ប៉ុន្មានឆ្នាំជិតៗនេះ ឃុំតំបន់ភ្នំណុយតូ ស្រុកទ្រីតូង ខេត្តអាងយ៉ាង មានភាព វិវឌ្ឍន៍ជាប្រត្យក្ស។
ផ្លូវគមនាគមន៍ចូលកាន់ភូមិតូធ្វឹង អាស្រ័យរដ្ឋនិងប្រជាជនរួមគ្នាកសាង។
នៅសងខាងផ្លូវជាតិ មានផ្លូវបេតុងជាច្រើនតភ្ជាប់ចូលទៅកាន់ភូមិតូធ្វឹង តូហា តូទ្រុង។ ផ្លូវបេតុងទាំងនេះ ត្រូវបានកសាងខ្ពស់ឡើងផុតភ្លឺស្រែ។ បងចៅស៊ីណាន នៅភូមិតូធ្វឹង ឲ្យដឹង៖ “អាស្រ័យមានផ្លូវបេតុងនេះ ទើបការដឹកជញ្ជូនកសិផលពីស្រែចម្ការទៅកាន់ផ្លូវថ្នល់មានភាពងាយស្រួល”។ តាមប្រសាសន៍របស់លោកត្រឹមជីលិញ អនុប្រធានគណៈកម្មាធិការប្រជាជនឃុំណូយតូ រយៈពេលកន្លង ឃុំចលនាប្រជាជនរួមវិភាគទាន ធ្វើផ្លូវគមនាគមន៍ជនបទបាន៣ខ្សែ លូរំដោះទឹក៤កន្លែង ស្ពានជនបទ១ខ្សែ និងផ្លូវមួយចំនួនត្រូវបានចាក់ក្រួសល្អិត សរុបថវិការាប់សិបពាន់លានដុង។ ទន្ទឹមនឹងនោះ ប្រជាជនបានស្របគំនិតគ្នាដាំរុក្ខជាតិធ្វើរបង ដោតបង្គោលទង់ តម្កល់ឆាយាល័ក្ខណ៍អ៊ំធ្វើអនាម័យបរិស្ថាន និងចាក់សំរាមចំកន្លែងដែលបានកំណត់។ លោកចៅអាំ ប្រធានភូមិតូធ្វឹង រៀបរាប់៖ “រយៈកាលជាង៥ឆ្នាំមុន ផ្លូវចូលទៅកាន់ភូមិតូធ្វឹងបានចាក់កៅស៊ូត្រូវបានរដ្ឋ និងប្រជាជនរួមគ្នាធ្វើសង្គមូបនីយកម្មសម្រេចរួចរាល់បង្កលក្ខណៈងាយស្រួលសម្រាប់ប្រជាជនក្នុងការជួញដូរនិងធ្វើការរកទទួលទាន។ ព្រោះហេតុនោះ ពេលភូមិចលនាធ្វើផ្លូវបេតុង ប្រជាជនបានគាំទ្រយ៉ាងពេញទំហឹង។ ក្រៅពីការប្រគល់ដីកាប់ឆ្ការព្រៃឈើ ប្រជាជននៅទាំងចូលរួមកម្លាំងពលកម្ម ចំណែកនារីក៏រែអង្គាសប្រាក់កាសនិងជួយចាត់ចែងដណ្តាំស្លជូនប្រជាជនជួយធ្វើផ្លូវ”។ បងស្រីសុខរិន្ទ នៅភូមិតូធ្វឹង នៅចាំបានថា ផ្លូវបេតុងនេះក្រោយពីកសាងសម្រេចរួចរាល់ប្រជាជនក្នុងភូមិក៏មានរៀបចំពិធីអំណរផ្លូវថ្មីប្រកបដោយសប្បាយរីករាយ។
លោកត្រឹមជីលិញ ឲ្យដឹងបន្ថែម៖ ឃុំនៅទាំងកសាងស្ពានជនបទ១ ខ្សែនៅភូមិតូហាតភ្ជាប់ផ្លូវពីប្រឡាយ១៥ទៅផ្លូវប្រឡាយស្វាយស ដោយថវិកាសរុប៥៨លានដុង ថវិកានេះ អាស្រ័យភូមិភាគរួមវិភាគទានចំនួន៣០លានដុង សប្បុរសជននៅក្រុងហូជីមិញឧបត្ថម្ភ២៨លានដុង។ ចាប់តាំងពីដើមឆ្នាំមកទល់នឹងបច្ចុប្បន្ន ឃុំបានដំណើរការផ្សព្វផ្សាយផែនការកសាងជនបទថ្មីដំណាក់កាល២០១៦-២០២០ ឆ្លងតាមរយៈនេះ ឆ្នាំ២០១៧ ឃុំអនុវត្តលក្ខឋានចំនួន២គឺលក្ខឋាន១៣និង១៤។ មកទល់នឹងពេលនេះ គណៈកសាងជនបទថ្មីបានផ្សព្វផ្សាយចលនាប្រជាជនអន្ទង អគ្គិសនីអុជបំភ្លឺតាមផ្លូវភូមិអ្នកមីងនាងខ្មែត នៅភូមិតូធ្វឹង ឲ្យដឹងដោយក្តីរីករាយ៖” មានអគ្គិសនីអុជបំភ្លឺផ្លូវយប់ព្រលប់ប្រជាជនធ្វើដំណើរទៅមក មានភាពងាយស្រួល និងធានាសន្តិសុខសណ្តាប់ធ្នាប់សង្គម”៕
ហាថាញ់-មុនី