អាស្រ័យបានទទួលផលពីគោលនយោបាយរបស់បក្ស និងរដ្ឋ ជនរួមជាតិខ្មែរក្រីក្របានឧបត្ថម្ភដីសង់ផ្ទះ ដីផលិតកម្ម ទុនពង្រីកការផលិត អគ្គិសនី និងទឹកស្អាតប្រើប្រាស់ជាដើម។ អាស្រ័យហេតុនោះ មានគ្រួសារជាច្រើនបានចាកផុតពីភាពក្រីក្រ ឈានឡើងធូរធារ។
ជនរួមជាតិខែ្មរ បានរដ្ឋឧបត្ថម្ភទុនអភិវឌ្ឍផលិតកម្ម។
ក្នុងគេហដ្ឋានថ្មីនៅធុំក្លិនកំបោរនៅឡើយ បងស្រីថាច់ច័ន្ទសាមី នៅឃុំដាឡុក ស្រុកចូវថាញ់ខេត្តត្រាវិញ ឲ្យដឹង៖ គ្រួសារបងស្រីពីមុនជាគ្រួសារក្រីក្រ ប្រាក់ចំណូលតិចតួចពេញមួយឆ្នាំរកបានប្រមាណ១០លានដុង បានមកពីធ្វើស្រែ៣កុង។ ដើមឆ្នាំ២០១៦ គ្រួសារបងស្រីបានបុលទុនអនុគ្រោះ២០លានដុង សម្រាប់ពង្រីកការផលិត។ បងស្រីបានវិនិយោគទុនបង្វែរផ្ទៃដីធ្វើស្រែមកដាំដំណាំរួមផ្សំនិងទិញគោចិញ្ចឹមវិញ។ មកទល់ពេលនេះ គ្រួសាររកបានប្រាក់ចំណូលលំនឹង។ “អាស្រ័យការយកចិត្តទុកដាក់ គិតគូរជីវភាពរបស់រដ្ឋចំពោះគ្រួសារខ្មែរក្រីក្រ ទើបគ្រួសារខ្ញុំមានកម្លាំងចិត្តបន្ថែមដើម្បីពលកម្មបង្កបង្កើនផល កែលម្អសេដ្ឋកិច្ចគ្រួសារ” –បងស្រីសាមី ឲ្យដឹងដូច្នេះ។
លោកកាវក្វឹកយុង អនុលេខានៃគណៈកម្មាធិការបក្សស្រុកចូវថាញ់ ឲ្យដឹង៖ ស្រុកចូវថាញ់មានជនរួមជាតិខ្មែររស់នៅជិត១៣.០០០គ្រួសារ ស្រូបអត្រាជាង៣៣%នៃចំនួនគ្រួសាររួមរបស់ស្រុក។ អនុវត្តសេចក្តីសម្រេចរបស់នាយករដ្ឋមន្ត្រីនៃរដ្ឋាភិបាល ស្តីពីការអភិវឌ្ឍន៍តំបន់ជនរួមជាតិភាគតិចស្រុកបានរំសាយទុនជាង៨១ពាន់លានដុង ដើម្បីវិនិយោគទុនកសាងហេដ្ឋារចនាសម្ព័ន្ធនៅភូមិភាគជួបលំបាក ឧបត្ថម្ភដីសង់ផ្ទះ ឧបត្ថម្ភទុនពង្រីកការផលិត និងទឹកស្អាតប្រើប្រាស់។ល។ ដល់ជនរួមជាតិខ្មែរ។ អាស្រ័យហេតុនោះ មុខមាត់ភូមិស្រុកបានផ្លាស់ប្ដូរយ៉ាងប្រត្យក្ស។ ជីវភាពជនរួមជាតិខ្មែរនៅភូមិភាគពីមួយថ្ងៃទៅមួយថ្ងៃកាន់តែបានកែលម្អ។ ប្រាក់ចំណូលមធ្យមភាគរបស់ស្រុក នៅចុងឆ្នាំ២០១៦សម្រេចបាន៣៣លានដុង/ម្នាក់/ឆ្នាំ កើនជិត១,៣លានដុង/ម្នាក់/ឆ្នាំ បើប្រៀបនឹងឆ្នាំ២០១៥។
