្លងហើយ គណៈសេដ្ឋកិច្ចការពារប្រទេស៩១៥ នៃបញ្ជាការដ្ឋានយោធាខេត្តកៀងយ៉ាង បោះជំរំលើភូមិសាស្រ្តឃុំភូម៉ី ស្រុកតំបន់ជាយដែនយ៉ាងថាញ់ បានផ្សព្វផ្សាយសកម្មភាពជា ច្រើន ដើម្បីបង្កើនជីវភាពសម្ភារៈនិងស្មារតីរបស់ប្រជាជនតំបន់ព្រំដែន កោះសមុទ្រខេត្តកៀងយ៉ាង។
ជូនគោដល់កសិករខ្មែរក្រីក្រនៅលើភូមិសាស្រ្តស្រុកយ៉ាងថាញ់។
វរសេនីយ៍ឯកបំរុងវ៉ៀងថេផាក អនុប្រធានគណៈសេដ្ឋកិច្ចការពារប្រទេស៩១៥ ឲ្យដឹង អង្គភាពបានបង្កើតកាលពីខែ១០-២០១៥។ ភារកិច្ចសំខាន់របស់អង្គភាព គឺរួមជាមួយគណៈកម្មាធិការបក្ស រដ្ឋអំណាចភូមិភាគអនុវត្តគម្រោងផែនការចាត់ចែងរៀបចំលំនឹងជីវភាពប្រជាជនលើភូមិសាស្រ្តឃុំចំនួន៧ដែលចំណុះស្រុក២ គឺកៀងលឿងយ៉ាងថាញ់និងក្រុងហាតៀង; ក្នុងនោះ មានឃុំព្រំដែនចំនួន៥ចំណុះស្រុកយ៉ាងថាញ់ ឃុំកោះចំនួន២ចំណុះស្រុកកៀងលឿងនិងក្រុងហាតៀងដើម្បីអភិវឌ្ឍសេដ្ឋកិច្ច-សង្គម អនុវត្តទិសដៅកាត់បន្ថយភាពក្រីក្រ លំនឹងនយោបាយធានាសន្តិសុខ-ការពារប្រទេស។
ក្រោយពីទទួលភារកិច្ច ជំហានដំបូង កម្មាភិបាល យុទ្ធជនគណៈសេដ្ឋកិច្ចការពារប្រទេស៩១៥ បានឧបត្ថម្ភគោមេ២០០ក្បាលនិងគោបា២ក្បាលដល់គ្រួសារចំនួន១០០នៅលើភូមិសាស្រ្តស្រុកយ៉ាងថាញ់។អង្គភាពក៏បានបញ្ជូនកងជួរបញ្ញវន្តស្ម័គ្រចិត្តវ័យក្មេងអាស្រ័យអង្គភាពគ្រប់គ្រងចុះបង្កើតក្រុមចិញ្ចឹមសត្វ ណែនាំប្រជាជនរបៀបធ្វើទ្រុង ក្រោលចិញ្ចឹមសត្វ។ ចំពោះគ្រួសារ ដែលទទួលគោមេ ក្រោយពីកូនគោកើតបាន៨ ខែត្រូវសងគោមេវិញដើម្បីអង្គភាពដំណើរការឧបត្ថម្ភដល់គ្រួសារក្រីក្រផ្សេងទៀត។ អាស្រ័យដោយការគ្រប់គ្រងតាមដានហ្មត់ចត់មកទល់បច្ចុប្បន្ន ហ្វូងគោឧបត្ថម្ភប្រជាជនលើភូមិសាស្រ្តរីកចម្រើនល្អនិងមានកូនគោបន្ថែម៩ក្បាល។ បងតៀងអាន ជនជាតិខ្មែរនៅភូមិត្រាពោធិ៍ ឃុំភូម៉ី ស្រុកយ៉ាងថាញ់ រីករាយឲ្យដឹង៖ "ក្រោយពីបានឧបត្ថម្ភគោ ខ្ញុំបានកម្មាភិបាលរបស់អង្គភាពចុះណែនាំរបៀបធ្វើទ្រុង ក្រោលរបៀបចិញ្ចឹម ហេតុនោះចិញ្ចឹមជាងមួយឆ្នាំមក គោមេទាំងពីរក្បាលបានកើតកូនជាបន្តបន្ទាប់គ្រួសារខ្ញុំសប្បាយចិត្តណាស់។ កូនគោទាំងពីរក្បាល់នេះបានជួយគ្រួសារខ្ញុំរួចផុតពីភាពក្រីក្រក្នុងពេលខាងមុខ"។
ក្រៅពីនេះ គណៈសេដ្ឋកិច្ចការពារប្រទេស៩១៥ នៅទាំងឧបត្ថម្ភពូជត្រី cobia (cá bớp) ពីរលើកសរុប៥.៤០០កូនដល់២៧គ្រួសារនៅឃុំកោះសុើងហាយ ស្រុកកៀងលឿងនិងឃុំកោះតៀងហាយ ទីក្រុងហាតៀង ដើម្បីប្រជាជនចិញ្ចឹមក្នុងក្បូនលើសមុទ្រ។ មកទល់បច្ចុប្បន្នគ្រួសារប្រជាជនបានចិញ្ចឹមត្រីប្រភេទនេះមានការរីកចម្រើនល្អ។ ក្រៅពីការផ្សព្វផ្សាយរូបភាព ជួយប្រជាជនតំបន់ព្រំដែន កោះសមុទ្រ អភិវឌ្ឍសេដ្ឋកិច្ចគ្រួសារ គណៈសេដ្ឋកិច្ចការពារប្រទេស៩១៥ ព្រមទាំងចូលរួមធ្វើផ្លូវគមនាគមន៍ជនបទ រួមមាន៖ ផ្លូវប្រឡាយកសិដ្ឋានចំណុះឃុំវិញដេវ៦គីឡូម៉ែត្រ; ផ្លូវញ៉ាសាបជិត២គីឡូម៉ែត្រ; ផ្លូវHN2 ៣,៥គីឡូម៉ែត្រ; ផ្លូវហាយ៉ាង០,៥គីឡូម៉ែត្រ ។ល។ នៅស្រុកយ៉ាងថាញ់គិតជាតម្លៃរាប់សិបពាន់លានដុង៕
ឡេស៊ាង-ទីទុយ