តាមគណៈជនជាតិខេត្តត្រាវិញ ឆ្នាំ២០១៧ ខេត្តបានមជ្ឈិមបែងចែកទុនជាង៤១ពាន់លានដុងដើម្បីកសាងហេដ្ឋារចនាសម្ព័ន្ធនៅឃុំលំបាកពិសេសចំនួន២៤ និងភូមិចំនួន៥២ តាមកម្មវិធី១៣៥។ អនុវត្តសេចក្តីសម្រេចលេខ៧៥៥/២០១៣/QĐ-TTg របស់នាយករដ្ឋមន្ត្រីនៃរដ្ឋាភិបាលស្តីពីគោលនយោបាយឧបត្ថម្ភទឹកស្អាតប្រើប្រាស់ចែករំលែកជូនគ្រួសារជនជាតិភាគតិចក្រីក្រ និងគ្រួសារក្រីក្រនៅឃុំភូមិ លំបាកពិសេស ខេត្តកំពុងផ្សព្វផ្សាយប្រភពទុនជាង១៣,៧ពាន់លានដុងដើម្បីឧបត្ថម្ភគ្រួសារប្រជាជន១០.៥៤១គ្រួសារ ជាសំខាន់គឺគ្រួសារខ្មែរក្រីក្រ មានទឹកស្អាតប្រើប្រាស់ស្របអនាម័យ។ ខេត្តកំពុងរំសាយថវិកាជាង៣៦ពាន់លានដុង ដើម្បីឧបត្ថម្ភដីសង់ផ្ទះជូនជនរួមជាតិភាគតិចប្រមាណ១.៤៧៤គ្រួសារ នៅលើភូមិសាស្រ្តខេត្ត តាមសេចក្ដីសម្រេចលេខ២៩/២០១៣/QĐ-TTg របស់នាយករដ្ឋមន្ត្រីនៃរដ្ឋាភិបាល ស្ដីពីគោលនយោបាយឧបត្ថម្ភមួយចំនួនដោះស្រាយដីផលិតកម្ម និងដោះស្រាយការងារធ្វើជូនជនជាតិភាគតិចក្រីក្រ ជីវភាពជួបលំបាកនៅតំបន់វាលរាបទន្លេគឺវឡុង។
អនុប្រធានគណៈជនជាតិខេត្តត្រាវិញ កៀងបានឲ្យដឹង៖ ចាប់ពីឆ្នាំ២០១៤ដល់២០១៦ ទូទាំងខេត្តមានជនរួមជាតិខ្មែរ២.០១០គ្រួសារ គ្មានដីសង់ផ្ទះ ត្រូវបានឧបត្ថម្ភដីជាង៧២៨.០០០ម២ ដោយទឹកប្រាក់សរុបជាង៦៥,២ពាន់លានដុង។ មជ្ឈិមបែងចែកជាង១៣៧ពាន់លានដុង ដើម្បីវិនិយោគទុនកសាង ជួសជុលថែទាំ ហេដ្ឋារចនាសម្ព័ន្ធជិត៣០០សំណង់នៅលើភូមិសាស្រ្តនិងឧបត្ថម្ភរាប់ពាន់គ្រួសារជនជាតិភាគតិចពង្រីកការផលិត។ រាប់សិបពាន់គ្រួសារខ្មែរបានឧបត្ថម្ភអន្ទងអគ្គិសនីចូលផ្ទះ។ ប្រជាជនក្រីក្រជិត៥.៤០០គ្រួសារជាសំខាន់គឺគ្រួសារខ្មែរនៅស្រុកចំនួន៣គឺថ្កូវ ទីវកឹង និងកូវកែត្រូវបានឧបត្ថម្ភផ្គត់ផ្គង់ទឹកស្អាតស្របអនាម័យ ដោយថវិកាសរុបជាង៧ពាន់លានដុង។ល។ ផ្ដើមពីនោះ ជីវភាពសម្ភារៈ និងស្មារតីរបស់ជនជាតិភាគតិចលើភូមិសាស្រ្តខេត្ត ត្រូវបានលើកស្ទួយដោយឥតឈប់ឈរ។ បច្ចុប្បន្ន ទូទាំងខេត្តនៅមានគ្រួសារក្រីក្រជាង៣០.០០០គ្រួសារ កាត់បន្ថយជាង២%បើប្រៀបនឹងឆ្នាំ២០១៥; ក្នុងនោះ អត្រាគ្រួសារជនរួមជាតិខ្មែរក្រីក្រថយចុះ២,៦៦%។ បច្ចុប្បន្ន ប្រាក់ចំណូលមធ្យមភាគរបស់មនុស្សម្នាក់ក្នុងខេត្តសម្រេចបាន៣៣,៤លានដុង/ម្នាក់/ឆ្នាំ៕
ថាញ់ហ្វា (ទីភ្នាក់ងារសារព័ត៌មានវៀតណាម)-វិមាន